ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើន​លើក​ច្រើន​សារ​ប្រពន្ធ​នៅ​ស្ងៀម​… ដល់​ចុង​ក្រោយ​នេះ​ទ្រាំ​លែង​បាន

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​គី​រី​វង់ ចាប់ខ្លួន បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដោយ​វ៉ៃ​ប្រពន្ធ បណ្តាល​ឲ្យ​របួស​ពេញ​ខ្លួន ហើយ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ការិយា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​ចាត់ការ​បន្ត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១៣​និង​៣៥​នាទី ថ្ងៃ​ទី​២០…

ខេត្តតាកែវ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​គី​រី​វង់ ចាប់ខ្លួន បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដោយ​វ៉ៃ​ប្រពន្ធ បណ្តាល​ឲ្យ​របួស​ពេញ​ខ្លួន ហើយ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ការិយា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​ចាត់ការ​បន្ត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១៣​និង​៣៥​នាទី ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់​។

លោក​វរសេនីយ៍ឯក យុគ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវជា​ប្តី​ខាងលើ​ឈ្មោះ ម៉​ម ពុធ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​វាយ​ទៅ​លើ​ប្រពន្ធ​ឈ្មោះ ម៉េ​ង គឹ​ម​ហេង ភេទ​ស្រី អាយុ​៤១​ឆ្នាំ រស់នៅ​ផ្ទះ​ជាមួយ​គ្នា បណ្តាល​ឱ្យ​រង​របួស​ជា​ច្រើន​កន្លែង​។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​អំពើ​ហិង្សា​នេះ គឺ​បណ្តាល​មក​ពី​ប្តី​បាន​ខឹង​ប្រពន្ធ​រឿង​សុំ​លុយ​៤​ម៉ឺន​រៀល តែ​ប្រពន្ធ​មិន​ឱ្យ​។ ក្រោយមក​ប្ដី​ក៏​បាន​លួច​ទូរស័ព្ទ​ប្រពន្ធ​យក​ទៅ​លក់ ក៏​កើតជា​រឿង​វាយតប់​តែ​ម្តង​។ ហើយ​នៅ​ចំពោះ​មុខ​ប៉ូលិស​ជនសង្ស័យ​បាន​និយាយ​សារភាព​ថា រូបគេ​ពិតជា​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​ជា​ញឹកញាប់​ពិតប្រាកដ​មែន​។ ហើយ​ជនសង្ស័យ​ខាងលើ​នេះ​តែងតែ​វាយ​ប្រពន្ធ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ប៉ុន្តែ​មុន​ៗ​ប្រពន្ធ​មិន​ប្ដឹង​ទេ​។

លោក​វរសេនីយ៍ឯក យ៉ុ​ង ញ៉ី​វ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត​បានឱ្យ​ដឹង​ថា នៅ​ពេល​នេះ​យើង​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ