ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! គាត់​ខំ​នាំ​ប្រពន្ធ​កូន​ប្រមូល​ដាក់​យ៉ាង​ល្អ លុះ​យប់​ឡើង​ខ្ទេច​អស់​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រង​គ្រោះ​ដោយសារ​តែ​មាន​ជន​ទុច្ចរិត​មិន​ស្គាល់​មុខ​បាន​លួច​ដុត​ស្រូវ​បំផ្លាញ​ចោល កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ធ្នូ ២០១៨ គេ​បាន​ដាក់​ការ​សង្ស័យ​ថា ជា​រឿង​គំនុំ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុងភូមិ​ពរ​ពេល…

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រង​គ្រោះ​ដោយសារ​តែ​មាន​ជន​ទុច្ចរិត​មិន​ស្គាល់​មុខ​បាន​លួច​ដុត​ស្រូវ​បំផ្លាញ​ចោល កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ធ្នូ ២០១៨ គេ​បាន​ដាក់​ការ​សង្ស័យ​ថា ជា​រឿង​គំនុំ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុងភូមិ​ពរ​ពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។

គ្រួសារ​ដែល​រង​គ្រោះ​ខាងលើ​ឈ្មោះ​ព្រុំ សេង ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ហេង ធា​រី អាយុ​៥១​ឆ្នាំ មានកូន​៨ នាក ស្រី​២​នាក់ មុខរបរ​ជា​កសិករ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បើ​យោង​ទៅ​តាម​ការ​រៀបរាប់​គ្រួសារ​ដែល​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​កូន​ៗ​បាន​ខិតខំ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​នឹង​ដឹក​ជញ្ជូន​មក​ទុក្ខ​នៅ​ក្បែរ​ផ្ទះ​ចំនួន​១២​គោ​យន្ត​កន្ត្រៃ ទើប​រៀបចំ​នាំ​ប្រពន្ធ​កូន​បោក​បែន​យក​ទៅ​ដាក់​នៅ​ជង្រុក​ស្រូវ បើ​គិត​ពី​ផល​ស្រូវ​ស្មើរ​៨​តោន ស្រាប់តែ​មាន​មនុស្ស​ទុច្ចរិត​ដោយ​មិន​ស្គាល់​មុខ​បាន​លួច​ដុត​បំផ្លាញ​ចោល​មុន ដោយ​ខ្លួន​ពុំ​ទាន់​បោក​បែន ខណៈនោះ​រូប​គាត់​បាន​អះអាង​ថា កន្លង​ទៅ​រូប​គាត់​បាន​មាន​ទំនាស់​គ្នា​ដីស្រែ​រវាង​លោក​មេ​ភូមិ​ពរ​ពេល​ឈ្មោះ ទួន ហម​ឌិន​សឿង ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ សូ ភ័​ណ្ឌ ជា​អតីតមន្ត្រី​បរិស្ថាន​ផង​ដែរ ។

ទាក់ទិន​នឹង​ហេតុការណ៍​នេះ​អ្នក​យក​ព័ត៌មាន​បាន​ទូរស័ព្ទ​ជួប​លោក​សាំ ភឿន មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ផ្អាវ កាលពី​រសៀល​ថ្ងៃ​ទី​២០ ធ្នូ នេះ លោក​បាន​បំភ្លឺ​ថា ជន​ទុច្ចរិត​ដែល​លួច​ដុត​ព​ន្នួ​កស្រូវ​ប្រជាពលរដ្ឋ​នោះ​លោក​កំពុង​តែ​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​នាំ​យក​ជន​នោះ​មក​ធ្វើការ​ផ្តន្ទាទោស​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ