ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​មានទុក្ខ​ធំ​ក្នុងរោង​​​ក្តី​…​ក៏​មង្គល​ការនៅ​​​ធ្វើ​តាម​ការ​គ្រោងទុក​​ដដែល

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ យុវជន​ម្នាក់បាន​ត្រូវ​ចរន្តអគ្គិសនី​ឆក់​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ធ្វើ​ឱ្យ​បង​ប្អូន​ដែល​កំពុង​ផឹកស៊ី​សប្បាយ ប្រែ​ក្លាយជា​ទឹកភ្នែក​គ្រប់​ៗ​គ្នា កាលពី​វេលា​ម៉ោង​៨ ​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៦ ខែធ្នូ នៅ​នឹង​ផ្ទះ​ស្ថិត​ក្នុងភូមិ​ចាក់​ខ្លាញ់ ឃុំ​ពាម​រក៍…

ខេត្តព្រៃវែង ៖ យុវជន​ម្នាក់បាន​ត្រូវ​ចរន្តអគ្គិសនី​ឆក់​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ធ្វើ​ឱ្យ​បង​ប្អូន​ដែល​កំពុង​ផឹកស៊ី​សប្បាយ ប្រែ​ក្លាយជា​ទឹកភ្នែក​គ្រប់​ៗ​គ្នា កាលពី​វេលា​ម៉ោង​៨ ​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៦ ខែធ្នូ នៅ​នឹង​ផ្ទះ​ស្ថិត​ក្នុងភូមិ​ចាក់​ខ្លាញ់ ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ដឹង​ថា យុវជន​រង​គ្រោះ​ឈ្មោះ ឆាង ឆៃ​រ៉ា​ន់អាយុ​២០​ឆ្នាំ ។ នា​ថ្ងៃ​កើតហេតុ​នោះ នៅផ្ទះ​ជន​រងគ្រោះ​មាន​រៀបចំ​ពិធី​មង្គលការ​កូនស្រី ហើយ​រោង​ចុងភៅ​និង​រោងការ​ដែល​តុបតែង​យ៉ាង​ស្រស់​ស្អាត បែរជា​អត់​ទាន់​មាន​ភ្លើង​បំភ្លឺ​នៅឡើយ ។ ពេល​នោះ យុវជន​រង​គ្រោះ​បាន​យក​ខ្សែភ្លើង​ត​ចេញពីផ្ទះ​អូស​ទៅ​ចូល​រោងការ និង​រោង​ចុងភៅ​ដើម្បី​បំភ្លឺ ក្នុង​ពេល​ដែល​បងប្អូន​ដទៃ​ទៀត កំពុង​នាំ​គ្នា​ផឹកស៊ី​យ៉ាង​សប្បាយ​រីករាយ​ថ្ងៃ​ចូល​រោង ។

ជា​អកុសល​មិនដឹង​ជា​មូលហេតុ​អ្វី ក្នុង​ពេល​កំពុង​ត​ភ្លើង​នោះ ស្រាប់តែ​ឆ្លង​ចរន្ត​បណ្តាល​ឱ្យ​ឆក់​យុវជន​រង​គ្រោះ​ធ្លាក់​ពីលើ​កៅអី​មក​ដី ផ្អើលដល់​បងប្អូន​រត់​មក​ជួយ​ភ្លាម​ៗ ប៉ុន្តែ​មិន​អាច​សង្គ្រោះ​បាន គឺ​យុវជន​រង​គ្រោះ​បាន​ស្លាប់​ទៅ​ហើយ ។ គ្រោះ​អកុសល​នេះ ធ្វើ​ឱ្យ​សំឡេង​សើច​សប្បាយ​មុន​នេះ ប្រែ​ក្លាយទៅជា​សំឡេង​យំ​ខ្សឹកខ្សួល​ទ្រហឹងអឺងកង​ពេញ​រោងការ​ទៅ​វិញ ។ យុវជន​ដែល​ស្លាប់​នេះ គឺ​បងប្រុស​របស់​កូន​ក្រមុំ។

ប្រភព​ដដែល​បញ្ជាក់​ថា នៅ​ពេល​កើតហេតុ​ភ្លាម​ៗ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មិន​បាន​រាយការណ៍​ប្រាប់​មក​សមត្ថកិច្ច​ភ្លាម​ៗ​ទេ គឺ​រហូត​ទាល់តែ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៧ ខែធ្នូ ទើប​រាយការណ៍មក​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​សព ឃើញ​ថា​ពិតជា​ស្លាប់​ដោយសារ​ខ្សែភ្លើង​ឆក់​មែន ។ ទោះបី​មានទុក្ខ​ធំ​បែប​នេះ​ក្តី ក៏​មង្គលការ​នៅ​តែ​ដំណើរការ​តាម​ការ​គ្រោងទុក ហើយ​ពិធី​បុណ្យសព​ក៏​បាន​ធ្វើ​រោង​នៅ​ក្បែរ​នោះ​ដែរ តែ​ជាពិធី​ស្ងប់ស្ងាត់​មិន​រំខាន​ដល់​មង្គលការ​ទេ ៕

អត្ថបទសរសេរ ដោយ