ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​រយៈពេល​២​ថ្ងៃ ស្លា.ប់​៧​នាក់ របួសធ្ងន់​ស្រាល​២៨​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​២២-២៣ ខែធ្នូ ឆ្នាំ​២០១៨​កើត​ឡើ​១៨​លើក​ (​យប់​៩​លើក​) ស្លាប់​ប្រុស​៧​នាក់ របួសធ្ងន់​១៨​នាក់​(​ស្រី​២​នាក់​) របួសស្រាល​១០​នាក់​(​ស្រី​៨​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​២២-២៣ ខែធ្នូ ឆ្នាំ​២០១៨​កើត​ឡើ​១៨​លើក​
(​យប់​៩​លើក​) ស្លាប់​ប្រុស​៧​នាក់ របួសធ្ងន់​១៨​នាក់​(​ស្រី​២​នាក់​) របួសស្រាល​១០​នាក់​(​ស្រី​៨​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​១​នាក់​, មិន​គោរព​សិទ្ធិ​៥​លើក​, បត់​គ្រោះថ្នាក់​២១​លើក​, កត្តា​យាន​១​លើក​ស្លាប់​១​នាក់​, ប្រជែង​គ្រោះថ្នាក់​៣​លើក​ស្លាប់​២​នាក់​, មិន​ប្រកាន់​ស្តាំ​២​លើក​ស្លាប់​២​នាក់​, ស្រវឹង​២​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៧​នាក់ : ម៉ូតូ​៦​នាក់​(​មិន​ពាក់មួក​៥​នាក់​) រថយន្ត​ធំ​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៦​លើក​ស្លាប់​៣​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៦​លើក​ស្លាប់​២​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​, ម៉ូតូ​និង​ថ្មើរជើង​១​លើក​, រថយន្ត​តូច​និង​ថ្មើរជើង​១​លើក​, រថយន្ត​ធំ​ក្រឡាប់​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​ផ្សេង​ៗ១​លើក​, រថយន្ត​តូច​និង​ផ្សេង​ៗ១​លើក​ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​៣២​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​២១​គ្រឿង​, រថយន្ត​តូច​៩​គ្រឿង​, រថយន្ត​ធំ​៣​គ្រឿង​, យាន​ផ្សេង​ៗ១​គ្រឿង ។

យានយន្ត​បង្កហេតុ : ម៉ូតូ​១៦​លើក​, រថយន្ត​តូច​៤​លើក​, រថយន្ត​ធំ​៣​លើក​, យាន​ផ្សេង​ៗ២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៨​លើក ,​ផ្លូវ​ខេត្ត​១០​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៨​លើក ស្លាប់​៣​នាក់ របួស​១២​នាក់​(​ស្រី​៤​នាក់​), ខេត្តបាត់ដំបង​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ខេត្តកណ្តាល​២​លើក​ស្លាប់​២​នាក់​របួស​៣​នាក់ និង​ខេត្តឧត្តរមានជ័យ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ