ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាក់​ជនល្មើសលើទឹក…តែចាប់​អត់​បាន​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ សហការជាមួយ​​សមត្ថកិច្ច​ពាក់​ ព​័ន្ធ​ចំនួន​​៥​នាក់ ​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ ស្ថិត​នៅ​ភូមិ​ឃុំ​កោះ​ជ្រី​ម ស្រុក​សៀម​បូក​ ដែល​ជា​ភូមិ​សាស្ត្រ​ជនសង្ស័យ​បាន​លួចលាក់​ប្រើប្រាស់​ឧ​បករ​ណ៍​​ឆក់…

ខេត្តស្ទឹងត្រែង​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ សហការជាមួយ​​សមត្ថកិច្ច​ពាក់​
ព​័ន្ធ​ចំនួន​​៥​នាក់ ​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ ស្ថិត​នៅ​ភូមិ​ឃុំ​កោះ​ជ្រី​ម ស្រុក​សៀម​បូក​ ដែល​ជា​ភូមិ​សាស្ត្រ​ជនសង្ស័យ​បាន​លួចលាក់​ប្រើប្រាស់​ឧ​បករ​ណ៍​​ឆក់ ​ចាប់​ត្រី​ទាំង​ថ្ងៃ​គ្មាន​កោតក្រែង​​អាជ្ញាធរ​ឡើយ​។

សេចក្តីរាយការណ៍បន្តថា នៅ​ក្នុង​សកម្មភាព​ចុះ​ល្បាត​តាម​អន្លង់​អភិរក្ស ​នៅ​ស្រុក​សៀម​បូក​ ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃ​ទី​២១​ ធ្នូ  លោក​វង្ស សា​វឿ​ន នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង​បាន​អះអាង​ថា ​ច្បាប់​ស្តី​ពី​ជល​ផល​អាជ្ញាធរ​ពាក់​ព​ន្ធ័​នៅ​តាម​ឃុំ​នី​មួយ​ៗ ​និង​ឆ្មាំ​ទន្លេ​ផ្សព្វផ្សាយ​យ៉ាង​​ទូលំទូលាយ​​រួច​មក​ហើយ ​តែ​ជន​សង្ស័យ​មួយ​ចំនួន​ នៅ​តែ​លួចលាក់​ប្រើប្រាស់​ឧ​បករ​ណ៍​​នេសាទ​ខុសច្បាប់​ ជា​ពិសេស​លួច​ដាក់​ដាយ ឧប​ករណ៍​ឆក់​នៅ​តាម​អន្លង់​អភិរក្ស​ទាំង​យប់​ទាំង​ថ្ងៃ​ដដែល ។

លោកនាយ​រង​ខណ្ឌ​​បាន​បញ្ជាក់​ថា ​ករណី​លួចលាក់​នេះ​ សមត្ថកិច្ច​ចម្រុះបាន​ចុះ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​អន្លង់​អភិរក្ស​ នៅ​ឃុំ​កោះ​ជ្រី​ម​ ស្រាប់តែ​​ប្រទះ​ឃើញ​ជនសង្ស័យ​ឆក់​ត្រី​ ដោយ​បាន​ដេញ​តាម​ជន​នេះ រហូត​ដល់​ភូមិសាស្ត្រ​ឃុំ​កោះ​ស្នែង ទើប​រឹបអូស​បាន​-​ទូក​ស្មាច់​ប្រវែង​ជាង​៥​ម៉ែត្រ មួយ​គ្រឿង​ម៉ាស៊ីន​២០​សេះ​១​គ្រឿង​ឧបករណ៍ឆក់​មួយ​សម្រាប់ ថ្នង​​សម្រាប់​ដងត្រី​មួយគូ ​ដង​ឆក់​មួយគូ​ អា​គុយ​​​១ ​និង​​ត្រី​មួយ​ចំនួន​ តែ​​ជនសង្ស័យឡើង​​​គោករត់​​គេចខ្លួន​បាត់​ ។

អត្ថបទសរសេរ ដោយ