ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​សកម្មភាព​ចុះ​ចាប់​ស្តែង​ៗ… ពេល​កំពុង​ធ្វើ​សកម្មភាព

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ៖ ​​សេចក្តីរាយការណ៍ឱ្យដឹងថា គ្រឿងចក្រ​និង​រថយន្ត​​២​គ្រឿង ក្នុង​ចំណោម​៤​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​រដ្ឋ​បាល​ព្រៃឈើនៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត រួម​​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បាន ​ខណៈ​​​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយដី​សហគមន៍​…

ខេត្ត​កំពង់ឆ្នាំង ៖ ​​សេចក្តីរាយការណ៍ឱ្យដឹងថា គ្រឿងចក្រ​និង​រថយន្ត​​២​គ្រឿង ក្នុង​ចំណោម​៤​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​រដ្ឋ​បាល​ព្រៃឈើនៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត រួម​​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បាន ​ខណៈ​​​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយដី​សហគមន៍​ នៅ​ចំណុច​ភូមិ​ជ័រ ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង ​។

ហេតុការណ៍​​ឃាត់​គ្រឿងចក្រ​ទាំង​២​គ្រឿង​​នេះ ​​​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២០​ ធ្នូ ​បន្ទាប់​ពី​មាន​សេចក្តីរាយ​ការណ៍​របស់​ក្រុម​អ្នក​សារព័ត៌មាន​រួចមក ។ ចំណែក​គ្រឿងចក្រ​១​គ្រឿង និង​រថយន្ត​១​គ្រឿង​​ទៀត បើ​ក​​ ​គេច​​បាត់ ។ ​

តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ថា ដី​ស្ថិត​ក្នុង​ទីតាំង​ដី​ខាងលើ​ គឺ​ស្ថិត​នៅ​ក្នុង
​ដី​សហគមន៍​ភូមិ​ជ័រ ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ ដែល​សហគមន៍​នេះ ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦​ និង​២០០៧ មាន​ចំនួន​១៧៤​ហិ​កតា ក្នុង​ចំណោម​ដី​សរុប​ចំនួន​៥០០​ហិ​កតា​។ ប៉ុន្តែ​ដី​សហគមន៍​ទាំង​១៧៤​ហិ​កតា នេះ ត្រូវ​បាន​ជនខិលខូច​ឃុបឃិត​គ្នា ​ជាមួយ​សហគមន៍​អាជ្ញាធរ​មូលដ្ឋាន យក​មេដៃ​ប្រជាពលរដ្ឋ​ធ្វើ​ជា​ខែល ដើម្បី​ដោះ​ដូរ​​ដី​សហគមន៍​ខាងលើ ទៅ​ដាក់​ទីតាំង​ផ្សេង ហើយ​ក៏​បាន​លក់​ដី​នោះ​ទៅ​​ឱ្យ​ចិន ដែល​មាន​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ ។

ប្រភព​ដដែល​​​បញ្ជាក់​ថា​ ការ​ដោះ​ដូរ​ខាងលើ​ គឺ​មិន​មាន​ដល់​អាជ្ញាធរ​ខេត្ត ឬ​ក្រសួង​ដឹង​ឮ​ឡើយ គឺ​ឃុបឃិត​តែ​បក្សពួក​គ្នា​ឯងថ្នាក់​ក្រោម​តែ​ប៉ុណ្ណោះ ដោយ​គ្មាន​ការ​ទទួលស្គាល់​ពី​ក្រសួង និង​មាន​ចេញ ស​.​ជ​.​ណ​អ្វី​ឡើយ ។ ជាមួយ​គ្នា​នេះ ​អាជ្ញាធរ​ស្រុក​រលាប្អៀរ ក៏​បាន​ចេញ​លិខិត​មួយ​ច្បាប់​ទៅ​ឲ្យ​ក្រុមហ៊ុន​ខាងលើ​ចូល​ឈូស​ឆាយដី​ព្រៃ​ចំណុច​ខាងលើ​នេះ​ដែរ ដែល​ជា​ការ​ខុស​នឹង​ផ្លូវច្បាប់ យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ ។​

ទោះ​យ៉ាងនេះ​ក្តី លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា លោក​មិន​បានដឹង​
ថា​ គេ​​ឈូស​ឆាយដី​ព្រៃ​នៅ​តំបន់​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា​ ក្រុមហ៊ុន​ខាងលើ​ មក​សុំ​អនុញ្ញាត​ឈូស​ធ្វើផ្លូវ​តែ​ប៉ុណ្ណោះ ទើប​លោក​ក៏​ចេញ​ច្បាប់​អនុញ្ញាតទៅ ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត​ទៅ​ខេត្ត​នោះ​ឡើយ​។

ដោយឡែក​ លោក ងិ​ន ហុ​ន ប្រធាន​មន្ទីរ កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ក៏​បាន​​ឱ្យ​ដឹង​ដែរ​ថា ការ​ឃាត់​គ្រឿងចក្រ​ខាងលើ ​គឺ​បាន​ចំនួន​២​គ្រឿង ក្នុង​នោះ​ប្រភេទ​អេ​ស្កា​វ៉ា​ទ័​រ​មួយ​គ្រឿង​និង អា​ប៊ុល​ឈូស​ដី ១​គ្រឿង ។ គ្រឿងចក្រ​ទាំង២​គ្រឿង រួម​ទាំង​អ្នកបើកបរចំនួន​២​នាក់ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ការ​តាម​ផ្លូវច្បាប់ ។

លោក​បាន​បញ្ជា​ក់ថា ការ​កសាង​សំណុំរឿងត្រូវ​ដឹង​ថា ដី​នោះ​វា​ស្ថិត​ក្នុង​គម្រប​ព្រៃរបស់​រដ្ឋ ឬស្ថិត​ក្នុង​ដី​សហគមន៍ ហើយ​ទំហំ​ការ​ខូច​ខាង​មាន​ប៉ុន្មាន ។ ប៉ុន្តែ​លោក​បដិសេធន៍​ថា «គ្មាន​ការ​រត់ការ​ដោះ​លែង​នោះ​
ទេ» ។

អត្ថបទសរសេរ ដោយ