ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​មានរឿង​អ្វី ទើប​គាត់​ដោះ​ស្បែកជើង​ឡើង​ដើម​ចំប៉ី​ផ្អើល​ម្តុំ​ក្តាន់​ពីរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​មិនដឹង​ថា ដើរ​មកពីណា ឬ​មួយ​មាន​វិបត្តិ​អី​នោះ​ទេ​បានជា​ដើរទៅ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ចំប៉ី នៅ​ម្តុំ​ក្តាន់​ពីរ បង្ក​ការ​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ចុះ​មក​កន្លែង​កើតហេតុ កាលពី​ម៉ោង​3​ទៀប​ភ្លឺ ថ្ងៃ​ទី​១៩ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​មិនដឹង​ថា ដើរ​មកពីណា ឬ​មួយ​មាន​វិបត្តិ​អី​នោះ​ទេ​បានជា​ដើរទៅ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ចំប៉ី នៅ​ម្តុំ​ក្តាន់​ពីរ បង្ក​ការ​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ចុះ​មក​កន្លែង​កើតហេតុ កាលពី​ម៉ោង​3​ទៀប​ភ្លឺ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី នៅ​ចំណុច​ក្តាន់​ពីរ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

បុរស​ខាងលើ​ដែល​ចង​.​ក​សម្លាប់​ខ្លួន​នោះ​មានឈ្មោះ សុខ សេរី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ ។

តាម​ប្រភព​ពី​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ប្រជាពលរដ្ឋ​ដែល​ទៅ​អង្គុយ​លេង​លើ​សួន​នេះ គាត់​ប្រទះ​ឃើញ​បុរស​ម្នាក់​ខាងលើ​ចង​.​ក​សម្លាប់​ខ្លួន ប៉ុន្តែ​តែ​មិនដឹង​ថា ម៉ោង​ប៉ុន្មាន​នោះ​ទេ ហើយ​ក៏​មិនដឹង​ថា មាន​វិបត្តិ​អី ឬ​មួយ​ខូចចិត្ត​រឿង​មាន​ជំងឺ​អី​ជាប់​ខ្លួន​នោះ​ទេ បានជា​ទៅ​ចង​.​កលើ​ដើម​កៅស៊ូ​អីចឹង​នោះ​ទេ ក៏​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា ចុះ​មក​កន្លែង​កើតហេតុ រួម​នឹង​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ពិនិត្យ​កោសល្យ​វិ​ច្ឆ័​យ​នៅ​កន្លែង​កើតហេតុ​ឃើញ​ថា គាត់​ពិតជា​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួនឯង​ពិតមែន នៅ​ក្នុង​កាបូប​របស់​ជន​រង​គ្រោះ​មាន​ទូរស័ព្ទ​ដៃ​២​គ្រឿង សំបុត្រ​ពេទ្យ​មួយ ប៉ុន្តែ​ក្នុង​នោះ​មិន​បាន​បញ្ជាក់​ថា គាត់​ទៅ​ព្យាបាល​រឿង​អី​នោះ​ទេ រួម​នឹង​ខោអាវ​មួយ​ចំនួន។

ក្រោយ​ពេល​កើតហេតុ​សព​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​ដំកល់​នៅ​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ