ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ដឹក​ចេញយក​ទៅ​ស្រុក​យួន​ទៅ​ហើយ តែ​អស់លក្ខណ៍​ត្រឹម​ស្រុក​អូ​រយ៉ា​ដាវ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រថយន្ត​សាំ​យុង​ដឹកឈើ​ប្រណិត​ខុសច្បាប់​ចំនួន​២​គ្រឿង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​អូ​រយ៉ា​ដាវ​បង្ក្រាប​បាន​ប្រគល់​ឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បរ​កែវ​ចាត់ការ​បន្ត​ដោយ​ប្រតិបត្តិការ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក ស៊ឹ​ម លី​ន អភិបាលរង​ស្រុក​អូ​រយ៉ា​ដាវ​បាន ចុះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨…

ខេត្តរតនគិរី ៖ រថយន្ត​សាំ​យុង​ដឹកឈើ​ប្រណិត​ខុសច្បាប់​ចំនួន​២​គ្រឿង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​អូ​រយ៉ា​ដាវ​បង្ក្រាប​បាន​ប្រគល់​ឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បរ​កែវ​ចាត់ការ​បន្ត​ដោយ​ប្រតិបត្តិការ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក ស៊ឹ​ម លី​ន អភិបាលរង​ស្រុក​អូ​រយ៉ា​ដាវ​បាន ចុះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ស្ថិត​នៅ​ក្នុងភូមិ​សោម​ត្រក ឃុំ​សោម​ធំ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។

បើ​តាម​សមត្ថកិច្ច​ដែល​ចុះ​ទៅ​បង្ក្រាប​បានឱ្យ​ដឹង​ថា រថយន្ត​លួច​ដឹកឈើ​ប្រណិត​ខុសច្បាប់​ទាំង​ពីរ​គ្រឿង​ខាងលើ​មាន​ទី​១-​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2D-2047 ដោយ​ផ្ទុក​ឈើប្រណិត​ប្រភេទ​ធ្នង់​ចំនួន​៧០៥​គីឡូក្រាម និង​ឈើ​សុ​ក្រំ​ចំនួន​០,៣៦៨​ម៉ែត្រគូប និង​ទី​២-​ជា​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ដូច​គ្នា ពណ៌​ស ពាក់​ផ្លា​ក​លេខ បាត់ដំបង 2A-0159 បាន​ផ្ទុក​ឈើប្រណិត​ប្រភេទ​ធ្នង់​ចំនួន​២៣៥​គីឡូក្រាម និង​ឈើ​សុ​ក្រំ​ចំនួន​០,៣៥៣​ម៉ែត្រគូប ។

សមត្ថកិច្ច​បន្ត​ទៀត​ថា រថយន្ត​ទាំង​២​គ្រឿង​ខាងលើ​នេះ​បាន​ធ្វើ​ចរាចរណ៍​ដឹកឈើ​តាម​ផ្លូវជាតិ​លេខ​៧៨​ដោយ​ឆ្លងកាត់​ស្រុក​អូ​រយ៉ា​ដាវ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ស្រុក​អូ​រយ៉ា​ដាវ ចុះ​ធ្វើការ​បង្ក្រាប​បាន​តែ​ម្តង និង​រឹបអូស​យក​រថយន្ត​ទាំង​២​គ្រឿង​នេះ​មក ប្រគល់​ឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បរ​កែវ​ចាត់ការ​បន្ត ។ បទល្មើសព្រៃឈើនៅខេត្តរតន​គិរីភាគច្រើនគឺក្រុមឈ្មួញប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ចដោយដឹកឈើទាំងនោះបន្លំជារថយន្ត​ដឹកទំនិញ ដឹកបន្លែ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ