ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! កាក​សំណល់​ប្រេង​ខ្មៅ​ប្រើ​រួច​ម្តង​ចម្រាញ់​ទៅ​ជា​ប្រេងម៉ាស៊ូត​លក់​បន្ត

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ទីតាំង​ចម្រាញ់​កាក​សំណល់​ប្រេង​ខ្មៅ​ដែល​ប្រើ​រួច​ម្តង​ហើយ ទៅ​ជា​ប្រេងម៉ាស៊ូត ដើម្បី​លក់​បន្ត​លើ​ទីផ្សារ​ត្រូវ​បាន​បង្ក្រាប ។ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣​និង​៣០​នាទី​នៅ​ចំណុច​ភូមិ​ដំណាក់​ត្រាច…

ខេត្តកំពង់ស្ពឺ ៖ ទីតាំង​ចម្រាញ់​កាក​សំណល់​ប្រេង​ខ្មៅ​ដែល​ប្រើ​រួច​ម្តង​ហើយ ទៅ​ជា​ប្រេងម៉ាស៊ូត ដើម្បី​លក់​បន្ត​លើ​ទីផ្សារ​ត្រូវ​បាន​បង្ក្រាប ។ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣​និង​៣០​នាទី​នៅ​ចំណុច​ភូមិ​ដំណាក់​ត្រាច ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លោក​វរសេនីយ៍ឯក ពីង​ពៅ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានអោយ​ដឹង​ថា ការ​បង្ក្រាប​នេះ​ដឹកនាំ​កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ​សហ​ការណ៍​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច អាជ្ញាធរ មន្ទីរ​សិប្បកម្ម​ឧស្សាហ៍កម្ម​ខេត្ត​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ មាស រ៉ា​វុ​ធ អនុ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ។

លោក​វរសេនីយ៍ឯក ពីង ពៅ បន្ត​ថា ការ​បង្ក្រាប​នេះ​ដឹកនាំ​សម្របសម្រួល​ដោយ​លោក អ៊ូ ផាត ព្រះរាជអាជ្ញា​រង​នៃ​អយ្យកា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​តាម​ដីកា​អនុញ្ញាត​អោយ​ឆែកឆេរ លេខ​១២៣៣៩/១៨ ជ​.​ប្រធាន​សាលាដំបូង លោក​ថៃ គឹ​ម​មុនី ចុះ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ បង្ក្រាប​ករណី​សង្ស័យ និង​កំពុង​កែ​ច្នៃ​ប្រេង​ខ្មៅ (​កាក​សំណល់​ប្រេង​ចម្រុះ​ដែល​ប្រើ​រួច​) នៅ​ទីតាំង​ខាងលើ​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​រួម​មាន​១- ធុង​ខៀវ​ម៉ាក (Interrox st 50) ចំនួន​៥៤​ធុង​(​ក្នុង​១​ធុង​មាន​ចំនួន ៣៥​គីឡូក្រាម​) ២- ធុង​អាស៊ីត ពណ៌​ប្រ​ផះ (​គ្មាន​ម៉ាក​) ចំនួន​១១០​ធុង (​ក្នុង​១​ធុង​មាន​ចំនួន​១៥​គីឡូក្រាម​) ៣- ធុង​ស្តុក​ប្រេងម៉ាស៊ូត​ចំនួន​២៤​ធុង (​ចំណុះ​១​ធុង​ស្មើ ៤០០​លី​ត្រ​) ៤- ស៊ីទែន​ស្តុក​ប្រេងម៉ាស៊ូត​ធំ​មាន​ចំនួន​៤(​ចំណុះ​១៥០០០​លី​ត្រ​) ៥- ស៊ីទែន​ស្តុក​ប្រេងម៉ាស៊ូត​តូច​មាន​ចំនួន​៣(​ចំណុះ​៣០០០​លី​ត្រ​) ៦-​រថយន្ត​ចំនួន​៣​គ្រឿង​គោ​យន្ត​១​គ្រឿង ។


ទីតាំង​ខាងលើ​ត្រួ​វ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​ថា បាន​ប្រើប្រាស់​ប្រេង​ខ្មៅ​ចាស់​ៗ​យក​មក​ចម្រាញ់​ជា​ប្រេងម៉ាស៊ូត ដើម្បី​យក​ទៅ​ដាក់​លក់​នៅ​លើ​ទីផ្សារ ។ ចំពោះ​វត្ថុ​តាង​បម្រើ​ការ​សង្វា​ក់​ផលិតកម្ម​ត្រូវ​បាន​ដកហូត តែ​មិន​មានការ​ឃាត់ខ្លួន​មនុស្ស​ឡើយ ដោយ​គ្រាន់តែ​ផ្អាក​ការ​ដំណើរការ​បណ្តោះអាសន្ន​រង់ចាំ​សេចក្តីសម្រេច​ពី​តុលាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ