ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី ! បុរស​ម្នាក់​នេះ​ចូល​ម៉ាស្សា​…​ក្រឡេក​ឃើញ​ភ្លាម​រត់​ភ្លាត

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បុរស​អត់ឃ្លាន​ម្នាក់​បាន​ទៅ​ម៉ាស្សា ប៉ុន្តែ​ពេល​ចូល​ដល់​ក្នុង​បន្ទប់​ម៉ាស្សា​មិន​ទាន់​ទាំង​បាន​ម៉ាស្សា​ផង​ក្រឡេក​ឃើញ​កាបូប​លុយ​នារី​ម៉ាស្សា​ទុក​ចោល បាន​លួច​រត់​ចេញ​មក​ក្រៅ ពេល​នោះ​ក៏​ត្រូវ​ក្រុម​អ្នកបម្រើ​ការងារ​ក្នុង​កន្លែង​ម៉ាស្សា​ក្របួច​ជាប់​ប្រគល់​ឲ្យ​ប៉ូលិស​តែ​ម្ដង ។ ករណី​នេះ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​២០ ខែធ្នូ…

ខេត្តពោធិ៍សាត់ ៖ បុរស​អត់ឃ្លាន​ម្នាក់​បាន​ទៅ​ម៉ាស្សា ប៉ុន្តែ​ពេល​ចូល​ដល់​ក្នុង​បន្ទប់​ម៉ាស្សា​មិន​ទាន់​ទាំង​បាន​ម៉ាស្សា​ផង​ក្រឡេក​ឃើញ​កាបូប​លុយ​នារី​ម៉ាស្សា​ទុក​ចោល បាន​លួច​រត់​ចេញ​មក​ក្រៅ ពេល​នោះ​ក៏​ត្រូវ​ក្រុម​អ្នកបម្រើ​ការងារ​ក្នុង​កន្លែង​ម៉ាស្សា​ក្របួច​ជាប់​ប្រគល់​ឲ្យ​ប៉ូលិស​តែ​ម្ដង ។

ករណី​នេះ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣​និង​៤០​នាទី​រសៀល នៅ​កន្លែង​ម៉ាស្សា​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​រ៉ា សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ថន សុភា​ថុ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ពានថ្ម សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ។ នៅ​ថ្ងៃ​នោះ​ជន​នេះ​បាន​ទៅ​ម៉ាស្សា​នៅ​កន្លែង​ខាងលើ ។ ខណៈ​ពេល​ដែល​នារី​ៗ​ម៉ាស្សា​កំពុង​រៀបចំ​ខ្លួន​នៅ​ខាងក្រៅ ជន​នេះ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​មុន ។ ពេល​ចូល​ដល់​ក្នុង​បន្ទប់​មិន​ទាន់​ទាំង​បាន​ធ្វើ​ម៉ាស្សា​ផង​ក្រឡេក​ឃើញ​កាបូប​លុយ​នារី​ម៉ាស្សា​ទុក​ចោល​ក៏​លួច​យក ហើយ​រត់​ចេញ​មក​ក្រៅ ពេល​នោះ​ត្រូវ​អ្នកបម្រើ​ការងារ​ព្រួត​គ្នា​ចាប់​ប្រគល់​ឲ្យ​ប៉ូលិស​តែ​ម្ដង ។

ក្នុង​កាបូប​លុយ​មាន​ប្រាក់​ដុល្លារ​ចំនួន​១៩៥​ដុល្លារ ប្រាក់​រៀល​១៩​ម៉ឺន​រៀល និង​កងដៃ​ប្លា​ទី​ន​០១ ជា​របស់​នារី​ឈ្មោះ គាវ ស្រី​ម៉ា​ន់ ភេទ​ស្រី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​ខាងលើ ។ ជាមួយ​គ្នា​នេះ​សមត្ថកិច្ច​បាន​ឆែកឆេរ​ក្នុង​ខ្លួន​ជនសង្ស័យ រក​ឃើញ​ម្ស៉ៅ​ក្រាម​ស​ថ្លា​ចំនួន​០២​កញ្ចប់​តូច ស្រោមអនាម័យ និង​ឧបករណ៍​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ។

ជនសង្ស័យ និង​វត្ថុ​តាង​សមត្ថកិច្ច​បាន​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ