ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក ​WTO​ ចង់​ដោះស្រាយ​ឧបសគ្គ​សេដ្ឋកិច្ច​ពិភពលោក

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​ចង់​សហការ​ជាមួយ​ប្រទេស​ជា​សមាជិក​ទាំងអស់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដែល​រួម​មាន​សហរដ្ឋអាមេរិក​ផង​ដែរ ដើម្បី​ជួយ​ធ្វើ​ឲ្យ​អង្គការ​នេះ​អាច​ដោះស្រាយ​ឧបសគ្គ​ដែល​បង្ក​ពី​ការ​ធ្វើ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច ។ លោក Zhang Xiangchen…

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​ចង់​សហការ​ជាមួយ​ប្រទេស​ជា​សមាជិក​ទាំងអស់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដែល​រួម​មាន​សហរដ្ឋអាមេរិក​ផង​ដែរ ដើម្បី​ជួយ​ធ្វើ​ឲ្យ​អង្គការ​នេះ​អាច​ដោះស្រាយ​ឧបសគ្គ​ដែល​បង្ក​ពី​ការ​ធ្វើ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច ។

លោក Zhang Xiangchen អគ្គរដ្ឋទូត​ចិន​ប្រចាំ WTO បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​មក​ថា តាម​រយៈ​ការ​ផ្តល់​ទីប្រឹក្សា​ដោយ​យោង​តាម​សមភាព កំណែទម្រង់ អាច​ធ្វើ​បច្ចុប្បនភាព WTO បាន និង​ធ្វើ​ឲ្យ​អង្គការ​នេះ​ឆ្លើយ​តប​តាម​តម្រូវការ​របស់​សហគមន៍​អាជីវកម្ម​ជុំវិញ​ពិភពលោក ។

ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​គោលនយោបាយ​ពាណិជ្ជកម្ម​អា​មេ​រិ​កមួយ​របស់​អង្គការ​WTO លោក Zhang បាន​និយាយ​ថា រាល់​ប្រទេស​ទាំងអស់​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ការ​ធ្វើ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច ហើយ​ទាំង​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក ក៏​ត្រូវធ្វើ​ដូច្នេះ​ដែរ ។

លោក​បាន​បញ្ជាក់​ថា ៖« ផ្លូវ​ដែល​ត្រឹមត្រូវ​គឺ​មិន​ដាក់​ឧបសគ្គ​ពាណិជ្ជកម្ម តែ​បង្កើត​ជា​ការ​ផ្តួ​ត​ផ្តើម​ក្នុងស្រុក​ដើម្បី​ជួយ​ដល់​អ្នក​ដែល​ទទួល​រង​ការ​ប៉ះពាល់​ជាងគេ​ក្នុង​ការ​សម្រប​ខ្លួន និង​ពង្រឹង​ការ​ផ្តល់​ប្រឹក្សា​យោបល់ និង​ការ​សម្របសម្រួល​ជាមួយនឹង​ដៃគូ​ពាណិជ្ជកម្ម​ដើម្បី​បង្កើត​ជា​បរិស្ថាន​អន្តរជាតិ​សម្រាប់​មនុស្ស​គ្រប់​គ្នា»​។

លោក Zhang ក៏​គិត​ថា WTO ត្រូវ​ដោះស្រាយ​បញ្ហា​ដែល​ខ្លួន​មាន​ដែរ ។ លោក​បាន​បន្ត​ថា ប្រសិនបើ​ដំបូល​អង្គការ​នេះ​កំពុង​តែ​លេច នោះ សមាជិក​គួរតែ​សហការ​គ្នា​ដើម្បី​ជួសជុល​វា មិនមែន​រុះរើ​វា និង​ធ្វើ​ឲ្យ​សមាជិក​ទាំងអស់​ជួប​ភ្លៀង និង​ព្យុះ​ទេ ។

គួរ​បញ្ជាក់​ដែរ​ថា ប្រទេស​ចិន​និង​សហភាព​អឺរ៉ុប រួម​ទាំង​សមាជិក​មួយ​ចំនួន​ទៀត​បាន​ដាក់​សំណើ​ស្នើ​ឲ្យ​មានការ​ធ្វើ​កំណែទម្រង់​ផ្នែក​បណ្ដឹងឧទ្ធរណ៍​របស់​WTO និង​សង្ឃឹមថា​សហរដ្ឋអាមេរិក​អាច​ចូលរួម​ក្នុង​ការ​ពិភាក្សា​នេះ ។

លោក Xue Rongjiu អនុប្រធាន​សង្គម​សិក្សា​ពី​អង្គការ​WTO នៅ​ប្រទេស​ចិន បាន​និយាយ​ថា ប្រទេស​ចិន​មិន​ទាមទារ​ឲ្យ​មានការ​ធ្វើ​កំណែទម្រង់​ដើម្បី​តែ​ខ្លួនឯង​ទេ ។ សំណើ​របស់​ពួក​គេ​លេច​ចេញពី​កិច្ច​សហ​ប្រតិ​បត្តិការ​ជុំវិញ​ពិភពលោក​ក្រោម​អង្គការ WTO ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ