ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​! ស្លា.ប់​ម្នាក់​នៅ​កន្លែង​កើតហេតុ​ភា្ល​ម​ៗ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​គួរ​អោយរ​ន្ទ​ត់ បណ្តាល​អោយ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ពី​នាក់ ខណៈ​បើក​ម៉ូតូ​បុក​គ្នា​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​១៥​នាទី ថ្ងៃ​ទី​២២ ធ្នូ ២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​១…

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​គួរ​អោយរ​ន្ទ​ត់ បណ្តាល​អោយ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ពី​នាក់ ខណៈ​បើក​ម៉ូតូ​បុក​គ្នា​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​១៥​នាទី ថ្ងៃ​ទី​២២ ធ្នូ ២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​១ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ ២៨-២៩ ចំណុច​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

នគរបាល​ចរាចរណ៍​ស្រុក​កៀនស្វាយ​បានអោយ​ដឹង​ថា ករណី​នេះ​បង្ក​ឡើង​ដោយ​ម៉ូតូ​ម៉ាក SUZUKI NEX ពណ៌​ស​-​ខ្មៅ ពាក់​ផ្លា​ក​លេខ​កណ្តាល​1R-៨៤៦៥ ជិះ​គ្នា​០២​នាក់ បើកបរ​ដោយ​ឈ្មោះ វិច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ុ​ល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​អ្នកបើកបរ​)(​របួស់ធ្ងន់​) និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ជួន សា​រ៉ា​ន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​លំនៅ​ភូមិ​ព្រែក​ប៉ុ​ល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​របួសធ្ងន់​) បើកបរ​ក្នុង​ទិស​ដៅ​ភ្នំពេញ​ទៅ​អ្នក​លឿង​លុះ​ពេល​បើក​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក Honda dream 125 ស៊េរី​២០០៦ ពណ៌​បៃតងចាស់ ពាក់​ផ្លា​ក​លេខ កណ្តាល 1B- ៣៨២៦ បើកបរ​ដោយ​ឈ្មោះ ហេង តាំ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ស្លាប់​) ដែល​បើកបរ​ទិស​ដៅ​ផ្ទុយ​គ្នា​បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ Dream ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

អ្នក​របួស​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ ចំណែក​ម៉ូតូ​ទាំង​០២​គ្រឿង​ត្រូវ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្នា​ន​នគរបាល​ស្រុក​កៀនស្វាយ ។ ករណី​នេះ​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​ម៉ាក SUZUKI NEX បើកបរ​ធ្វេសប្រហែស​ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន​បើក​រំលោភ​ទៅ​លើ​ចំណែក​ផ្លូវ​នៃ​យានយន្ត​ដែល​មក​ពី​ទិស​ដៅ​ផ្ទុយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ