ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​ពន្លះ​គ្នា​មុខ​សាកល​វិទ្យា​ល័យមួយ​កន្លែង

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​នគរបាល​ចរាចរ​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា មនុស្ស​៣​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​វាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​មុខ​សាកលវិទ្យាល័យ​អង្គរ​ខេមរា ស្ថិត​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២២ ខែធ្នូ…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​នគរបាល​ចរាចរ​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា មនុស្ស​៣​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​វាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​មុខ​សាកលវិទ្យាល័យ​អង្គរ​ខេមរា ស្ថិត​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ ២០១៨​។

ភាគី​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពត ១M-៣៨៣១ បើកបរ​ដោយ​ឈ្មោះ​ណ​ន រ៉ាត់ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រង​របួស​សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​អ៊ឹ​ង ឌី​ង ភេទ​ស្រី អាយុ​១២​ឆ្នាំ បាន​រង​របួស​ជើង​ឆ្វេង ។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។

ចំណែក​ភាគី​ម៉ូតូ​មួយ​គ្រឿងទៀត​​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ​ពោធិ៍សាត់ ១A-៧៨២៦ បើកបរ​ដោយ​ឈ្មោះ​សា​រិ​ន ស្រី​អ៊ា ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត រង​របួសរ​លាត់ជើង​ស្តាំ និង​បែក​មាត់ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ មាន​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ស៊េរី​ឆ្នាំ ២០១៨ រង​របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង និង​អ្នក​រួម​ដំណើរ​រង​របួស​ជើង​ឆ្វេង ។ ចំណែក​អ្នកបើកបរ​ម៉ូតូ​ស៊េរី​ឆ្នាំ​២០០៨ រង​របួសរ​លាត់ជើង​ស្តាំ និង​បែក​មាត់ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ដែល​រង​ការ​ខូចខាត​ស្រាល ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំ ពត​រង់ចាំ​ដោះស្រាយ​គ្នា​តាម​ច្បាប់​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ