ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​លោត​ទៅ​ឆ្វេង ម្នាក់​ទៅ​ស្តាំ​… អាសូរ​អ្នក​កណ្តាល​សង្កត់​លឹប​តែ​ឃើញ​ក្បាល​បន្តិច

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្មករ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​បាន​ស្លាប់​គួរ​ឱ្យ​សង្វេគ​ក្នុង​ឧប្បត្តិហេតុ​ដែល​ស្មាន​មិន​ដល់​មួយ ខណៈ​កំពុង​រៀប​ដាក់​លូ ស្រាប់តែ​អាច​ម៌​ដី​ប្រឡាយ​បាក់​សង្កត់ពីលើ​លឹបឃើញ​តែ​ក្បាល​បន្តិច ចំណែក​អ្នក​រួច​ផុត​ពី​គ្រោះថ្នាក់​នោះ​ម្នាក់​ៗ​ក៏​ព្រលឹង​ចុង​សក់​ផង​ដែរ កាលពី​កណ្តាលថ្ងៃត្រង់ ថ្ងៃ​ទី​18 ធ្នូ 2018…

ខេត្តបន្ទាយមានជ័យ ៖ កម្មករ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​បាន​ស្លាប់​គួរ​ឱ្យ​សង្វេគ​ក្នុង​ឧប្បត្តិហេតុ​ដែល​ស្មាន​មិន​ដល់​មួយ ខណៈ​កំពុង​រៀប​ដាក់​លូ ស្រាប់តែ​អាច​ម៌​ដី​ប្រឡាយ​បាក់​សង្កត់ពីលើ​លឹបឃើញ​តែ​ក្បាល​បន្តិច ចំណែក​អ្នក​រួច​ផុត​ពី​គ្រោះថ្នាក់​នោះ​ម្នាក់​ៗ​ក៏​ព្រលឹង​ចុង​សក់​ផង​ដែរ កាលពី​កណ្តាលថ្ងៃត្រង់ ថ្ងៃ​ទី​18 ធ្នូ 2018 ស្ថិត​នៅ​ខេត្ត​សាមុទ្រ​ប្រា​កាន ប្រទេស​ថៃ ។ នេះ​បើ​យោង​តាម​គេហទំព័រ​ថៃ​មួយ (​ខាវ ស៊ុ​ទ្ធ​) បាន​ចុះ​ផ្សាយ​។

ជន​រង​គ្រោះ​ខាងលើ​ជា​កម្មករ​ខ្មែរ ឈ្មោះ ម៉ៃ ចាន់​ឌី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​។

ប្រភព​ខាងលើ​បន្ត​ថា ដំបូង​មាន​អ្នកម៉ៅការ​ជីករណ្តៅ​ដី (​ជីក​ដោយ​គ្រឿងចក្រ​) ដើម្បី​ដាក់​លូ​បង្ហូរទឹក​ប្រវែង​500​ម៉ែត្រ ហើយ​ថា នៅ​ទីនោះ​មាន​កម្មករ​ខ្មែរ​ធ្វើការ​ចំនួន​៣​នាក់​។ ក្រោយ​ពី​គ្រឿងចក្រ​កាយ​ដី​រួច កម្មករ​ទាំង​៣​នាក់​ខាងលើ​ចុះ​រៀបចំ​ដាក់​លូ និង​តម្រង់​លូ​ឲ្យ​កិប​ជាប់​គ្នា ប៉ុន្តែ​ដឹង​អី ស្រាប់តែ​អាច​ម៌​ដី​ប្រឡាយ​នោះ​បាក់​សង្កត់​ពី​កម្មករ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នោះ​កម្មករ​២​នាក់​បាន​លោត​គេច​គ្រោះថ្នាក់​ដោយ​ចៃដន្យ​នោះ ដោយ​ម្នាក់​លោត​ទៅ​ខាងឆ្វេង និង​ម្នាក់​ទៀត​លោត​ខាងស្តាំ ប៉ុន្តែ​កម្មករ​ម្នាក់​ជា​ជន​រង​គ្រោះ​នៅ​ចំណុចកណ្តាល​នោះ​គ្មាន​កន្លែង​លោត​គេច​ទាន់​នោះ​ទេ ក៏​ត្រូវ​ដី​បាក់​សង្កត់​លឹប ឃើញ​តែ​ក្បាល​បន្តិច​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ កម្មករ រួម​ជាមួយ​សហ​អាជីព​បាន​នាំ​គ្នា​ខិតខំ​ប្រឹងប្រែង​ជីកដី​ដែល​បាក់​ស្រុត​នោះ​ចេញ ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែរ តែ​ជា​អរ​កុសល​ពេល​យក​ចេញ​ហើយ គឺ​បាន​ត្រឹមតែ​ជួយ​ធ្វើ​ចលនា​​ប៉ុណ្ណោះ ការ​ពិត​នោះ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ