ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ព្រម​លក់​មី​ស៊ី​ល ​PATRIOT​ ហើយ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​តួក​គី ៖ ពេល​កំពុង​មាន​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក​និង​តួ​ក​គី ព្រោះតែ​ចេតនា​របស់​តួ​ក​គី​ចង់​ទិញ​មី​ស៊ី​ល​S-400​ពី​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​១៩​ធ្នូ​ក្រសួង​ការ​ទេស​អា​មេ​រិ​ក បាន​អនុម័ត​លើ​ការ​លក់​មី​ស៊ីល​PATRIOT​ដល់​ទៅ​៨០​គ្រឿង ព្រមទាំង​ឧបករណ៍​យោធា​ឯទៀត​ៗ​ដល់​ក្រុង​អង់កា​រ៉ា​។ ទោះបី​យ៉ាងណា​នោះ​ពុំ​ទាន់​មាន​ន័យ​ថា កុងត្រា​ត្រូវ​បាន​ចុះហត្ថលេខា​នៅឡើយ​។ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ក្រោយ​ពី​ផ្ដល់​ព័ត៌មាន​នោះ​ដល់​សភា​ប្រកាស​ថា…

សហរដ្ឋអាមេរិក​-​តួក​គី ៖ ពេល​កំពុង​មាន​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក​និង​តួ​ក​គី ព្រោះតែ​ចេតនា​របស់​តួ​ក​គី​ចង់​ទិញ​មី​ស៊ី​ល​S-400​ពី​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​១៩​ធ្នូ​ក្រសួង​ការ​ទេស​អា​មេ​រិ​ក បាន​អនុម័ត​លើ​ការ​លក់​មី​ស៊ីល​PATRIOT​ដល់​ទៅ​៨០​គ្រឿង ព្រមទាំង​ឧបករណ៍​យោធា​ឯទៀត​ៗ​ដល់​ក្រុង​អង់កា​រ៉ា​។ ទោះបី​យ៉ាងណា​នោះ​ពុំ​ទាន់​មាន​ន័យ​ថា កុងត្រា​ត្រូវ​បាន​ចុះហត្ថលេខា​នៅឡើយ​។

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ក្រោយ​ពី​ផ្ដល់​ព័ត៌មាន​នោះ​ដល់​សភា​ប្រកាស​ថា ក្រសួងការបរទេស​អា​មេ​រិ​កបាន​យល់​ព្រម​ដល់​ការ​លក់​ជាយថាហេតុ​ឲ្យ​ដល់​តួ​ក​គី ប្រព័ន្ធ​មី​ស៊ី​ល​ដី​-​អាកាស​PATRIOT មាន​ទឹកប្រាក់​៣,៥​ពាន់​លាន​ដុល្លារ​។ ប៉ុន្តែ​នីតិវិធី​នោះ​ពុំ​មាន​ន័យ​ថា កុងត្រា​មួយ​រវាង​ក្រុង​វ៉ា​ស៊ិន​តោន​និង​ក្រុង​អង់កា​រ៉ា​ត្រូវ​បាន​ចុះហត្ថលេខា​នៅឡើយ​។

តួ​ក​គី​បាន​ចុះហត្ថលេខា​កាលពី​ដំណាច់ឆ្នាំ​២០១៧​ជាមួយ​រុ​ស្ស៊ី លើ​កុងត្រា​មួយ​មាន​ទឹកប្រាក់​២,៥​ពាន់​លាន​ដុល្លារ សម្រាប់​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​S-400​។ ការ​ផ្ដល់​មី​ស៊ីល​រុ​ស្ស៊ី​ទាំងនេះ​ដល់​តួ​ក​គី​ធ្វើ្វ​​ឲ្យ​បណ្ដា​សម្ព័ន្ធមិត្ត​ក្នុង​អង្គការ​អូតង់​មានការ​ព្រួយបារម្ភ ពិសេស​ព្រោះ​មី​ស៊ី​ល​S-400​ពុំ​អាច​បញ្ចូល​ក្នុង​រចនាសម្ព័ន្ធ​យោធា​អូតង់​។

បណ្ដា​តំណាង​អា​មេ​រិ​កបាន​ព្រមាន​ដល់​ក្រុង​អង់កា​រ៉ា​ថា កុងត្រា​ចុះ​ហត្ថលេខា​ជាមួយ​រុ​ស្ស៊ី អាច​ប៉ះពាល់​ដល់​ការ​ទិញ​យន្តហោះ​បំបាំងកាយ​F-35​អា​មេ​រិ​ក ហើយ​អាច​នាំ​ឲ្យ​មានការ​ដាក់​ទណ្ឌកម្ម​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ