ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀតហើយ! សិស្ស​អនុ​វិទ្យាល័យ​​ជា​ច្រើន​នាក់​​ដួល​សន្លប់​ជា​បន្តបន្ទាប់​​គ្នា​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​សិស្ស​អនុ​វិទ្យាល័យ​បា​លិ​លេ​យ្យ​ជិត១០​នាក់​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ កាលពី​​ព្រឹក​ថ្ងៃ​ទី​២១ ​ធ្នូ ២០១៨ ​មិន​ទាន់​ដឹង​មូលហេតុ​។​ ករណី​ខាងលើ​នេះ​គ្រូ​ៗ​និយាយ​ថា​ មិនមែន​ជា​ការ​ពុល​ចំណី​អាហារនោះ​​ទេ​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​សិស្ស​អនុ​វិទ្យាល័យ​បា​លិ​លេ​យ្យ​ជិត១០​នាក់​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ កាលពី​​ព្រឹក​ថ្ងៃ​ទី​២១ ​ធ្នូ ២០១៨ ​មិន​ទាន់​ដឹង​មូលហេតុ​។​

ករណី​ខាងលើ​នេះ​គ្រូ​ៗ​និយាយ​ថា​ មិនមែន​ជា​ការ​ពុល​ចំណី​អាហារនោះ​​ទេ​ សង្ស័យ​ដោយសារ​តែ​​សិស្ស​ម្នាក់​ដួល​សន្លប់​ ហើយ​សិស្ស​ផ្សេង​ទៀតបានឃើញ​ក៏​​ភ័យ​ដួល​សន្លប់​តាម​គ្នា​។

​គ្រូ​ខ្លះ​ទៀត​និយាយ​ថា​ អាច​បណ្តាល​មក​ពី​សិស្ស​ៗ​ចូលរួម​ទិវា​បរិស្ថាន​បោសសំអាត​អនាម័យ​តាម​ដងផ្លូវ​ជាតិ​ជាមួយ​អាជ្ញាធរ ហើយ​​អស់កម្លាំង​ លុះ​​ពេល​វិលមក​​ដល់​សាលា​វិញ​ក៏​កើតរឿង​បែប​នេះ​តែម្តង​។

​ទោះជា​បីជា​យ៉ាងណា​ ករណី​សិស្ស​ដួល​សន្លប់​ទាំងនេះ​ត្រូវ​បាន​លោកគ្រូ​អ្នកគ្រូ​អន្តរា​គម​ន៍​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យកទៅសង្គ្រោះ​នៅ​​មន្ទីរពេទ្យ​ភ្លាមៗផងដែរ ក្នុង​នោះ​មាន​ទាំង​រថយន្ត​នគរបាល​ និង​អាវុធហត្ថ​ហើយ​សិស្ស​មួយ​ចំនួនបាន​​ចូលទៅព្យាបាលក្នុង​គ្លីនិកឯក​​ដែល​នៅ​ជិត​ៗ​នោះ​ជា​បណ្តោះអាសន្ន​ទៀត​ផង​។

​ជុំវិញ​ករណី​ខាងលើ​ នាយក​សាលា​អនុ​វិទ្យាល័យ​បា​លិ​លេ​យ្យ​ លោក​ស្មិញ ​សឿ​ត​ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​លម្អិត​បាន​ទេ​ ដោយ​ទូរស័ព្ទ​ចូល​២​ដង​ ម្តង​គ្មាន​អ្នក​ទទួល​ ហើយ​ម្តងទៀត​​ឲ្យ​កូនរបស់​លោក​ជាអ្នក​​ទទួល​ ដោយ​បាន​​ឆ្លើយ​ថា​ ប៉ា​មិនដឹង​ទៅ​ណា​ទេ​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ