ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​រក្សា​សុខភាព​បេះដូង​ឱ្យ​ដំណើរការ​ស្រួល

5 ឆ្នាំ មុន

របៀប​រស់នៅ​របស់​មនុស្ស​យើង​ដើរតួ​នាទី​សំខាន់​ណាស់​ក្នុង​ការ​កំណត់​លើ​សុខភាព​បេះដូង​ហើយ​វា​ក៏​មិន​ដែល​និយាយ​ថា​ធ្វើ​លឿន​ពេក ឬ​ក្រចាប់​ផ្តើម​ការពារ​បេះដូង​អ្នក​ដែរ ។ យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូច​ខាងក្រោម​នេះ​៖ ចូរ​សម្រប​ខ្លួន​ទៅ​នឹង​ទម្លាប់​ញ៉ាំ​អាហារ​ផ្តល់​សុខភាព ជា​ពិសេស​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ទាប និង​ខ្លាញ់​ប្រភេទ Saturated Fat ទាប​។…

របៀប​រស់នៅ​របស់​មនុស្ស​យើង​ដើរតួ​នាទី​សំខាន់​ណាស់​ក្នុង​ការ​កំណត់​លើ​សុខភាព​បេះដូង​ហើយ​វា​ក៏​មិន​ដែល​និយាយ​ថា​ធ្វើ​លឿន​ពេក ឬ​ក្រចាប់​ផ្តើម​ការពារ​បេះដូង​អ្នក​ដែរ ។ យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូច​ខាងក្រោម​នេះ​៖

ចូរ​សម្រប​ខ្លួន​ទៅ​នឹង​ទម្លាប់​ញ៉ាំ​អាហារ​ផ្តល់​សុខភាព ជា​ពិសេស​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ទាប និង​ខ្លាញ់​ប្រភេទ Saturated Fat ទាប​។ ចូរ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ ផ្លែ​ឈើ បន្លែ និង​ត្រី ។ ចូរ​ជ្រើសរើស​សាច់​គ្មាន​ខ្លាញ់ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប ។

ហាត់ប្រាណ​ទៀងទាត់ ដោយ​យ៉ាង​ហោច​ណាស់​១៥០​នាទី​ក្នុង​មួ​យស​ប្តា​ហ៍​សម្រាប់​កីឡា​បែប​អ៊ែ​រ៉ូ​បិ​ក​កម្រិត​មធ្យម​ទៅ​ខ្លាំងក្លា ។ យ៉ាង​ហោច​ណាស់​២​ដង​ក្នុង​មួ​យស​ប្តា​ហ៍ គួរតែ​ហាត់ប្រាណ​បែប​ពង្រឹង​ដល់​សាច់ដុំ​រាង​កាយ ។

ចូរ​ប្រាកដ​ថា កូន​អ្នកមាន​ពេលវេលា​តិចតួច​បំផុត​ក្នុង​មួយ​ម៉ោង​ក្នុង​ការ​ហាត់ប្រាណ​ក្នុង​មួយ​ថ្ងៃ​ដែរ ។
ចូរ​សិក្សា​អំពី​អាកា​រៈ​ព្រមាន​នៃ​ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​ដូច​ជា ឈឺទ្រូង ឬ​មាន​អារម្មណ៍​ថា តឹង​ៗ ពិបាក​ដកដង្ហើម មាន​សម្ពាធ វិលមុខ ឬ ខ្សោយ​ៗ​នៅ​មួយ​ចំហៀង​ខ្លួន (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ