ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កណ្តាលអធ្រាត្រ​ស្ងាត់ កាម​រី​ពន្លះ​កាម​រី​ផ្អើល

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រថយន្ត​កាម​រី​ ពណ៌​ស មួយ​គ្រឿង​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​កាម​រី​ពណ៌​សំបក​ឪឡឹក ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ទាំង​សងខាង ។ ចំ​ណែ​ភាគី​រថយន្ត​ទាំង​សងខាង​បាន​ទទួល​រង​របួសស្រាល ។ ហេតុការណ៍​នេះ…

ខេត្ត​ប៉ៃលិន ៖ រថយន្ត​កាម​រី​ ពណ៌​ស មួយ​គ្រឿង​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​កាម​រី​ពណ៌​សំបក​ឪឡឹក ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ទាំង​សងខាង ។ ចំ​ណែ​ភាគី​រថយន្ត​ទាំង​សងខាង​បាន​ទទួល​រង​របួសស្រាល ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បណ្ដាល​ឲ្យ​ខូចខាត​រថយន្ត​ចំនួន​២​គ្រឿង និង​មនុស្ស​ចំនួន​៣​នាក់​រង​របួសស្រាល ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជ​នេ​ង​គ្រោះ​ទី​១-​ឈ្មោះ ប៉ែន យុ​ត ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ រង​របួសស្រាល រស់នៅ​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​បើកបរ​រថយន្ត​ម៉ាក​កាម​រី ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2X-5639 ខួច​ខាត​ផ្នែក​ខាងឆ្វេង បើកបរ​ពី​លិចទៅ​កកើត ។

ទី​២-​ឈ្មោះ លឹ​ម លាង​ហុង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ដី​ថ្មី ឃុំ​សំរោង ស្រុក​សំរោង ខេត្ដបន្ទាយមានជ័យ រង​របួសស្រាល បើករថយន្ត​ម៉ាក​កាម​រី ពណ៌​សំបក​ឪឡឹក ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2K-2167 ខួច​ខាត​ផ្នែក​ខាង​មុខ បើកបរ​ពី​កើតមក​លិច និង​ទី​៣-​ឈ្មោះ កែវ ឡៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត រង​របួសស្រាល ជា​អ្នក​រួម​ដំណើរ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​កម្លាំង​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ដ​ប៉ៃលិន​ចុះ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ករ​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន ដើម្បី​រង់ចាំ​ធ្វើកា​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ