ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយឈ្នះពានស្បែកជើងមាសអឺរ៉ុបលើកទីប្រាំ Messi បោះពាក្យមួយគួរឱ្យសរសើរ

5 ឆ្នាំ មុន

កំពូល​ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនគឺ Lionel Messi របស់ក្លិប Barcelona និយាយ​ថា​ ខ្លួនមិន​ដែល​ស្រមៃ​ថា​ទទួល​បាន​ជោគជ័យ​ខ្លាំង​ដូច្នេះទេ បន្ទាប់​ពី​រូបគេឈ្នះពានស្បែកជើង​មាស​ទ្វីបអឺរ៉ុប​លើក​ទី​៥​ជា​ឯតទគ្គ​កម្ម​។ Lionel Messi​…

កំពូល​ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនគឺ Lionel Messi របស់ក្លិប Barcelona និយាយ​ថា​ ខ្លួនមិន​ដែល​ស្រមៃ​ថា​ទទួល​បាន​ជោគជ័យ​ខ្លាំង​ដូច្នេះទេ បន្ទាប់​ពី​រូបគេឈ្នះពានស្បែកជើង​មាស​ទ្វីបអឺរ៉ុប​លើក​ទី​៥​ជា​ឯតទគ្គ​កម្ម​។

Lionel Messi​ រកបាន​៣៤​គ្រាប់​ពី​ការ​លេង​៣៦​ប្រកួត​ក្នុង​ក្របខ័ណ្ឌ La Liga រដូវ​កាល​២០១៧-២០១៨ ធ្វើ​ឱ្យ​លោកក្លាយជា​អ្នក​រកបាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​ចំណោម​លី​គ​
ធំ​បំផុត​ទាំង​៥​របស់​អឺរ៉ុប នៅ​ពីលើកីឡាករសញ្ជាតិអេសុីប Mohamed Salah របស់ក្លិប Liverpool ដែល​រកបាន​៣២​គ្រាប់​ ។

ការ​ឈ្នះពាន European Golden Shoe លើក​ទី​៥​នេះ នាំ​ឱ្យ Messi នាំមុខកីឡាករ
សញ្ជាតិព័រទុយហ្កាល់ Cristiano Ronaldo របស់ក្លិបJuventus ដែល​បាន​ឈ្នះ​ពាន
ស្បែកជើង​មាស​ទ្វីបអឺរ៉ុប​នេះ​៤​ដង​ ។

Messi និយាយ​ថា​៖«ការ​ពិត​គឺ​ខ្ញុំ​មិន​ដែល​គិត​ថា​ជោគជ័យ​បែប​នេះ​នឹង​កើតឡើង​ឡើយ​ពេល​ខ្ញុំ​ចាប់ផ្ដើម​អាជីព​ដំបូង​ ។ ខ្ញុំ​បាន​ស្រមៃ​លេង​បាល់ទាត់​អាជីព​ និង​រីករាយ​ជាមួយ​ជោគជ័យ ។ ខ្ញុំ​ស្រឡាញ់​ការ​ប្រកួត ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ស្រមៃ​ថា​ខ្ញុំ​នឹង​មានជោគ​ជ័យ​ច្រើន​ដូច្នេះ​ឡើយ​»។

ដោយឡែក ខ្សែប្រយុទ្ធ​អង់គ្លេស Harry Kane ឈរ​នៅ​លេខ​រៀង​ទី​៣​នៃ​ការ​ប្រជែង​ពានស្បែកជើង​មាស​អឺរ៉ុប​រដូវ​កាល​២០១៧-២០១៨ ដោយ​រកបាន​៣០​គ្រាប់​សម្រាប់ក្លិប Tottenham ក្នុង​ក្របខ័ណ្ឌ Premier League​ ។

Ronaldo ដែល​រដូវ​កាល​នេះ​កំពុង​លេង​ឱ្យ Juventus រដូវ​កាល​មុន​រកបាន​២៦​គ្រាប់​ពី​២៧​ប្រកួត​នៅ La Liga​ ។ ចំណែក Messi ក្នុង​រដូវ​កាល​២០១៨-២០១៩​នេះ​ក៏​កំពុង​នាំមុខ​គេ​ក្នុង​តារាង​អ្នក​ស៊ុត​ចូល​ទីច្រើនក្នុង​លី​គ​ធំ​បំផុត​ទាំង​៥​របស់​អឺរ៉ុប​ដែរ ដោយ​រកបាន​១៤​គ្រាប់​រួច​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ