ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ឆ្នើម​ពពក​.​សអា​ហ្ស​ង់​ទី​ន Lionel Messi ពេល​នេះ​គ្មាន​នរណា​ម្នាក់​ប្រកៀក​ប្រកិត​បាន?

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​របស់ Barcelona កីឡាករ Lionel Messi ត្រូវ​បាន​គេ​ចាត់​ទុក​ថា​គ្មាន​គូប្រជែង​ប្រកៀក​ប្រកិត ដោយសារ​តែ​អ្វី​ដែល​គេ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​បាល់ទាត់…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​របស់ Barcelona កីឡាករ Lionel Messi ត្រូវ​បាន​គេ​ចាត់​ទុក​ថា​គ្មាន​គូប្រជែង​ប្រកៀក​ប្រកិត ដោយសារ​តែ​អ្វី​ដែល​គេ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​បាល់ទាត់ ។

Barcelona ទើបតែ​យកឈ្នះ​លើ Levante ៥​គ្រាប់​ទល់​នឹង​០ ដែល Messi បាន​ចូលរួម​ក្នុង​ការ​ស៊ុត​គ្រាប់​បញ្ចូល​ទី​បាន​៣​គ្រាប់​ក្នុង​ចំណោម​ទាំង​៥​គ្រាប់ ។ គ្មាន​កីឡាករ​ណា​ម្នាក់​នៅ LaLiga Santander ឬ នៅ​លើ​លោក មាន​ភាព​ប្រកិត​គ្នា​ជាមួយនឹង Messi ឡើយ ហើយ​ចំនួន​គ្រាប់​បាល់​បញ្ចូល​ទី​របស់​គេ​នៅ​ក្នុង​រដូវ​កាល​នេះ​គឺ​ពិតជា​លេចធ្លោ​យ៉ាង​ខ្លាំង ។

នៅ​ក្នុង​លី​គ គេ​បាន​ឡើង​លេង​១៤​ដង ដែល​ម្តង​គឺជា​កីឡាករ​បម្រុង និង​ស៊ុត​បញ្ចូល​ទី​បាន​១៤​គ្រាប់ និង​នៅ​ក្របខ័ណ្ឌ Champions League បាន​៦​គ្រាប់ ។ គ្រាប់​បាល់​បី​គ្រាប់​ដែល Messi ស៊ុត​ចូល​នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង Levante បាន​ធ្វើ​ឲ្យ​គ្រាប់​បាល់​របស់ Messi នៅ​ឆ្នាំ​២០១៨ កើន​ដល់​៥០​គ្រាប់ ដែល​៤៦​គ្រាប់​ពេល​លេង​ឲ្យ Barcelona និង ៤​គ្រាប់​ទៀត​ពេល​លេង​ឲ្យ​អា​ហ្ស​ង់​ទី​ន ។ នេះ​គឺជា​លើក​ទី​៨​ហើយ ដែល Messi បាន​ចូល​កំណត់​ត្រា​នៅ​រយៈពេល​៩​ឆ្នាំ​មកនេះ ។

ក្នុង​ទ្វីបអឺរ៉ុប គ្មាន​នរណា​ម្នាក់​ឡើង​ក្បែរ Messi នោះ​ទេ នៅ​ពេល​និយាយ​ពី​ការ​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ពេល​នេះ ដែល​រួម​មាន Nicolas Pepe មក​ពី Lille, Genoa’s Krzysztof Piatek, Emiliano Sala មក​ពី Nantes និង Kylian Mbappe មក​ពី Paris Saint-Germain ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ