ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ដឹង​ថា Isco កំពុង​អន់ចិត្ត​នឹង Real Madrid ក្លិប​មេឃ​ខៀវ Man City ធ្វើ​រឿង​មួយ​ភ្លាម

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្លិប Manchester City បាន​ទៅ​និយាយ​គ្នា​ជាមួយនឹង​អ្នកតំណាង Isco នៅ Real…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្លិប Manchester City បាន​ទៅ​និយាយ​គ្នា​ជាមួយនឹង​អ្នកតំណាង Isco នៅ Real Madrid ក្នុង​គោលបំណង​ចូល​យក​មក​លេង​នៅ​ក្លិប​របស់​ខ្លួន ។

កីឡាករ​វ័យ​២៦​ឆ្នាំ បាន​អន់ចិត្ត​ជាមួយនឹង​ក្លិប​របស់​ខ្លួន​បច្ចុប្បន្ន​ដោយសារ​តែ​រូបគេ​ត្រូវ​បាន​ដាក់​ឱ្យ​លេង​តិច​ជាង​មុន ក្រោយ​ពី​លោក Santiago Solari ឡើង​កាន់កាប់​តំណែង​ជា​គ្រូបង្វឹក​មក ។ គេ​បាន​លេង​តែ​ម្តង​ប៉ុណ្ណោះ​ជា​ជម្រើស​ដំបូង​សម្រាប់​ក្លិប Madrid ក្នុង​រដូវ​កាល​នេះ ហើយ​បាន​លេង​៥​ដង​ក្នុង​នាម​ជា​កីឡាករ​បម្រុង ។

ការ​រាយការណ៍​ពី​អេ​ស្ប៉ា​ញ​បាន​ឲ្យ​ដឹង​ថា ទំនាក់ទំនង​រវាង Isco និង Solari គឺ​ប្រេះស្រាំ​ដូច​កែវ​ធ្លាក់​បែក​អ៊ីចឹង ។ ទាន់​គេ​កំពុង​អន់ចិត្ត​គ្នា Manchester City និង លោក Pep បាន​ទៅ​ទាក់ទង​អ្នកតំណាង​របស់ Isco ដើម្បី​និយាយ​ថ្លៃ​គ្នា ។

សម្រាប់ Isco គឺ​នៅ​ជាប់​កុងត្រា​ជាមួយនឹង Real Madrid រហូត​ដល់​ឆ្នាំ​២០២២​ទើប​ដាច់ ដូចនេះ​ហើយ​ថ្លៃបង់​ផ្តាច់​កុងត្រា​គឺ​មាន​តម្លៃ​៦២៩​លាន​ផោន ។ បើ​តាម​វេ​ប​សាយ​ព័ត៌មាន AS បាន​ឲ្យ​ដឹង​ថា Madrid អាច​នឹង​ទារ City ៩០​លាន​ផោន​បន្ថែម​ទៀ​មុន​នឹង​ប្រគល់ Isco ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ