ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដក​ចោល​ដូច​គុម្ព​ស្ពៃ ! បិសាច​ក្រហម Manu បណ្តេញ Jose Mourinho ចេញ​ជា​ផ្លូវការ​ហើយ

5 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​១៨ ធ្នូ កន្លង​ទៅ​នេះ ក្លិប​បិសាច​ក្រហម Man Utd បាន​សម្រេច​បណ្តេញ​លោក Jose Mourinho ​ចេញពី​តំណែង​ជា​អ្នកចាត់ការ…

កាលពី​ថ្ងៃ​ទី​១៨ ធ្នូ កន្លង​ទៅ​នេះ ក្លិប​បិសាច​ក្រហម Man Utd បាន​សម្រេច​បណ្តេញ​លោក Jose Mourinho ​ចេញពី​តំណែង​ជា​អ្នកចាត់ការ ទូទៅ​របស់​ក្លិប​ជា​ផ្លូវការ​ហើយ​ក្រោយ​ដឹកនាំ​បាន​២​ឆ្នាំ​កន្លះ​។

សេចក្ដី​ប្រកាស​នៃ​ការ​បណ្ដេញ​អ្នកចាត់ការសញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​ត្រូវ​បាន​គេ​មើល
ឃើញ​នៅ​លើ​បណ្ដាញ​សង្គម Twitter របស់ក្លិប Man Utd កាលពី​ថ្ងៃ​អង្គារ ។ ជាមួយ
គ្នា​​នេះ​ក្លិប​ក៏​បាន​ថ្លែងអំណរគុណ​សម្រាប់​ការ​ខិតខំ​របស់​លោក Jose Mourinho ​នា​ពេល​កន្លង​ទៅ និង​ជូនពរ​លោក​ឲ្យ​ទទួល​ជោគជ័យ​នៅ​ពេល​អនាគត​ ។

ចំពោះ​តំណែង​អ្នកចាត់ការ​ថ្មី ក្លិប​មិន​ទាន់​បង្ហាញ​ឈ្មោះ​នៅឡើយ​ទេ ។ Man Utd បរាជ័យ​ចុង​ក្រោយ​ក្រោម​ស្នាដៃ​របស់​ក្លិប​ហង្ស​ក្រហម Liverpool ៣-១ ក្នុង​លី​គ​។

លោក Jose Mourinho​បាន​ទទួលយក​ការងារ​ជា​អ្នកចាត់ការ​នៅ​ក្នុង​ទឹកដី Old Trafford កាលពី​ខែឧសភា ឆ្នាំ​២០១៦ កន្លង​ទៅ និង​បាន​ដឹកនាំ​ក្លិប​Man Utd លើក​ពាន League Cup និង Europa League ប៉ុន្តែ​បច្ចុប្បន្ន​ពួក​គេ​មាន​រហូត​ដល់​ទៅ​១៩​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Liverpool នៅ​ក្របខ័ណ្ឌ​Premier League ។

ក្លិប​បាន​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​របស់​ក្រុម ក្រោយ​គ្មាន​ការ​រីក​ចម្រើន​ទាល់តែ​សោះ​លើ​លទ្ធផល ឬ​ស្ទីល​លេង ថ្វី​ត្បិត​តែ​ចំណាយ​លុយ​៤០០​លាន​ផោន​លើ​កីឡាករ​១១​នាក់​ក៏​ដោយ ។ ក្លិប​បាន​និយាយ​ទៀត​ថា អ្នកចាត់ការ​ថ្មី​ត្រូវ​តែ​យល់​ពី​ទស្សនៈវិជ្ជា​របស់​ក្លិប ដែល​មាន​ទម្លាប់​លេង​វាយលុក​ផង​ដែរ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន ក្រុម Man Utd ឈរ​នៅ​លេខ​រៀង​ទី​៦​នៅ​លើ​តារាង Premier League ប៉ុន្តែ​ពួក​គេ​គ្រោះថ្នាក់​ខ្លាំង​ពេល​ប៉ះ​ក្រុម​កំពូល​តារាង Liverpool ដែល​បាន​យកឈ្នះ​ពួក​គេ​៣-១ កាលពី​ថ្ងៃអាទិត្យ​ស​ប្ដា​ហ៍​កន្លង​ទៅ ៕
នាគ សេន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ