Pep Guardiola និយាយអ្វីខ្លះក្រោយ Mourinho ត្រូវបិសាចក្រហម Manu ដេញចេញពីតំណែង
តាមប្រភពព័ត៌មាន Sky Sports បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លិប Man City លោក Pep Guardiola…
តាមប្រភពព័ត៌មាន Sky Sports បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លិប Man City លោក Pep Guardiola…
តាមប្រភពព័ត៌មាន Sky Sports បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លិប Man City លោក Pep Guardiola បាននិយាយតាមត្រង់ថា ពិតជាមានអារម្មណ៍សោកស្តាយចំពោះការចាកចេញរបស់លោក Jose Mourinho ពីក្លិប Manchester United កាលពីថ្ងៃអង្គារ ។
អនាគតរបស់លោក Mourinho ជាមួយនឹងក្លិបអង់គ្លេសបិសាចក្រហម Manchester United កាលពីព្រឹកថ្ងៃអង្គារ ។ ពេលសម្ភាសន៍ជាមួយនឹងលោក Pep បានឲ្យដឹងថា លោកសង្ឃឹមថា Mourinho នឹងអាចចូលកាន់តំណែងជាអ្នកគ្រប់គ្រងក្នុងពេលឆាប់ៗនេះ ។
លោក Guardiola ប្រាប់ Sky Sports ថា៖«នៅពេលរឿងនេះកើតឡើង ខ្ញុំមានអារម្មណ៍ថាមិនសប្បាយចិត្តក្នុងនាមជាអ្នកគ្រប់គ្រងដូចគ្នា។ ពេលស្ថានកាលមិនល្អ ពួកយើងមិននៅម្នាក់ឯងទេ។ ខ្ញុំជិតដិតជាមួយនឹងពួកគេទាំងអស់គ្នា។ នៅពេលលទ្ធផលលេងរបស់ក្រុមមិនបានល្អ គេនឹងដេញអ្នកចោលហើយ» ។
អ្នកគ្រប់គ្រងក្លិប Man City រូបនេះបានបន្តថា ៖«ពិតណាស់ គាត់មិនត្រូវការខ្ញុំទេ ដោយសារតែគាត់មានចិត្តធ្ងន់។ ខ្ញុំគ្រាន់តែជូនពរគាត់ឲ្យជួបតែសំណាងល្អ ហើយសង្ឃឹមថា នឹងអាចត្រឡប់មកកាន់តំណែងវិញ» ។
គួរបញ្ជាក់ផងដែរថា ខាងវេបសាយផ្លូវការរបស់ Man Utd បានបង្ហោះសារថា ការចាកចេញរបស់លោក Jose Mourinho គឺមកពីបញ្ហាបន្ទាន់ ហើយក៏បានជូនពរដល់លោកឲ្យមានសំណាងល្អផងដែរ។ ចំពោះអ្នកមកកាន់ថ្មី គឺនឹងត្រូវរើសនៅពេលចប់រដូវកាល ៕
ចែករំលែកព័តមាននេះ