ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​កុំឱ្យ​ហើម​ក្នុង​ពេល​មាន​ផ្ទៃពោះ

5 ឆ្នាំ មុន

របៀប​ក្នុង​ការ​ចៀស​ពី​ការ​ហើម​ពេល​មាន​ផ្ទៃពោះ ៖ 1.​អ្នក​គួរតែ​ម៉ាស្សា​ខ្លះ ទើប​អាច​ធ្វើ​ឲ្យ​ឈាម​អ្នក​ដើរ​បាន​ស្រួល ។ នៅ​ពេល​ដែល​ឈាម​ក្នុង​រាង​កាយ​ដើរ​បាន​ស្រួល នោះ​អ្នក​នឹង​មិន​ងាយ​កើត​មាន​អាការ​ហើម​ទេ ។ 2.​អ្នក​អាច​ប្រើ​ទឹក​ក្តៅ ឧណ្ហ​ៗ​ដើម្បី​ត្រាំ​ជើង​បាន…

របៀប​ក្នុង​ការ​ចៀស​ពី​ការ​ហើម​ពេល​មាន​ផ្ទៃពោះ ៖

1.​អ្នក​គួរតែ​ម៉ាស្សា​ខ្លះ ទើប​អាច​ធ្វើ​ឲ្យ​ឈាម​អ្នក​ដើរ​បាន​ស្រួល ។ នៅ​ពេល​ដែល​ឈាម​ក្នុង​រាង​កាយ​ដើរ​បាន​ស្រួល នោះ​អ្នក​នឹង​មិន​ងាយ​កើត​មាន​អាការ​ហើម​ទេ ។

2.​អ្នក​អាច​ប្រើ​ទឹក​ក្តៅ ឧណ្ហ​ៗ​ដើម្បី​ត្រាំ​ជើង​បាន ព្រោះ​ក្រោយ​ពេល​ដែល​អ្នក​ត្រាំ​រួច ឈាម​ក្នុង​រាង​កាយ​អ្នក​អាច​ដើរ​បាន​ស្រួល ។ ដូចនេះ អ្នក​នឹង​មិន​ប្រឈម​មុខ​នឹង​អាការ​ហើម​ពេល​មាន​ផ្ទៃពោះ​ឡើយ ។

3.​អ្នក​ក៏​អាច​ដើរ​ហាត់ប្រាណ​តាម​សួនច្បារ​ផង​ដែរ ដោយ​ដើរ លេង​ៗ​ក្នុង​សួនច្បារ​នោះ​។ ការ​ដើរ​ហាត់​ប្រាណ​បែប​នេះ​អាច​ជួយ​បំបាត់​អាការ​ហើម​បាន ។

4.​ពេល​ដែល​អ្នក​គេង អ្នក​អាច​យក​ខ្នើយ​ទ្រ​ក្រោម​ជើង​អ្នក​បាន ដើម្បី​ឲ្យ​ឈាម​អាច​ហូរ​ចុះ​ឡើយ ទើប​មិន​ធ្វើ​ឲ្យ​អ្នក​កើត​មាន​អាការ​ហើម ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​ទៀត​ផង​។ ដូចនេះ​អ្នក​អាច​អនុវត្ត​តាម​វិធី​ទាំងនេះ ដើម្បី​ការពារ​អាការ​ដែល​ហើម (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ