ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេ​ប៊ី ក្លាយជា​សមាជិក​ថ្មីនៅ​ផលិតកម្ម​ថោ​ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្រី​ស្អាត​បេ​ប៊ី​ដែល​មមាញឹក​កិច្ចការ​សិល្បៈ​ស្ទើរ​រើខ្លួន​មិន​រួច​នោះ​ពេល​នេះ​បាន​ក្លាយជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​មួយ ។ តំណែង​ថ្មី​នេះ​ធ្វើ​ឲ្យ​បេ​ប៊ី រឹតតែ​កើន​ប្រជាប្រិយភាព​ថែម​ទៀត​ក្នុង​ពិភព​សិល្បៈ ។ បេ​ប៊ី បាន​ទាំង​សម្រស់ ទាំង​សំឡេង ទាំង​ក្បាច់​រាំ…

រាជធានី​ភ្នំពេញ​៖ ស្រី​ស្អាត​បេ​ប៊ី​ដែល​មមាញឹក​កិច្ចការ​សិល្បៈ​ស្ទើរ​រើខ្លួន​មិន​រួច​នោះ​ពេល​នេះ​បាន​ក្លាយជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​មួយ ។ តំណែង​ថ្មី​នេះ​ធ្វើ​ឲ្យ​បេ​ប៊ី រឹតតែ​កើន​ប្រជាប្រិយភាព​ថែម​ទៀត​ក្នុង​ពិភព​សិល្បៈ ។ បេ​ប៊ី បាន​ទាំង​សម្រស់ ទាំង​សំឡេង ទាំង​ក្បាច់​រាំ ទាំង​ការ​តុបតែង​ខ្លួន ។

ពិធី​ការិនី​បេ​ប៊ី ពី​មុន​ធ្លាប់​ប្រកែក​ចូល​ជា​សមាជិក​ផលិតកម្ម​ណាមួយ​ដោយសារ​មមាញឹក​ការងារ​សិល្បៈ ផ្សេង​ៗ ខ្លាច​មិន​អាច​លៃ​ពេលវេលា​បាន​សម្រាប់​ការងារ នីមួយ​ៗ ។ ទោះជា​យ៉ាងណា​ក្តី​ពេល​នេះ​តារា​ក្រមិចក្រមើម​បេ​ប៊ី បាន​សម្រេចចិត្ត​ធ្វើ​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន ។ នៅ​ថោ​ន មាន​តារាចម្រៀង​ស្រី ល្បី​ៗ​មាស សុខ​សោភា យក់ ឋិតរ​ដ្ឋា ឈិ​ត សុវណ្ណ​បញ្ញា រ៉ា​ប៊ី និង​ស៊ូ សុ​ី​រី​កា ហើយ​ចុង​ក្រោយ​បន្ថែម​តារា​សាច់​ស​បេ​ប៊ី ទៀត ដូច្នេះ​មិនដឹង​ថា​បទ​ចម្រៀង​របស់​នាង​នឹង​ល្បី​ឬ​យ៉ាងណា​ទេ ។

មុន​នឹង​ក្លាយជា​តារាចម្រៀង​នៅ​ផលិតកម្ម​ថោ​ន បេ​ប៊ី​រមែង​សហការ​ជាមួយ​ក្រុម​តែង​និ​ព​ន្ឋ​ជំនាន់​ថ្មី ចេញ​បទ​ច្រៀង​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ទទួល​បានការ​គាំទ្រ​គួរសម ។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្រី​ស្អាត​បេ​ប៊ី បាន​ក្លាយទៅជា​សមាជិក​ថ្មី​របស់​ផលិតកម្ម​ថោ​ន គឺ​ដោយសារ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​សម្លឹង​ឃើញ​ទេព​កោសល្យ​របស់​នាង តាម​រយៈ​បទ​ដែល​នាង​ផលិត​ដោយ​ខ្លួនឯង​ផ្ទាល់ ចេញ​តាម​យូ​ធូប គឺ​បទ​«​អំណាច​លុយ​»​។ នេះ​ជា​ជំហាន​ថ្មី​មួយទៀត​របស់​បេ​ប៊ី ខណៈ​ជិត​ចូល​ឆ្នាំ​ថ្មី​២០១៩​។ បទ​ចម្រៀង​ផ្ទាល់ខ្លួន​របស់​បេ​ប៊ី​នឹង​ចេញ​នៅ​ផលិតកម្ម​ថោ​ន ហើយ​គេ​ជឿ​ថា ស្រី​ស្អាត​សាច់​សខ្ចី​រូប​នេះ​នឹង​កាន់តែ​ល្បី​ថែម​ទៀត បន្ថែម​ពីលើ​អាជីព​ចាស់​របស់​នាង​ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍ CTN ។

បេ​ប៊ី និយាយ​ដោយ​អារម្មណ៍​រំភើប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​បង​ដែល​ថ្នាក់ដឹកនាំ​ផលិតកម្ម​ថោ​ន គាត់​ទទួលយក​រូប​ខ្ញុំ ។ តាម​ដឹង គាត់​ពេញចិត្ត​ខ្ញុំ តាម​រយៈ​បទ​«​អំណាច​លុយ​»​ហ្នឹង គាត់​មើលឃើញ​សមត្ថភាព​របស់​យើង ជឿជាក់​លើ​យើង ទើប​គាត់​ឲ្យ​ខ្ញុំ​ចូល​។

ចំពោះ​បទ​ចម្រៀង​វិញ អាច​ឃើញ​បទ​ខ្ញុំ​នៅ​ដើមឆ្នាំ​២០១៩​ហ្នឹងហើយ ។ ពេល​នេះ​ខ្ញុំ​បាន​ត្រៀម​រួច​ជា​ស្រេច សម្រាប់​ការ​ថត​បទ​ចម្រៀង​នៅ​ថោ​ន ហើយ​រំភើប​គ្មាន​អ្វី​ប្រៀប​បាន​ទេ ព្រោះ​ថោ​ន ជា​ផលិតកម្ម​ធំ​មួយ​នៅ​ក្នុងស្រុក​»​។

បេ​ប៊ី ឲ្យ​ដឹង​ថា​អាជីព​សិល្បៈ​របស់​នាង​ពេញ​ដោយ​ការ​តស៊ូ លំបាក​គ្រប់​បែប​យ៉ាង ។ មាន​ពេល​ខ្លះ​នាង​ធ្វើការ​បាក់កម្លាំង​ព្យួរសេរ៉ូម​មិន​ទាន់​អស់​ផង​ក៏​ដោះ​ចេញ ហើយ​តែងខ្លួន​ឡើង​ឆាក «​អ្វី​ៗ​ដែល​នាង​ខ្ញុំ​ធ្វើ​គឺ​ព្រោះ​ស្រឡាញ់​ចូល​ចិត្ត​ហើយ​ក៏​ដោយ​សារបាន​កម្លាំងចិត្ត​ពី​អ្នក​ម្តាយ​បងប្អូន មិត្តភក្តិ ព្រមទាំង​មហាជន​ដែល​ជួយ​គាំទ្រ​នាង​ខ្ញុំ​តាំងពី​ដើម​ទី​ទើប​នាង​ខ្ញុំ​ឈាន​មក​ដល់​ចំណុច​នេះ ។

បើ​ទោះជា​នាង​ខ្ញុំ​ក្លាយជា​សមាជិក​នៅ​ថោ​ន តែ​ការ​គិត​វិញ​គឺ​មិនមែន​ទៅ​ប្រជែង​អ្នក​ណា​នោះ​ទេ គឺ​នាង​ខ្ញុំ​ខិតខំ​ធ្វើការ​តាម​អ្វី​ដែល​គេ​រៀបចំ ។ ម្យ៉ាង​នៅ​ថោ​ន​សុ​ទ្ឋ​តែ​តារា​មាន​ទេព​កោសល្យ​ដែល​ជា​មោទនភាព​មួយ​សម្រាប់​នាង​ខ្ញុំ​ណាស់​»​។

បេ​ប៊ី ស្ថិត​ក្នុង​ចំណោម​តារា​សម្ដែង​ក្លាយទៅជា​តារាចម្រៀង​អាជីព មាន​ដូច​ជា ទេព បូ​ព្រឹក្ស , ពេជ្រ សូលី​កា , អេ​ន​ជី , រ៉ា​ប៊ី ជាដើម ពេល​នេះ​ឈរ​នៅ​ផលិតកម្ម ផ្សេង​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ