ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាច​ដាច់​ផ្ងារ​បើ​ដឹង​មូលហេតុ​ឥណ្ឌា​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​វិមាន​«​ថា​ច​ម៉ា​ហាល​» !

5 ឆ្នាំ មុន

AFP ប្រចាំ​ប្រទេស​ឥណ្ឌា​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ទីតាំង​អនុស្សាវរីយ៍​នៃ​ក្ដី​ស្រឡាញ់​«Taj Mahal» នៅ​ក្រុង​Agra ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​របស់​ឥណ្ឌា មធ្យម​មាន​ភ្ញៀវ​ទេសចរ​ជនជាតិ​ឥណ្ឌា​ក្នុង​មួយ​ថ្ងៃ​ចូល​ប្រហែល​ពី​១០.០០០ ទៅ​១៥.០០០​នាក់ និង​កាលពី​ឆ្នាំ​២០១៦​មាន​ភ្ញៀវ​សរុប​៦,៥​លាន​នាក់ ។…

AFP ប្រចាំ​ប្រទេស​ឥណ្ឌា​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ទីតាំង​អនុស្សាវរីយ៍​នៃ​ក្ដី​ស្រឡាញ់​«Taj Mahal» នៅ​ក្រុង​Agra ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​របស់​ឥណ្ឌា មធ្យម​មាន​ភ្ញៀវ​ទេសចរ​ជនជាតិ​ឥណ្ឌា​ក្នុង​មួយ​ថ្ងៃ​ចូល​ប្រហែល​ពី​១០.០០០ ទៅ​១៥.០០០​នាក់ និង​កាលពី​ឆ្នាំ​២០១៦​មាន​ភ្ញៀវ​សរុប​៦,៥​លាន​នាក់ ។

បច្ចុប្បន្ន​រដ្ឋាភិបាល​ឥណ្ឌា​ដែល​មាន​តួនាទី​ក្នុង​ការ​ថែរក្សា​ពី​ការ​សឹក​រេចរឹល​វិមាន​«Taj Mahal» បាន​ប្រកាស​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​សម្រាប់​ពលរដ្ឋ​ឥណ្ឌា​ពី​៥០​រូពី ទៅ​២៥០​រូពី​។

ចំណែក​ភ្ញៀវ​ទេសចរ​បរទេស​ត្រូវ​ទិញ​សំបុត្រ​ចូល​ទស្សនា​ពី​១៥​ដុល្លារ ទៅ​១៩​ដុល្លារ​វិញ ការ​ដំឡើង​ថ្លៃ​គឺជា​ផ្នែក​មួយ​ក្នុង​ការ​កាត់​បន្ថយ​ភ្ញៀវ និង​កាត់​បន្ថយ​ការ​ខូចខាត​សឹក​រេចរឹល ។

មន្ត្រី​ពី​នាយកដ្ឋាន​បុរាណវិទ្យា​បញ្ជាក់​ថា​មូលហេតុ​ដែល​ដំឡើង​ថ្លៃ​សំបុត្រ​នេះ ដើម្បី​កាត់​បន្ថយ​ការ​ជាន់​សឹក​រេចរឹល​បង្ក​ឲ្យ​មានការ​ខូចខាត និង​កាត់​បន្ថយ​ចំនួន​ភ្ញៀវ​ក្នុង​មួយ​ថ្ងៃ​បាន​ប្រហែល​ពី​១៥ ទៅ​២០​ភាគរយ ។

អ្នកជំនាញ​បាន​ក្រើនរំលឹក​ថា​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទស្សនា​កាន់តែ​ខ្ពស់​នឹង​បង្ក​ឲ្យ​មានការ​ខូចខាត មិន​វិល​ទៅ​រក​ភាព​ប្រក្រតី​បាន ដោយសារ​មាន​កំណើន​លើ​ការ​សឹក​រេចរឹល និង​អាកាសធាតុ​ពុល​កើន​ខ្ពស់​នៅ​ក្នុង​ទីក្រុង ។ ក្រៅពី​នេះ​ការ​ខូចខាត​ក៏​កើត​ពី​កាក​សំណល់​នានា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ