ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹង​ចុង​សក់! រត់​ជាន់​ជើង​គ្នា​ពេញ​រោងការ​… កៅអី ដំបង និង​ដុំ​ថ្ម​មក​អស់ហើយ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ភ្ញៀវ​ដែល​បាន​ទៅ​ចូលរួម​ក្នុង​ពិធីជប់លៀង​ការកូន​អ្នកស្រុក​មួយ​កន្លែង​បាន​រត់​ចែកផ្លូវ​គ្នា​ភ័យ​ព្រលឹង​ចុង​សក់ ព្រោះតែ​ខ្លាច​ត្រូវ​នឹង​កៅអី ដំបង និង​ដុំ​ថ្ម ដែល​ភាគី​កូនកំលោះ និង​ភាគី​កូនក្រមុំ​បើក​ឆាកប្រយុទ្ធ​គ្នា​ដូច​រឿង​ភាគ​ចិន ខណៈ​ពេល​ភ្ញៀវ​កំពុង​ទទួលទាន​អាហារ​ផឹកស្រា​សប្បាយ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១៤​និង​៣០​នាទី​រសៀល…

ខេត្តពោធិ៍សាត់ ៖ ភ្ញៀវ​ដែល​បាន​ទៅ​ចូលរួម​ក្នុង​ពិធីជប់លៀង​ការកូន​អ្នកស្រុក​មួយ​កន្លែង​បាន​រត់​ចែកផ្លូវ​គ្នា​ភ័យ​ព្រលឹង​ចុង​សក់ ព្រោះតែ​ខ្លាច​ត្រូវ​នឹង​កៅអី ដំបង និង​ដុំ​ថ្ម ដែល​ភាគី​កូនកំលោះ និង​ភាគី​កូនក្រមុំ​បើក​ឆាកប្រយុទ្ធ​គ្នា​ដូច​រឿង​ភាគ​ចិន ខណៈ​ពេល​ភ្ញៀវ​កំពុង​ទទួលទាន​អាហារ​ផឹកស្រា​សប្បាយ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៨ ធ្នូ មានកម្ម​វិធី​ការកូន​អ្នកស្រុក​មួយ​កន្លែង​នៅ​ភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ​។ ពិធីជប់លៀង​បាន​ដំណើរការ​ទៅ​តាំងពី​ម៉ោង​១១​ព្រឹក ដោយ​មាន​ភ្ញៀវ​ចូលរួម​រាប់រយ​នាក់ និង​មាន​តន្ត្រី​រាំ​កំសាន្ត​ផង​ដែរ​។ លុះ​នៅ​ម៉ោង​១៤​និង​៣០​នាទី​រសៀល ខណៈ​ពេល​ភ្ញៀវ​មួយ​ចំនួន​បាន​ចេញ​ជា​បណ្ដើរ​ៗ និង​មួយ​ចំនួន​ទៀត​នៅ​បន្ត​សប្បាយ​នៅឡើយ​នោះ ភាគី​កូនកំលោះ​អស់​ស្រា​ផឹក​ក៏​ហៅ​យក​ថែម តែ​ភាគី​ខាង​កូនក្រមុំ​មិន​បាន​យក​មក​ភ្លាម​ទេ​។

សមត្ថកិច្ច​បន្ត​ថា ដោយ​ដាច់​ស្តុក​យូរ​ពេក​ធ្វើ​ឲ្យ​ភាគី​ខាង​កូនកំលោះ​អ​ន្ទះ​អ​ន្ទា​ញ​បម្រុង​ដក​លុយ​ក្នុង​ហោប៉ៅ​ឲ្យ​គេ​ទៅ​ទិញ​ស្រា​ពី​ក្រៅ​មក​ផឹក ប៉ុន្តែ​ភាគី​ខាង​កូនក្រមុំ​មក​ទាន់​ក៏​ឃាត់​មិន​ឲ្យ​ទិញ​ព្រោះ​ស្រា​មិន​ទាន់​អស់​នៅឡើយ​ទេ គ្រាន់តែ​អ្នកបម្រើ​មានការ​ឆក​ល្វែង​ប៉ុណ្ណោះ​។ ខណៈនោះ​បុរស​ខាង​កូនកំលោះ​ម្នាក់​បាន​ពោល​ពាក្យ​ថា «​អា​ពួក​ស្រុកស្រែ​បាន​តែ​វាយ​សម្លាប់​ចោល​» ពេល​នោះ​ក៏​កើត​ហឹ​ង្សា​រវាង​ភាគី​កូន​ក​ម្លោះ និង​ភាគី​កូនក្រមុំ​ដេញ​វាយ​គ្នា​ផ្អើល​ពេញ​រោងការ​តែ​ម្ដង បណ្ដាល​ឲ្យ​ភ្ញៀវ​ដែល​កំពុង​តែ​ផឹកស៊ី​សប្បាយ​ភ័យ​រត់​ជាន់​ជើង​គ្នា​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ភាគី​កូន​ក​ម្លោះ​មាន​គ្នា​៧​នាក់ ឯ​ភាគី​កូនក្រមុំ​មាន​គ្នា​៦​នាក់ ហើយ​ជា​លទ្ធផល​បណ្ដាល​ឲ្យ​ភាគី​កូន​ក​ម្លោះ​២​នាក់​រង​របួស ទី​១-​ឈ្មោះ ម៉​ន ម៉ា​ន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​តា​លោ ស្រុក​បាកាន (​របួស​ភ្នែក​ខាងស្ដាំ​), និង​ទី​២-​ឈ្មោះ ម៉​ន ធី​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ធ្នស់​តា​ចាប ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន (​របួស​មុខ​ខាងស្ដាំ​)​។

ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ឯ​ភាគី​ទាំង​សងខាង​បាន​ព្យាយាម​សម្របសម្រួល​គ្នា ដើម្បី​បញ្ចប់រឿង ហើយ​ករណី​នេះ​អាច​ទើបតែ​កើត​មាន​ជា​លើក​ទី​មួយ​ទេ នៅ​ខេត្តពោធិ៍សាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ