ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Philippe Sandler ​ធ្វើ​ឲ្យ​មេ Man City ពេញចិត្ត​យ៉ាង​ខ្លាំង

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ​អាយុ​២១​ឆ្នាំ Philippe Sandler បាន​ធ្វើ​ឲ្យ​គ្រូបង្វឹក Pep…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ​អាយុ​២១​ឆ្នាំ Philippe Sandler បាន​ធ្វើ​ឲ្យ​គ្រូបង្វឹក Pep Guardiola ពេញចិត្ត​យ៉ាង​ខ្លាំង ដោយសារ​តែ​ការ​លេង និង​អាកប្បកិរិយា​យ៉ាង​ល្អ​ពេល​លេង​ក្នុង​ការ​ប្រកួត ។

Manchester City បាន​ជះ​លុយ​២.៣​លាន​ផោន​ដើម្បី​ទិញ​យក​កីឡាករ​នេះ​កាលពីមុន​ចូល​រដូវ​កាល​ថ្មី ហើយ​បាន​គិតគូរ​ដាក់​រូបគេ​នៅ​ក្នុង​ការ​ប្រកួត​នៅ​អា​មេ​រិ​ក ។ លោក Guardiola នៅ​មិន​ទាន់​ជឿជាក់​លើ​កីឡាករ​ម្នាក់​នេះ​ទេ តែ​លោក​ពិតជា​ពេញចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​លេង​របស់ Sandler ក្នុង​ការ​ប្រកួត​យក​ពាន Carabao Cup ជាមួយនឹង Leicester ។

លោក Pep បាន​និយាយ​ថា​៖«​ពួក​យើង​បាន​គ្រោង​នឹង​យក​គេ​ទៅ​ប្រកួត​មុន​បើក​រដូវ​កាល​ថ្មី​ដែរ តែ​គេ​ពេល​នោះ​រង​របួស​។ គេ​បាន​ចាប់ផ្តើម​ហាត់​ឡើង​វិញ​នៅ​ប៉ុន្មាន​ខែ​មុន ហើយ​ខ្ញុំ​អាច​និយាយ​បាន​ថា នៅ​ពេល​គេ​មក​លេង​ឲ្យ City ពិតជា​បាន​ល្អ​មែនទែន​។ ពួក​យើង​នឹង​ធ្វើការ​សម្រេចចិត្ត​ថា​គួរ​ឲ្យ​អ្វី​ទៅ​រូបគេ សម្រាប់​អនាគត​របស់​ក្លិប​»​។

ជាមួយ​គ្នា​នេះ​ដែរ អ្នកគ្រប់គ្រង​របស់ Man City បាន​បញ្ជាក់​ថា Vincent Kompany ដែល​អវត្តមាន​កាលពី​ការ​ប្រកួត​លើក​ទី​ពីរ បាន​រង​របួស​តែ​មិន​ទាន់​ដឹង​ថា​ពេល​ណា​ជា ហើយ​អាច​មក​ប្រកួត​​បាន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ