ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រ​មាន​បុរស​ម្នាក់​មាន​ប្រពន្ធ​ស្រស់​ស្អាត​៣​ស្រុះស្រួល​គ្នា​ផ្លាស់​ប្តូរ​វេន​នេះនោះ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​Ivan Sukhov អាយុ​៣៤​ឆ្នាំ នៅ​ក្រុង​ Vladimir ភាគ​កណ្ដាល​ប្រទេស​រុ​ស្សុី​ មាន​ប្រពន្ធ​៣​នាក់ និង​កូន​រស់នៅ​រួម​គ្នា…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​Ivan Sukhov អាយុ​៣៤​ឆ្នាំ នៅ​ក្រុង​ Vladimir ភាគ​កណ្ដាល​ប្រទេស​រុ​ស្សុី​ មាន​ប្រពន្ធ​៣​នាក់ និង​កូន​រស់នៅ​រួម​គ្នា ប៉ុន្តែ​នៅ​តែ​បន្ត​បង្កើន​សមាជិកគ្រួសារ ដោយ​ចង់​បង្កើតកូន​ឲ្យ​បាន​៥០​នាក់ ។

លោក ​Ivan Sukhov ​មាន​ប្រពន្ធ​ស្របច្បាប់​គឺ​នាង​ Natalia Sukhova ជា​គ្រូពេទ្យ​មានកូន​៥​នាក់ ដោយ​ពួក​គេ​បាន​ចុះបញ្ជី​អាពាហ៍ពិពាហ៍ និង​រស់នៅ​រួម​គ្នា​បាន​១១​ឆ្នាំ ប៉ុន្តែ​៤​ឆ្នាំ​បន្ទាប់​លោក​ក៏​បាន​ប្រាប់​ប្រពន្ធ​ថា​ចង់​មាន​នារី​កំណាន់​ជា​ច្រើន​នាក់​ទៀត និង​បង្កើត​ក្រុម​គ្រួសារ​ដ៏​ធំ​មួយ ។

បញ្ហា​នេះ​ធ្វើ​ឲ្យ​នាង​ណា​តា​លី​យ៉ា មិន​ពេញចិត្ត ក៏​លែងលះ​ម្ដង​ហើយ ប៉ុន្តែ​មិន​ព្រម​ចាក​ចេញពីផ្ទះ ព្រោះ​ស្រឡាញ់​ប្ដី​ខ្លាំង​ពេក ។ ត្រង់​ចំណុច​នេះ​ធ្វើ​ឲ្យ​លោក ​អុី​វ៉ា​ន សម្រេចចិត្ត​មាន​ប្រពន្ធ​ទី​២ និង​ទី​៣ ។

ប្រពន្ធ​ទី​២​ឈ្មោះ​ Anna Sukhova ជា​បុគ្គលិក​ផ្នែក​ស៊ើប​អង្កេត មានកូន​២​នាក់ និង​រស់នៅ​រួម​គ្នា​ប្រកបដោយ​សេចក្ដីសុខ រីឯ​ប្រពន្ធ​ទី​៣​គឺ​នាង ​Madina Sukhova អាយុ​៣០​ឆ្នាំ ជា​ជន​មូ​ស្លុី​ម​ចំណាកស្រុក ។

ក្រៅពី​នេះ​លោក ​Ivan Sukhov ​ក៏​គ្រោង​មាន​ប្រពន្ធ​ទី​៤​ទៀត ខណៈ​ពេល​នាង ​ណា​តា​លី​យ៉ា និង​អាន​ណា បាន​ថ្លែង​ថា ​នៅ​ឯ​ផ្ទះ​លោក​អុី​វ៉ា​ន មាន​បន្ទប់ដេក​ដាច់​ដោយឡែក ចំណែក​ប្រពន្ធ​ទាំង​៣​នៅ​បន្ទប់​រួម​គ្នា​តែ​មួយ ដោយ​ផ្លាស់​ប្ដូរ​គ្នា​រួមរ័ក​ជាមួយ​ប្ដី ។ ប្រសិនបើ​ប្រពន្ធ​ណា​ម្នាក់​ប្រព្រឹត្ត​ខុស អាច​ហាម​រួមដំណេក​រយៈពេល​១​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ