ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ណាស់ ដែល​ខ្សែក្រវាត់​ឡាន​គឺ​ផ្តល់​សារសំខាន់​បំផុត​…​យ៉ាងណា​សូម​រំលែក​ទុក្ខ​ដ៏​ធំ​នេះ​ផង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យដឹងថា ​​នៅ​ព្រឹកថ្ងៃទី២១ ធ្នូ​ នេះ លោកស្រី ប៉ុក ណា​ឌី អាយុ​៤៩​ឆ្នាំ…

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យដឹងថា ​​នៅ​ព្រឹកថ្ងៃទី២១ ធ្នូ​ នេះ លោកស្រី ប៉ុក ណា​ឌី អាយុ​៤៩​ឆ្នាំ ជា​អភិ​បាលរង​ខេត្តបន្ទាយមានជ័យដែលរងរបួស ​គឺ​​កំពុងសម្រាក​​​ព្យាបាល​​នៅ​ក្នុង​​មន្ទីរ​​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ឆ្នាំង​​​នៅឡើយ ​។​ ដោយ​ឡែក សាកសពលោកស្រី សោ មុន្នីរ័ត្ន ​ជា​អភិបាល​រង​​​ខេត្ត​ប៉ៃលិន​បាន​បញ្ជូន​​ចេញពី​មន្ទីរ​​ពេទ្យ​បង្អែកខេត្ត ​ទៅកាន់​លំនៅឋាន​នៅឯខេត្តប៉ៃលិន​កាលពីយប់ថ្ងៃទី​២០ ធ្នូ ដើម្បី​រៀបចំ​ធ្វើបុណ្យ​ទៅ​​​តាមប្រពៃណី  ។ រីឯកូន​ប្រុស​លោកស្រី​ឈ្មោះ គិ​ន ណាំ​ចូក ជា​អ្នក​បើកបរ​រថយន្តដែល​រង​របួស​​ស្រាល ​ក៏​បាន​ត្រឡប់ទៅ​ផ្ទះ​​ ជាមួយសាកសពម្តាយ​​គាត់​ផងដែរ ។

សេចក្តីរាយការណ៍បន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់​នេះ ​សមត្ថកិច្ចបានពិនិត្យ​ឃើញ​ថា លោកស្រីអភិបាលរង​ខេត្តប៉ៃលិន គឺ​បាន​​​បាក់.ក​​​ស្លាប់ខណៈគាត់​​ជិះ​នៅ​ផ្នែក​​ក្រោយរថយន្ត ហើយ​មិន​បាន​ពាក់​ខ្សែក្រវាត់នោះទេ ។ ចំពោះ​​អ្នក​​ដែល​រង​របួស​​ គឺមាន​កូនប្រុស​លោកស្រីអភិបាល​រងខេត្តប៉ៃលិន​ និង​លោក​​ស្រីអភិបាល​រងខេត្តបន្ទាយមានជ័យគឺជិះ​​​ផ្នែក​ខាង​មុខ ​ប៉ុន្តែគាត់ទាំង២​​បាន​​​ពាក់​ខ្សែក្រវាត់ការពារ ទើប​​​អាច​រួច​ពីសេចក្តី​ស្លាប់នេះ ។​

គួររំលឹកថា អភិបាលរង​ខេត្ត​ប៉ៃលិន​លោកស្រី សោ មុន្នី​រ័​ត្ន បាន​ស្លាប់​ខណៈ​ដឹក​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្ទាប់​ពី​ជួបឧ​ប្ប​តិ្ត​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​រវាង​រថយន្ត៣​គ្រឿង​ប៉ះទង្គិច​គ្នា​លើ​ដងផ្លូវ​ជាតិ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​២ ​និង៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ១០៤ និង​លេខ​១០៥ ស្ថិត​ក្នុងភូមិ​ថ្មកែវ ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ ។

សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើតហេតុ​បានឲ្យ​ដឹង​ថា រថយន្ត​របស់​លោកស្រី សោ មុ​នី្ន​រ័​ត្ន អភិបាលរង​ខេត្ត​ប៉ៃលិន ម៉ាក​ឡិច​ស៊ី​ស GS ៣០០ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២T -៨៩៧១ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ប៉ៃលិន​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិពី​ខាងជើង​ទៅ​ខាងត្បូង ។ លុះ​មក​ដល់​ចំណុច​ខាងលើ បាន​បុក​ជាមួយនឹង​រថយន្ត​ទួ​រី​ស​មួយ​គ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AF-១៣៤៥ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។

ក្រោយ​ពេល​ប៉ះទង្គិច​ជាមួយ​រថយន្ត​ទួ​រី​សហើយ រថយន្ត​របស់​លោកស្រី​អភិបាលរង​ខេត្ត​ក៏​ជ្រុល​ទៅ​បុក​ជាមួយនឹង​រថយន្ត​ធុន​ធំ​ប្រភេទ​យី​ឌុ​ប​មួយ​គ្រឿង​ទៀត ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៤A-២៣៨៣ បណ្តាល​ឱ្យ​រថយន្ត​ទាំង​៣​គ្រឿង​ខ្ទាត​ធ្លាក់​ចេញពី​ផ្លូវ​រៀង​ៗ​ខ្លួន ។ ក្រោយ​ពេល​កើតហេតុ គេ​ដឹង​ថា​រថយន្ត​របស់​លោ​កស្រី​អភិបាលរង​ខេត្ត​ប៉ៃលិន ដែល​ជិះ​គ្នា​៣​នាក់​សុទ្ធតែ​រង​របួសធ្ងន់ ។

ក្នុង​នោះ​លោកស្រី​អភិបាលរង​ខេត្ត​ប៉ៃលិន សោ មុនី​រ័​ត្ន ដែល​ជិះ​នៅ​ខាងក្រោយ​រង​របួសធ្ងន់​ជាងគេ ហើយ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តភ្លាម​ៗ​តែ​ជា​អកុសល​លោកស្រី​ក៏​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ ។ ចំណែក​អ្នក​រង​របួស​ធ្ងន់​២​នាក់​ទៀត គឺ​លោកស្រី ប៉ុក ណា​ឌី អាយុ​៤៩​ឆ្នាំ អភិបាលរង​ខេត្ត​បន្ទាយ​មានជ័យ និង​កូនប្រុស​លោកស្រី សោ មុន្នី​រ័​ត្ន ឈ្មោះ គិ​ន ណាំ​ចូក ជា​អ្នកបើកបរ​រថយន្ត ។ ដោយឡែក​អ្នក​ជិះ​ក្នុងរថយន្ត​ទួ​រី​ស និង​រថយន្ត​យី​ឌុ​ប​គ្រាន់តែ​រង​របួសស្រាល​ប៉ុណ្ណោះ​។

រថយន្ត​ទាំង​៣​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ ឯ​សព​លោកស្រី​អភិបាលរង​ខេត្ត ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី ។ មានការ​កត់​សម្គាល់ថា មាន​ថ្នាក់ដឹកនាំ​ខេត្ត​ចំនួន​៣​រូប​ហើយ​ដែល​ជួប​គ្រោះថ្នាក់​រហូត​បាត់​បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កន្លង​មក​មាន លោក ខាំ ភឿន អភិបាលខេត្ត​ក្រចេះ លោក ទ្រី ណា
​រិ​ន អភិបាល​ខេត្តបន្ទាយមានជ័យ និង​ពេល​នេះ​លោកស្រី សោ មុនី​រ័​ត្ន អភិបាលរង​ខេត្ត​ប៉ៃលិន ៕

អត្ថបទសរសេរ ដោយ