ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​កង្វល់​បញ្ហា​ជំនន់​ទឹកភ្លៀង​លិច​មហាវិថី​ព្រះនរោត្តម​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​សាធារណការ​បាន​អះអាង​ថា ក្រុមការងារ​កំពុង​សំរុក​ស្ថាបនា​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ឲ្យ​រួចរាល់ ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​ទៀត​នេះ ហើយ​បន្ទាប់​ពី​ស្ថាបនា​រួច​កំណាត់​មហាវិថី​ព្រះ​នរោត្តម​អស់​កង្វល់​អំពី​បញ្ហា​លិច​សង់​ដោយ​ជំនន់​ទឹកភ្លៀង​ឡើយ ។ លោក ដួង…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​សាធារណការ​បាន​អះអាង​ថា ក្រុមការងារ​កំពុង​សំរុក​ស្ថាបនា​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ឲ្យ​រួចរាល់ ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​ទៀត​នេះ ហើយ​បន្ទាប់​ពី​ស្ថាបនា​រួច​កំណាត់​មហាវិថី​ព្រះ​នរោត្តម​អស់​កង្វល់​អំពី​បញ្ហា​លិច​សង់​ដោយ​ជំនន់​ទឹកភ្លៀង​ឡើយ ។

លោក ដួង ចាន់​សា​រ៉ាត់ បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​នៅ​លើ​ផ្លូវ​ព្រះ​នរោត្តម ស្ថិត​ក្នុង​ខណ្ឌដូនពេញ បាន​ចាប់ផ្តើម​ការងារ កាលពី​ខែកក្កដា ២០១៨ គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៥ ធ្នូ ២០១៨ អនុវត្ត​ការងារ​ដោយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ដែល​មាន​ប្រវែង​១៦១០​ម៉ែត្រ ទំហំ​៦​តឹក ដោយ​ចាប់ផ្តើម​ពីមុខ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង (​ផ្លូវ​១១០ ) ដល់​សហគមន៍​អឺ​រុ​ប​ជាប់​វិមាន​ឯករាជ្យ ។

លោក​បន្ត​ថា កំណាត់​ផ្លូវ​ព្រះ​នរោត្តម ស្ថិត​ក្នុង​ខណ្ឌដូនពេញ​នេះ​ពី​ដើម​មក​មិន​ធ្លាប់​មាន​លូ​ក្នុង​ការ​រំដោះ​ទឹក​នោះ​ទេ ។ ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ជម្រុញ​អោយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​អនុវត្ត​លើ​ការងារ​នេះ​ភ្លាម ។

លោក ដួង ចាន់​សា​រ៉ាត់ បាន​បញ្ជាក់​ថា ក្រោយ​ការ​ស្ថាបនា​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​នៅ​ផ្លូវ​ព្រះ​នរោត្តម​នេះ​រួច​កំណាត់​ផ្លូវ​នេះ​នឹង​លែង​មានការ​លិចលង់​ដោយ​ទឹកភ្លៀង​ទៀត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ