ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដានជើង​ដាយ​ណូ​ស៊័​រ​អាយុ​ប្រហែល​១០០​លាន​ឆ្នាំ​មុន

5 ឆ្នាំ មុន

កន្លង​មក​មានការ​រក​ឃើញ​ដានជើង​ផូ​ស៊ីល​ដាយ​ណូ​ស៊័​រ​នៅ​តាម​តំបន់ឆ្នេរ​«Sussex» ចក្រភព​អង់គ្លេស ពិសេស​តំបន់​នៅ​ជុំវិញ​ក្រុង​បុរាណ​Hastings ។ ចាត់​ទុក​ថា​ជាទី​តាំង​មួយ​សំបូរ​ដោយ​គ្រោង​ផូ​ស៊ី​ល​ដាយ​ណូ​ស៊័​រ និង​Iguanodon ដែល​រក​ឃើញ​កាលពី​ឆ្នាំ​១.០២៥ ប៉ុន្តែ​មិនមែន​ជា​របកគំហើញ​ដ៏​សំខាន់​ទេ ហើយ​លទ្ធផល​ការ​រក​ឃើញ​សម័យ​នោះ​មាន​ភាព​ខុស​ប្លែក​គ្នា និង​មាន​ភាព​ល្អិត​ល្ធ​ន់​តិច​ជាង​ពេល​បច្ចុប្បន្ន…

កន្លង​មក​មានការ​រក​ឃើញ​ដានជើង​ផូ​ស៊ីល​ដាយ​ណូ​ស៊័​រ​នៅ​តាម​តំបន់ឆ្នេរ​«Sussex» ចក្រភព​អង់គ្លេស ពិសេស​តំបន់​នៅ​ជុំវិញ​ក្រុង​បុរាណ​Hastings ។ ចាត់​ទុក​ថា​ជាទី​តាំង​មួយ​សំបូរ​ដោយ​គ្រោង​ផូ​ស៊ី​ល​ដាយ​ណូ​ស៊័​រ និង​Iguanodon ដែល​រក​ឃើញ​កាលពី​ឆ្នាំ​១.០២៥ ប៉ុន្តែ​មិនមែន​ជា​របកគំហើញ​ដ៏​សំខាន់​ទេ ហើយ​លទ្ធផល​ការ​រក​ឃើញ​សម័យ​នោះ​មាន​ភាព​ខុស​ប្លែក​គ្នា និង​មាន​ភាព​ល្អិត​ល្ធ​ន់​តិច​ជាង​ពេល​បច្ចុប្បន្ន ។

ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​អ្នកជំនាញ​ពី​មហាវិទ្យាល័យ​«Cambridge» បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ក្នុង​អំឡុង​ពី​ឆ្នាំ​២០១៤-២០១៨ បាន​រក​ឃើញ​ដានជើង​ដាយ​ណូ​ស័​៊​រ​ជាង​៨៥​ដាន មាន​ទំហំ​ចាប់ពី​២-៦០​សង្ទីម៉ែត្រ ជា​ការ​រក​ឃើញ​តាម​រយៈ​ការ​ហូរ​ច្រោះ​សឹក​រេច​នៅ​បរិវេណ​ផ្ទាំង​ថ្ម​ក្បែរ​ក្រុង​Hastings និង​យក​រក្សា​ទុក​យ៉ាង​ល្អ អាច​មើលឃើញ​ស្នាមជើង​យ៉ាង​ងាយស្រួល​។ តាម​ការ​វិភាគ និង​ត្រួតពិនិត្យ​បញ្ជាក់​ឲ្យ​ដឹង​ថា​ដានជើង​ទាំងនេះ​ជា​ដានជើង​ដាយ​ណូ​ស៊័​រ​ប្រហែល​៧​ពូជ​ផ្សេង​គ្នា តាំងពី​យុគសម័យ​«Cretasius» អាយុ​ក្នុង​ប្រហែល​១០០​លាន​ឆ្នាំ​មុន ។

ទោះបីជា​មាន​ជា​ដានជើង​ផូ​ស៊ីល​ក៏​ដោយ ប៉ុន្តែ​អ្នក​ជីវវិទ្យា​មាន​ជំនឿ​ចិត្ត​ថា​ដានជើង​ទាំងនោះ​នឹង​មាន​សារសំខាន់​ដល់​ការ​សិក្សា​ស្រាវជ្រាវ​ពី​ធាតុ​ផ្សំ​របស់​ក្រុម​ដាយ​ណូ​ស័​រ​នៅ​តំបន់​នេះ​បន្ត​ទៀត រួម​ទាំង​ជួយ​បន្ថយ​គម្លាត​នៃ​ការ​មានជីវិត​របស់​សត្វ​ចម្លែក​ក្នុង​តំបន់​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ