Messi ជិតតាមទាន់កំណត់ត្រារបស់ Ronaldo ហើយ
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា កីឡាករឆ្នើមរបស់ក្លិបអ្នកមានបុណ្យ Lionel Messi ខិតជិតកំណត់ត្រាតែតបាល់បញ្ចូលទីរបស់គូប្រជែង Cristiano Ronaldo…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា កីឡាករឆ្នើមរបស់ក្លិបអ្នកមានបុណ្យ Lionel Messi ខិតជិតកំណត់ត្រាតែតបាល់បញ្ចូលទីរបស់គូប្រជែង Cristiano Ronaldo…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា កីឡាករឆ្នើមរបស់ក្លិបអ្នកមានបុណ្យ Lionel Messi ខិតជិតកំណត់ត្រាតែតបាល់បញ្ចូលទីរបស់គូប្រជែង Cristiano Ronaldo ហើយនាពេលនេះ ។
ក្រោយពីការប្រកួតឈ្នះ Levante ក្នុងលទ្ធផល 5-0 រួចមក Messi បានឡើងកំណត់ត្រាបានមួយកម្រិតទៀត ដែលក្បែរទៅនឹងអ្វីដែល Ronaldo កំពុងមាន ។ Messi បានប្រើក្បាលស៊ុតចូលទីបាន៤៣គ្រាប់សរុបទាំងអស់ក្នុងការប្រកួតឲ្យក្លិប Barcelona ។
នេះគឺធ្វើឲ្យចំនួនគ្រាប់បាល់ស៊ុតដោយប្រើក្បាលរបស់ Messi ឡើងជិតស្មើនឹងរបស់ Ronaldo ។ Ronaldo ស៊ុតប្រើក្បាលបញ្ចូលទីបាន៥១គ្រាប់ សម្រាប់ក្លិប និងក្រុមជម្រើសជាតិសរុបទាំងអស់ ។ Messi វិញ មានគ្រាប់បាល់តិចមែន តែក៏លេងក្នុងប្រកួតតិចជាង១៥២ប្រកួត ជាង Ronaldo ដែរ ។
គួរបញ្ជាក់ផងដែរថា Messi ក៏បានសម្រេចនូវឆ្នាំនេះ បានស៊ុតគ្រាប់បាល់បញ្ចូលទីបាន៥០គ្រាប់ ដែលជាកំណត់ត្រាលើកទី៨ ក្នុងអាជីពរបស់គេ ៕
ចែករំលែកព័តមាននេះ