អ្នកស្លា.ប់ដោយជំងឺអាសន្នរោគនៅហៃទីឡើងដល់ជាង1000នាក់
យោងតាមតួលេខប្រកាសកាលពីថ្ងៃទី១៦ វិច្ឆិកា នៅទីក្រុងព័រអូប្រាំង ដោយក្រសួងសុខាភិបាលថា តុល្យការនៃការឆ្លងរាលដាលជងឺអាសន្នរោគនៅហៃទីពេលនេះអ្នកស្លា.ប់ ឡើងដល់ជាង១០០០នាក់ហើយ ។
ចាប់តាំងពីជំងឺនេះលេចនៅហៃទី កាលពី៣សបា្តហ៍មុននេះមកចំនួនអ្នកស្លា.ប់មាន១.០៣៤នាក់ ចំណែកមនុស្សជាង១៦.៧០០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទូ ទាំងប្រទេស ។ ក៏ប៉ុន្តែបណ្តាអង្គការមនុស្សធម៌ទាំងឡាយពិសេសក្រុមគ្រូពេទ្យ គ្មានព្រំដែនបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺអាសន្នរោគមានច្រើនជាងនេះព្រោះមនុស្សដល់ទៅ ១២.០០០នាក់ទៅហើយ ដែលទទួលការព្យាបាលដោយក្រុមគ្រូពេទ្យនៃអង្គការនោះតែមួយគត់ ។
ចែករំលែកព័តមាននេះ