ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​តាម​ឡាន​ទំនើប​ៗ​ឱ្យទៅ​វិញ​…​ក្រុម​ល្បែង​អន​ឡាញ​ប្រព័ន្ធ​VOIP

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​នៅ​រសៀល​ថ្ងៃ​ទី​២២​ ធ្នូ ​មាន​ការ​បញ្ជូន​ក្រុម​ជន​សង្ស័យ​​​ប្រុស-​ស្រី ជា​ជនជាតិ​ថៃចំនួន​២៦នាក់​​​​ ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក ដើម្បីឱ្យភាគីសមត្ថកិច្ច​ចាត់ការ​តាមនីតិវិធី…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​នៅ​រសៀល​ថ្ងៃ​ទី​២២​ ធ្នូ ​មាន​ការ​បញ្ជូន​ក្រុម​ជន​សង្ស័យ​​​ប្រុស-​ស្រី ជា​ជនជាតិ​ថៃចំនួន​២៦នាក់​​​​ ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក ដើម្បីឱ្យភាគីសមត្ថកិច្ច​ចាត់ការ​តាមនីតិវិធី ​​ក្រោយពីពួកគេធ្វើ​សកម្មភាព​ល្មើស​ច្បាប់​ក្នុង​​​រាជ​ធានី​​ភ្នំពេញ​ ពាក់ព័ន្ធ​ល្បែង​អន​ឡាញ​​តាម​ប្រព័ន្ធ​VOIP​ ។​

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យ​ទាំង២៦​នាក់ មាន​​ស្រី៩​នាក់ ​។ ​ការ​ចាប់​បញ្ជូន​ជនសង្ស័យ​នេះ​ គឺ​តាម​រថយន្ត​បំពាក់​ស៊ី​រ៉ែ​ន​ស៊េរី​ទំនើបៗ​​របស់​អគ្គនាយកដ្ឋាន​នគរបាល​អន្តោ​ប្រវេ​ស​ន៍​​ចំនួន​២គ្រឿង​ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តម​សេនី​យ៍​​ទោ​ រុន​ សុ​វ​ណ្ណា ​និង​លោក​ឧត្តម​សេនី​យ៍​ត្រី​ ផា​ន ​ភក្តី​ អនុប្រធាន​នាយកដ្ឋាន
​ស៊ើប​អ​ង្គេ​ត ​និង​អនុវត្ត​ន៌​និ​តិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៍​​ក្រសួងមហាផ្ទៃ​ អម​ដោយ​លោក​ឧត្តម​សេ​នី​យ៍​​ត្រី ​ស៊ឹ​ម ​សំអាត ​ប្រធាន​ប៉ុស្តិ៍​​នគរ​បាល​អន្តោ​ប្រវេ​ស​ន៍ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​និង​នាយ​រង​ប៉ុស្តិ៍​ព្រម​ទាំង​កម្លាំង​ក្រោម​ឱវាទ​មួយ​ចំនួនទៀត​​ផង ​។

ក្រោយ​​ពិនិត្យ​លិខិតឆ្លងដែន​ និង​ឯកសារ​ពាក់ព័ន្ធ​របស់​ជនសង្ស័យ​ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក​ ខាង​ទឹកដី​ថៃ​ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​​តាម​រថយន្ត​ស៊េរី​​ទំនើប​ បំពាក់​សា​រ៉ែ​ន​របស់​សមត្ថកិច្ច​កម្ពុជា​បន្ត​ទៅ​ខេត្ត​ស្រះ​កែវ​ទៀត​ ។

​សមត្ថកិច្ច​នៅ​មិន​បាន​ប្រាប់​លម្អិត​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ខាងលើ​ទេ​ ប៉ុន្តែ​បាន​ប្រាប់​ថា ​មាន​ចំនួន២៦​​នាក់​ ដែល​ស្រី​មាន​៩​នាក់ ហើយ​​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ សហការ​​ជាមួយ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ថៃ​បង្ក្រាប​​នៅ​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ ២០១៨ កន្លងមក ​ពាក់ព័ន្ធ​ករណី​បើក​ល្បែង​​អន​ឡាញ​ខុសច្បាប់​ តាម​ប្រព័ន្ធ​VOIP ។ ​​ជនសង្ស័យ​ទាំង​២៦​នាក់ ​មុន​ការ​បញ្ជូន​​ពួក​គេ គឺ​​ត្រូវ​បាន​ជាប់​នៅ​មណ្ឌល​កែប្រែ​ម​1 ​ម​2 ​ផង​ដែរ​ ។

អត្ថបទសរសេរ ដោយ