ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ឱ្យ​ពលរដ្ឋ​សង់​លំនៅ​ឋាន​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជនបទ សាងសង់​លំនៅ​ឋាន​ឲ្យ​បាន​រឹង​មាំ ដើម្បី​បន្សាំុ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ។ យោង​តាម​ក្រសួង​ដែនដី…

រាជធានី​ភ្នំពេញ ៖ នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជនបទ សាងសង់​លំនៅ​ឋាន​ឲ្យ​បាន​រឹង​មាំ ដើម្បី​បន្សាំុ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ។

យោង​តាម​ក្រសួង​ដែនដី បាន​ចេញ​គោលការណ៍​៩​ចំណុច​សម្រាប់​ការ​សង់​លំនៅ​ឋាន​ដើម្បី​បន្សាំុនឹង​ការ​ប្រែប្រួល​អាកាសធាតុ ស្រប​ពេល​បច្ចុប្បន្ន ការ​គំរាមកំហែង​ពី​អាកាសធាតុ​កាន់តែ​ធ្ងន់ធ្ងរ​ដូច​ជា ខ្យល់​កន្ត្រាក់ និង​ព្យុះ​បោកបក់​កើន​មាន​ឡើង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ហូរហែ ដែល​គួរ​ឲ្យ​ព្រួយបារម្ភ ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា ៖« ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ជនបទ​ត្រូវ​អនុវត្ត​នូវ​គោល ការណ៍​សំខាន់​ៗ​ចំនួន​៩​ចំណុច ដើម្បី​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការពារ​បាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​កើតឡើង​ជាយ​ថ​ហេតុ ។

យោង​តាម​គោលការណ៍​ណែនាំ​ស្តី​ពី លំនៅ​ដ្ឋា​ន​ធន់​ឬ​បន្សាំ​ុ​និង​ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ និង​គ្រោះ​ទឹក​ជំនន់​សម្រាប់​លំនៅ​ឋាន​បែប​រចនា​បទ​ខ្មែរ ដែល​ក្រសួង​រៀបចំ​ដែនដី​នគ​រូប​នី​កម្ម និង​សំណង់​ផ្សព្វផ្សាយ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ន​របស់​នា​ថ្ងៃ​ទី​២០ ខែធ្នូ កន្លង​មក បាន​ឲ្យ​ដឹង​ថា គោលការណ៍​៩​ចំណុច​ស្តី​ពី​ការ​សាង​សង់​នេះ រួម​មាន (១)​ការ​ពង្រឹង​គ្រឹះ​ក្នុង​ដី​, (២)​ការ​ពង្រឹង​ជើង​តាង ក​សសរ និង​សសរ​, (៣) ការ​ពង្រឹង​កម្រាល​ជាមួយនឹង​គ្រឿង​បង្គុំ​កម្រាល​, (៤) ការ​ពង្រឹង​ជញ្ជាំង​ជាមួយនឹង​គ្រឿង​បង្គុំ​ជញ្ជាំង​, (៥) ពង្រឹង​ដំបូល​ជាមួយនឹង​គ្រឿង​បង្គុំ​ដំបូល​, (៦) សម្ភារ​ដែល​ត្រូវ​ជ្រើសរើស​យក​មក​សាងសង់​, (៧) សិក្សា​ពី​ទិស​ខ្យល់ ឬ​ចរន្ត​ខ្ស​ល់​ចេញចូល​ក្នុងផ្ទះ និង​តួ​ផ្ទះ ,(៨) ការ​ដាំ​ដើមឈើ កម្ពស់​ដើមឈើ និង​គម្លាត​ពី​ដើមឈើ​មក​តួ​ផ្ទះ និង​ទិស​ខ្យល់ ល្បឿន​ខ្យល់​ច្បាស់លាស់ និង​(៩) ស្ថានភាព​ទឹកជំនន់ និង​បរិស្ថាន​ជុំវិញ ។

ការ​ជំរុញ​ឲ្យ​មានការ​សាងសង់​លំនៅ​ឋាន​តាម​គោលការណ៍​ក្រសួង​នា​ពេល​នេះ បាន​ធ្វើ​ឡើង ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា​បាន​ជួប​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ​ជាប់​ៗ​គ្នា ដូច​ជា​ខ្យល់​ព្យុះ ខ្យល់​កន្ត្រាក់ គ្រោះ​ទឹកជំនន់​ដែល​បណ្តាល​ឲ្យ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​បាក់​ដួល​រំលំ​ជា​ច្រើន​ខ្នង បង្ក​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស ដោយសារ​ផ្ទះ​ទាំងនោះ មិន​បាន​សាងសង់​ត​តាម​គោល​ការណ៍​បទដ្ឋាន​ស្តង់​ដាប​ច្ចេស​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ