ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យជា​ករណីធ្វើ​អត្តឃា.ត…ចិន​ម្នាក់​​ស្លា.ប់​ក្នុង​ថ្លុកឈាម

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ​បានធ្លាក់​ពីលើ​សណ្ឋាគារ PALM PALACE បណ្តាល​ឲ្យ​បោកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម ហើយត្រូវបានគេសង្ស័យ​​ថាជា​ករណី​ធ្វើ​អត្តឃាត ដែលហេតុការណ៍​នេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៩…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ​បានធ្លាក់​ពីលើ​សណ្ឋាគារ PALM PALACE បណ្តាល​ឲ្យ​បោកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម ហើយត្រូវបានគេសង្ស័យ​​ថាជា​ករណី​ធ្វើ​អត្តឃាត ដែលហេតុការណ៍​នេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ LYU MINGPAN ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ជនជាតិ​ចិន ជា​ភ្ញៀវ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ ED 8313801 មាន​សុពលភាព​ដល់​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០២៨ ទិដ្ឋាការ​លេខ EI 01664708 មាន​សុពលភាព​ដល់​ថ្ងៃ​ទី​៦ មេ​សា ឆ្នាំ​២០១៩ បាន​ចូល​មក​ស្នាក់​នៅ​សណ្ឋាគារ​ខាងលើ​កាលពី​យប់​ថ្ងៃ​ទី​១៧ ធ្នូ ២០១៨ ។

តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​បច្ចេកទេស​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ធ្លាក់​ពីលើ​សណ្ឋាគារ​បោក​ត្រូវ​ក្បាល បណ្តាល​ឲ្យ​ស្លាប់​ភ្លាម (​ការ​សន្និដ្ឋាន​បឋមបាន​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​អាច​ស្លាប់​ដោយសារ​ការ​ធ្វើ​អត្តឃាត ) ។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ចប់​សព្វគ្រប់ សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុមហ៊ុន​យី​ន​ហ្វី​ន័​ររ៉ា​ល់ ដឹក​ទៅ​រាជធានី​ភ្នំពេញ​តម្កល់​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ