ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​ធុង​ជ្រលក់​ថ្នាំ​តាម​រោងចក្រ​…​យើង​ហ៊ាន​ទិញ​មក​ដាក់​ទឹក​ប្រើ​ដែរ?

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្រុម​ឈ្មួញ​កំពុង​ប្រមូល​ទិញ​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​ពី​រោងចក្រ ដើម្បី​លក់​បន្ត​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​ជនបទ​ដាក់​ទឹក​ប្រើប្រាស់ ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​ដល់​សុខភាព​ជា​ខ្លាំង ដោយសារ​ប្រជាពលរដ្ឋ​ ពុំ​សូវ​យល់​ដឹង​ពី​ការ​ប៉ះពាល់ ។ ជាពិសេស ការ​ប្រើប្រាស់​ទឹក​ស្អាត​…

ខេត្តស្វាយរៀង ៖ ក្រុម​ឈ្មួញ​កំពុង​ប្រមូល​ទិញ​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​ពី​រោងចក្រ ដើម្បី​លក់​បន្ត​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​ជនបទ​ដាក់​ទឹក​ប្រើប្រាស់ ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​ដល់​សុខភាព​ជា​ខ្លាំង ដោយសារ​ប្រជាពលរដ្ឋ​ ពុំ​សូវ​យល់​ដឹង​ពី​ការ​ប៉ះពាល់ ។ ជាពិសេស ការ​ប្រើប្រាស់​ទឹក​ស្អាត​ ហើយ​គ្មាន​ពាង​​ដាក់​ទឹក​ស្តុក​ទុក​សម្រាប់​ប្រើប្រាស់ ក៏​ទៅ​ទិញ​ធុងជ័រ​ដាក់​ទឹក​ថ្នាំ​ជ្រលក់​ក្រណាត់​តាម​រោងចក្រ ដែល​មាន​​​សារធាតុ​គីមី​ពុល​មក​ដាក់​ទឹក​ប្រើប្រាស់ ។

នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ មាន​បុរស​ម្នាក់​ នៅ​ភូមិត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បា​វិត ដែល​រស់នៅ​ជិត​ទីតាំង​ដាក់​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​រោងចក្រ ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ថា ជិត​៣​ឆ្នាំ​មក​ហើយ​ដែល​គាត់​រស់នៅ​ជិត​ទី​តាំង​ក្រុម​ហ៊ុន​មួយ ដែល​ប្រមូល​ទិញ​កាក​សំណល់​ពី​រោងចក្រ​ មក​ដាក់​តាំង​លក់ ជា​ពិសេស​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​រោងចក្រ​បាន​ជះក្លិន​អាក្រក់​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​ជា​ខ្លាំង ​។ គាត់​តែង​ឃើញ​ឈ្មួញ​មក​ទិញ​បន្ត ដឹក​តាម​រ៉ឺ​ម៉ក​ដើរ​លក់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ជនបទ​ដាក់​ទឹក​ប្រើប្រាស់ ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ព្រោះ​ប្រជា​ពលរដ្ឋ​នៅ​ជនបទ​ខ្វះ​ការ​យល់​ដឹង​បាន​ទិញ​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​នេះ ទៅ​ដាក់​ទឹក​សម្រាប់​ប្រើ
ប្រាស់ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ ម្ចាស់​ក្រុមហ៊ុន​ប្រមូល​ទិញ​កាក​សំណល់​រោងចក្រ អ្នកស្រី សុខ សា​រ៉េ​ត
អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្រុមហ៊ុន​របស់​គាត់​បាន​សុំ​ច្បាប់​ប្រមូល​​ទិញ​កាក​សំណល់​ពី​រោងចក្រ​ក្នុង​ក្រុង​បា​វិត រយៈពេល​ជិត​៣​ឆ្នាំ​មក​ហើយ រួម​មាន កម្ទេច​ដែក ថង់​ប្លា​ស្ទិ​ក កម្ទេច​ក្រណាត់ ធុង​ជ័រ និង​កាក​សំណល់​ផ្សេង​ៗ ។​ល​។

សម្រាប់​កែ​ច្នៃ​លក់​បន្ត ។ កម្ទេច​ដែក​និង​ក្រដាស​ជា​គ្រឿង​អេ​ត​ចាយ ដឹក​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀត​ណាម ។ ថង់​ប្លា​ស្ទិ​ក​ដឹក​ចេញ​ទៅ​រាជធានី​ភ្នំពេញ ដាក់​រោងចក្រ​កែ​ច្នៃ រួច​ដឹក​មក​វិញ​ហើយ​លក់​ចេញ​ទៅ​ប្រទេស​វៀតណាម​ដែរ ។ចំពោះ​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​ទិញ​ពី​រោងចក្រ​វិញ ធុង​មួយ​ថ្លៃ​៦​ដុល្លារ លក់​បោះ​ដុំ ធុង​មួយ​ថ្លៃ​២៣.០០០​រៀល បើ​លក់រាយ​ថ្លៃ​៣​ម៉ឺន​
រៀល ។

ប្រជាពលរដ្ឋ​ដែល​ទិញ គឺ​ពួក​គាត់​យក​ទៅ​ដាក់​ទឹក​ប្រើប្រាស់ ឬ​ត្រងទឹក​ភ្លៀង​ទុក ។ ឯ​បញ្ហា​អនាម័យ គឺ​យក​សាប៊ូ​បោក​ខោអាវ​ឬ​សាប៊ូ​លាងចាន​មក​លាង​សម្អាត​ជា​ការ​ស្រេច ។ ទាក់ទិន​នឹង​ករណី​នេះ​ដែរ លោក កែរ
រ​ដ្ឋាប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត មាន​ប្រសាសន៍​ថា បញ្ហា​ប្រជាពលរដ្ឋ​យក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​របស់​រោងចក្រ​ទៅ​ដាក់​ទឹក​ប្រើប្រាស់ និង​ដាក់​ទឹក​បរិភោគ​នោះ គឺ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់ ប្រសិនបើ​ពួក​គាត់​ខ្វះ​ការ​យល់​ដឹង​ពី​អ​នាម័​យ​ទឹក​ស្អាត ។ ជា​ពិសេស​ធុង​ជ័រ​ដាក់​សារធាតុ​គីមី​ពុល ទោះបី​លាង​នឹង​សាប៊ូ​ហើយ​ក៏​ដោយ​ក៏​នៅ​តែ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ដែរ ។​លើស​ពី​នេះ លោក​ក៏​ឲ្យ​អ្នកកាសែត​សួរ​បញ្ជាក់​ទៅ​មន្ត្រី​កាំកុងត្រូល​វិញ ។

លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​រោងចក្រ​មាន​សារធាតុ​គីមីបើ​ប្រជាពលរដ្ឋ​យក​ទៅ​ដាក់​ទឹក​បរិភោគ​អាច​ប៉ះពាល់​ដល់​សុខភាព ប្រសិនបើ​ពួក​គាត់​ខ្វះ​ការយល់​ដឹង ។ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង មុន​នឹង​ដាក់​ទឹក​ប្រើប្រាស់​គាត់​យក​សាប៊ូ​បោក​ខោអាវ​ទៅ​លាង​សម្អាត រួច​ដាក់​ទឹក​ត្រាំ ហើយ​លាង​នឹង​សាប៊ូ​សម្អាត​២​ទៅ​៣​ដង ហាលថ្ងៃ​ឲ្យ​ស្ងួត​សឹម​យក​មក​ដាក់​ទឹក​ប្រើប្រាស់​នោះ​ផលប៉ះពាល់​អាច​នៅ​តិចតួច ។

ទោះបីជា​យ៉ាងណា លោក​នឹង​ចាត់​មន្ត្រី​កាំកុងត្រូល​ទៅ​ពី​និត្យនៅ​ទីតាំង​លក់​ធុង​ថ្នាំ​នោះ ដើម្បី​យក​សំណាក​ទៅ​ធ្វើតេស្ត និង​យក​ទឹក​ដែល​ប្រជាពលរដ្ឋ​ដាក់​ក្នុង​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​សម្រាប់​ប្រើប្រាស់​ទៅ​ធ្វើតេស្ត​មើល​ថា តើ​នៅ​មាន​សេសសល់​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែរ​ឬ​យ៉ាងណា ៕

អត្ថបទសរសេរ ដោយ