ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋី​ម្នាក់​ត្រូវ​ចាប់ខ្លួន​… ព្រោះ​ទម្លាក់​លុយ​ពីលើ​មេឃ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា សេដ្ឋី​ស្រុក​ចិន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ហុងកុង ក្រោយ​ពី​ទម្លាក់​ក្រដាសប្រាក់​ពីលើ​អគារ​មក​លើ​ផ្លូវ ដើម្បី​បង្ហាញ​ពី​លុយ​របស់​ខ្លួន​បាន​មក​ពី​ការ​ប្រើប្រាស់ Bitcoin​។ កាលពី​រសៀល​ថ្ងៃ​សុក្រ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា សេដ្ឋី​ស្រុក​ចិន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ហុងកុង ក្រោយ​ពី​ទម្លាក់​ក្រដាសប្រាក់​ពីលើ​អគារ​មក​លើ​ផ្លូវ ដើម្បី​បង្ហាញ​ពី​លុយ​របស់​ខ្លួន​បាន​មក​ពី​ការ​ប្រើប្រាស់ Bitcoin​។

កាលពី​រសៀល​ថ្ងៃ​សុក្រ ប្រជាជន​នៅ​ក្នុង​សង្កាត់​ក្រីក្រ Sham Shui Po បានឃើញ​ក្រដាស់ប្រាក់ ១០០​ដុល្លារ​ហុងកុង ធ្លាក់​ចុះ​ពីលើ​មេឃ​។ វី​ដេ​អូ​មួយ​ដែល​បាន​ថត​ពី​កន្លែង​កើតហេតុ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​មនុស្ស​ជា​ច្រើន​ស្រែក​ហ៊ោរ ហើយ​នៅ​គ្នា​ដណ្តើម​រើស​ក្រដាសប្រាក់​ទាំងនោះ​តាមតែ​អាច​ធ្វើ​ទៅ​បាន​។

គេ​បានដឹង​ថា បុរស​ដែល​ជា​អ្នក​ជះ​លុយ​ចោល​ឲ្យ​គេ​រើស​បែប​នេះ មានឈ្មោះ​ថា Wong Ching-kit ដែល​ជា​អ្នក​ល្បី​ខាង​ប្រើប្រាស់​ការ​ជួញដូរ Bitcoin ហើយ​ជា​ម្ចាស់​គេហទំព័រ​រូបិយប័ណ្ណ​គ្រីប​តូ Epoch​។ គេ​ចាត់​ទុក​បុរស​ម្នាក់​នេះ គឺជា​សេដ្ឋី​ខាង​ជួញដូរ Bitcoin​។

ស្រាប់តែ​នៅ​រសៀល​ថ្ងៃអាទិត្យ សេដ្ឋី Wong ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​នៅ​មុន​ពេល​ប្រុង​នឹង​ទម្លាក់​លុយ​ម្តងទៀត​។ ប៉ូលិស​បានឃើញ​ការ Live វី​ដេ​អូ ដែល​មាន​លុយ​កាន់​ពេញដៃ ហើយ​ក៏​មាន​ធ្វើការ​ចាប់ខ្លួន​ទាន់​ពេលវេលា ពី​បទ​បង្កចលាចល​នៅ​ធ្លា​សាធារណៈ​។

តាម​ពាក្យ​របស់​មនុស្ស​ទូទៅ គេ​ថា Wong គឺជា​ជន​បោកប្រាស់ ដែល​មាន​ក្រុម​ធ្វើការ​ទម្រង់​ជា​សាជី ដែល​មាន​មេ​ធំ​នៅ​ខាងលើ ហើយ​កូនចៅ​ផ្សេង​ៗ​ទៀត ធ្វើការ​ឲ្យ​មេ​ម្នាក់​នោះ​ដោយ​បោក​ត​ៗ​គ្នា​។

គេ​នៅ​មិន​ទាន់​ដឹង​ថា លុយ​ដែល​បោះ​មក​ពីលើ​មេឃ​នោះ​អស់​ប៉ុន្មាន​នោះ​ទេ​។ ប៉ូលិស​ថា រក​ឃើញ​ត្រឹមតែ​ក្រដាសប្រាក់​៦០០​សន្លឹក​ប៉ុណ្ណោះ ដែល​ស្មើនឹង ៦០០០​ដុល្លារ​ហុងកុង ខណៈ​ដែល​គេ​អះអាង​លើ Twitter ថា ១០០​លាន​ដុល្លារ​ហុងកុង​៕ វីដេអូ​ដក​ស្រង់​ចេញ​ពី​ហ្វេស​ប៊ុក ៖

https://www.facebook.com/Epoch.Cryptocurrency/videos/2040850349291318/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ