ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​រត់​ចែក​ជើង​គ្នា … បា.ញ់​៤​គ្រាប់​ទៅ​លើ​ខ្មែរ​២​រូប

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ឧត្តរមានជ័យ ៖ រឿង​រាវ​មួយ​បាន​កើតឡើង​យឺត​យាវ​បន្តិច តែ​អ្វី​គួរ​ឲ្យ​សោកស្តាយ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​២​នាក់​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ពេល​យប់ ត្រូវ​បាន​ក្រុម​ទាហាន​ថៃ​បាញ់​៤​គ្រាប់​រត់​ចែក​ជើង​គ្នា កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ទៅ​៩​យប់ ថ្ងៃ​ទី​១៦ ធ្នូ ២០១៨ ។…

ឧត្តរមានជ័យ ៖ រឿង​រាវ​មួយ​បាន​កើតឡើង​យឺត​យាវ​បន្តិច តែ​អ្វី​គួរ​ឲ្យ​សោកស្តាយ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​២​នាក់​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ពេល​យប់ ត្រូវ​បាន​ក្រុម​ទាហាន​ថៃ​បាញ់​៤​គ្រាប់​រត់​ចែក​ជើង​គ្នា កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ទៅ​៩​យប់ ថ្ងៃ​ទី​១៦ ធ្នូ ២០១៨ ។

ហេតុការណ៍​នេះ​កើត​នៅ​ចំណុច​ខាងលិច​កាស៊ីណូ​សា​ងាំ​រី​សត នៅ​ក្បែ​ផ្លូវ​កៅស៊ូ ក្នុងភូមិ​ស្រែ​ព្រៃ ឃុំ​ផៃ​ផាត់​តា​ណា ស្រុក​ភូ​ស៊ិ​ញ ខេត្ត​ស៊ី​សាកេ​ត​ប្រទេស​ថៃ ដែល​ស្ថិត​នៅ​ទុល​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ជាំ សា​ងាំ ។

ប្រជាពលរដ្ឋ​ដែល​លួច​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ទាំង​យប់​នោះ មានឈ្មោះ យ៉េ​ប រ៉ូ​សេ​ប ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​បេង​ធំ ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បច្ចុប្បន្ន​មក​ស្នាក់​នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ មុខរបរ​មិន​ពិតប្រាកដ​នឹង​ម្នាក់​ទៀត​ឈ្មោះ ស៊ិ​ន សុំ (​ហៅ​តា​វែង​) រស់នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ មុខរបរ​មិន​ពិតប្រាកដ ។

លោក​វរសេនីយ៍ឯក​ស៊ុ សា​រឿ​ន មេបញ្ជាការ​កងវរសេនាតូច​លេខ​៩០៥ ប៉ូលិស​ការពារ​ព្រំដែន​គោក​កម្ពុជា​ថៃ​បាន​ឲ្យ​ដឹង​ថា នៅ​យប់​កើតហេតុ កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ទៅ​៩​យប់​ក្នុង​ថ្ងៃ​ទី​១៦ ឆ្នាំ​២០១៨ ក្រោយ​ពី​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​ផ្ទុះអាវុធ​នោះ​លោក​បាន​បញ្ជា​កងកម្លាំង​ដែល​ឈរជើង​តាម​គោលដៅ​ត្រៀម​នឹង​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​អំពី​មូលហេតុ​នៃ​ការ​ផ្ទុះ ឯ​អាវុធ​របស់​ក្រុម​ទាហាន​ថៃ​ផង​ដែរ ។

លោក​វរសេនីយ៍ឯក​បាន​បន្ត​ថា អំពី​មូលហេតុ​នៅ​ក្នុង​ហេតុ​ការ​នោះ ខណៈ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​២​នាក់ មក​ធ្វើការ​សាកសួរ​នាំ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ ២០១៨ ហើយ​បុរស​ទាំង​២​នាក់​បាន​ឆ្លើយ​ថា ចូល​ទៅ​រក​ឈើ​គ្រញូង តែ​សមត្ថកិច្ច​បាន​ធ្វើការ​ស​និ្ន​ដ្ឋា​ន​មិនមែន​រក​ឈើ​គ្រញូង​ទេ នៅ​ចំណុច​នោះ រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ជន​នេះ​នឹង​អាច​រកស៊ី​ទិញ​ម៉ូតូ​ក្តៅ​ពី​ក្រុម​ជន​ទុច្ចរិត​ប្រជាពលរដ្ឋ​ថៃ​ក៏​អាច​ថា​បាន​ដែរ ក្រោយ​ពី​បាន​សាកសួ​រួច​មក សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ រួច​ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ