ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ចង់​បញ្ជូន​ជំនួយ​ដល់​កូរ៉េ​ខាងជើង

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ សហរដ្ឋអាមេរិក​ត្រៀម​ធ្វើ​អ្វី​ដែល​ចាំបាច់ ដើ​ម្ប​ជំរុញ​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​ឲ្យ​ដល់​កូរ៉េ​ខាងជើង ខណៈ​ការ​ចរចា​ទ្វេភាគី​ស្ដី​ពី​ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ត្រូវ​ជាប់​គាំង​។ លោក​STEPHEN BIEGUN តំណាង​ពិសេស​អា​មេ​រិ​ក​សម្រាប់​កូរ៉េ​ខាងជើង ប្រកាស​ពី​រឿង​នោះ​កាលពី​ថ្ងៃ​ទី​១៩​ធ្នូ ពេល​លោក​មក​ដល់​ក្រុង​សេ​អ៊ូ​ល…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ សហរដ្ឋអាមេរិក​ត្រៀម​ធ្វើ​អ្វី​ដែល​ចាំបាច់ ដើ​ម្ប​ជំរុញ​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​ឲ្យ​ដល់​កូរ៉េ​ខាងជើង ខណៈ​ការ​ចរចា​ទ្វេភាគី​ស្ដី​ពី​ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ត្រូវ​ជាប់​គាំង​។

លោក​STEPHEN BIEGUN តំណាង​ពិសេស​អា​មេ​រិ​ក​សម្រាប់​កូរ៉េ​ខាងជើង ប្រកាស​ពី​រឿង​នោះ​កាលពី​ថ្ងៃ​ទី​១៩​ធ្នូ ពេល​លោក​មក​ដល់​ក្រុង​សេ​អ៊ូ​ល ហើយ​ស្ថិត​នៅ​ទីនោះ​៤​ថ្ងៃ​ដើម្បី​ចរចា​ជាមួយ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​។

ក្រុង​វ៉ា​ស៊ិ​ន​តោន​ដែល​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​អនុវត្ត​បណ្ដា​ទណ្ឌកម្ម​អន្តរជាតិ​នោះ ជំនួយ​សម្រាប់​កូរ៉េ​ខាងជើង​ស្ទើរតែ​គ្មាន​ទាំងស្រុង​នា​ឆ្នាំ​នេះ ទោះជា​មានការ​ព្រមាន​របស់​បណ្ដា​អង្គការ​មនុស្សធម៌ ដែល​ខ្លាច​មាន​វិបត្តិ​ស្បៀង​មួយ​ក៏​ដោយ​។

ថ្លែង​ទៅ​កាន់​សារព័ត៌​មាននៅ​ទីក្រុង​សេ​អ៊ូ​ល លោក​STEPHEN BIEGUN​និយាយ​ថា ខ្ញុំ​នឹង​ជួប​ជាមួយ​បណ្ដា​អង្គការ​មនុស្សធម៌​អា​មេ​រិ​ក នា​ដើម​ឆាំ្ន​ខាង​មុខ​ដើម្បី​ពិភាក្សា​ពី​វិធី​ដែល​យើង​អាច​ធានា​ប្រកបដោយ​ប្រសិទ្ធភាព ការ​ផ្ដល់​ជំនួយ​សម​ស្រប​មួយ ពិសេស​នា​រដូវរងា​ដែល​មក​ដល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ