ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់ស្កាត់​ផង​រឿង​ដឹកឈើ​ហ្នឹង មាន​មនុស្ស​ស្លា.ប់​ទៀត​ហើយ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្រុម​អ្នក​តាមដាន​បរិស្ថាន​បាន​ស្នើរ​ដល់​អាជ្ញាធរ​ស្រុក​កែវ​សីមា​ទប់ស្កាត់​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ​ដែល​បាន​ធ្វើ​អោយ​មាន​មនុស្ស​ស្លាប់​ជា​ញឹកញាប់ ខណៈ​សកម្មភាព​នេះ​ត្រូវ​គេ​មើលឃើញ​ថា កំពុង​កើត​មន​ដូច​ទឹកបាក់​ទំនប់ ។ ជាក់ស្តែង​បុរស​ម្នាក់​ទៀត​ហើយ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​៨​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ បណ្តាល​មក​ពី​ជិះ​ម៉ូតូ​ដឹកឈើ​ដួស​សង្កត់​យ៉ាង​វេទនា​បំផុត…

ខេត្តមណ្ឌលគិរី ៖ ក្រុម​អ្នក​តាមដាន​បរិស្ថាន​បាន​ស្នើរ​ដល់​អាជ្ញាធរ​ស្រុក​កែវ​សីមា​ទប់ស្កាត់​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ​ដែល​បាន​ធ្វើ​អោយ​មាន​មនុស្ស​ស្លាប់​ជា​ញឹកញាប់ ខណៈ​សកម្មភាព​នេះ​ត្រូវ​គេ​មើលឃើញ​ថា កំពុង​កើត​មន​ដូច​ទឹកបាក់​ទំនប់ ។ ជាក់ស្តែង​បុរស​ម្នាក់​ទៀត​ហើយ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​៨​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ បណ្តាល​មក​ពី​ជិះ​ម៉ូតូ​ដឹកឈើ​ដួស​សង្កត់​យ៉ាង​វេទនា​បំផុត ។

សេចក្តី​រាយ​ការ​ណ៏​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ម៉ូតូ​ដឹកឈើ​ចុះ​ចំណោទ​បណ្តាល​​អោយ​បាក់​បូម​មុខ​សង្កត់​ស្លាប់​ជន​រង​គ្រោះ​ឈ្មោះ ថាប ងំ ភេទ​ប្រុស អាយុ​25​ឆ្នាំ ជន​ជាតិ​​ព្នង សញ្ជាតិ​ខ្មែរ មាន​មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្រែ​ព្រះ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ករណី​នេះ​កើត​នៅ​ចំណុច​ជិត​ក្រុម​បេង ស្ដិ​ត​ក្នុងភូមិ​ស្រែ​ព្រះ ឃុំ​ស្រែ​ព្រះ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

បច្ចុប្បន្ន​សព​ត្រូវ​បាន​ជំនាញ​ចរាចរ​ធ្វើការ​ពិនិត្យ​ឃើញ​ថា សព​ពិតជា​បាន​ស្លាប់​ដោយសារ​ម៉ូតូ​ដឹកឈើ​ប្រភេទ​សុ​ក្រំ មានមុខ​កាត់ ៣០​សង្ទីម៉ែត្រ​គុណ​១៥​សង្ទីម៉ែត្រ ប្រវែង​២​ម៉ែត្រ ចំនួន​បី​ដុំ​សង្កត់​ពិតមែន និង​បាន​ធ្វើការ​ប្រគល់​សព​ជូន​សាច់ញាតិ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ