ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី ៖ លោក​សម រ​ង្ស៊ី ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​លោក​កឹ​ម សុខា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អា​យ៉ៃ​ឆ្លើយឆ្លង​រវាង​មន្ត្រី​គាំទ្រ​លោក​កឹ​ម សុខា និង​លោក​សម រ​ង្ស៊ី បាន​កើត​មាន​ឡើង​ទៀត​ហើយ គឺ​លោក​ចាន់ ចេ​ន មេធាវី​ការពារ​ក្តី​លោក​កឹ​ម…

រាជធានី​ភ្នំពេញ ៖ អា​យ៉ៃ​ឆ្លើយឆ្លង​រវាង​មន្ត្រី​គាំទ្រ​លោក​កឹ​ម សុខា និង​លោក​សម រ​ង្ស៊ី បាន​កើត​មាន​ឡើង​ទៀត​ហើយ គឺ​លោក​ចាន់ ចេ​ន មេធាវី​ការពារ​ក្តី​លោក​កឹ​ម សុខា បាន​ធ្វើការ​វាយបក​ទៅ​លើ​លោក​សម រ​ង្ស៊ី ថា កំពុង​បោកប្រាស់​ពលរដ្ឋ​នៅ​ក្រៅប្រទេស ក្រោយ​ពី​បាន​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​មក​លើ​លោក កឹ​ម សុខា ។

ការ​លើក​ឡើង​នេះ​បន្ទាប់​លោក​សម រ​ង្ស៊ី បាន​លើក​ឡើង​នៅ​ក្នុង​វេទិការ​សាធារណៈ​កាលពី​ថ្ងៃ​ទី​៥ ធ្នូ ថា ថីបក​(​មេធាវី​) ថា បាន​នាំពាក្យ​លោក​កឹ​ម សុខា មិន​បាន​ត្រឹមត្រូវ ហើយ​ការ​នាំពាក្យ​តែ​ប្រយោជន៍​តែ​ប៉ុណ្ណោះ ។ លោក​សម រ​ង្ស៊ី បាន​និយាយ​ថា មតិយោបល់​ទាំងអស់​របស់​ខ្មែរ​ដែល​នៅ​ក្នុង​ប្រទេស​សុទ្ធ តែ​មិន​យក​ជា​ការ​បាន​ព្រោះ​ស្ថិត​ក្រោម​គំនាប​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។ លោក​មេធាវី​ការពារ​ក្តី​លោក​កឹ​ម សុខា បាន​ថ្លែង​តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៨​ថា ពាក្យ​សម្តី​របស់​លោក​សម រ​ង្ស៊ី ដែល​និយាយ​ច្រំ​ដែល​ថា មតិយោបល់​ទាំងអស់​របស់​ខ្មែរ​ក្នុង​ប្រទេស​សុទ្ធតែ​មិន​យក​ជា​ការ​បាន​ព្រោះ​ស្ថិត​ក្រោម​គំនាប​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និយាយ​តាម​សម្តេច​ហ៊ុន សែន បញ្ជា​ទាំងអស់ ។ ប៉ុន្តែ​លោក​ថាស​ម្តី​របស់​លោក​សម រ​ង្ស៊ី បែប​នេះ គឺ​ទី​១ ជា​ឡេះ ដើម្បី​បោកប្រាស់​អ្នកគាំទ្រ​ខ្លួន​នៅ​ក្រៅប្រទេស​ឲ្យ​គាំទ្រ​ឲ្យ​ខ្លួន​ធ្វើ​បក្ស​ប្រហារ ដើម្បី​ម​ហិ​ច្ឆិ​តា​អំណាច​ដោយ​ប្រមាថ​ឆន្ទៈ​មនសិកា​ទាំងស្រុង​របស់​លោក កឹ​ម សុខា ។

លោក​បញ្ជាក់​ថា «​ទី​២ ជា​ការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ភាព​អង្គ​អាច​ក្លាហាន​ការ​លះបង់ និង​ឧត្តមគតិ​អ្នក​ដែល​តស៊ូ​នៅ​ក្នុង​សមរភូមិ​នយោបាយ​ក្នុង​ប្រទេស​ដូច​ជា លោក​ប្រធាន​កឹ​ម សុខា ក៏​ដូច​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​មេធាវី និង​ជា​ពិសេស​សកម្មជន CNRP នៅ​ក្នុង​ប្រទេស ។ យើង​អាច​សួរ​ទៅ​លោក​សម រ​ង្ស៊ី វិញ​ថា​សកម្មជន CNRP ខ្លះ​បាន​ជួបជុំ​គ្នា​ថ្លែង​សារ​នយោបាយ​គាំទ្រ​លោក​សម រ​ង្ស៊ី ថ្មី​ៗ​នេះ​ធ្វើ​ក្រោម​គំនាប​លោក ហ៊ុន សែន​ឲ្យ​ធ្វើ​ឬ0x017d7​» ។ មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​បន្ត​ទៀត​ការ​ពិត​នៅ​កម្ពុជា​អ្នក​ជាប់​ឃុំ​គេ​កម្រិត​នូវ​សេរីភាព​មែន ប៉ុន្តែ​អ្នកក្លាហាន​មាន​មនសិកា​ច្បាស់លាស់​ហ៊ាន​លះបង់​ទោះបី​នៅ​ក្នុង​ឃុំ ឬ​នៅ​ក្នុង​អំណាច​កៀបសង្កត់​ក៏​គេ​នូវ​តែ​រក្សា​ឧត្តមគតិ​គេ​មិន​ចេះ​តែ​ធ្វើ​តាម​គេ​បញ្ជា​ផ្ទុយ​ទៅ​វិញ គេ​នូវ​តែ​ឆ្លៀត​ប្រើ​សិទ្ធិ​របស់​គេ​តាម​ច្រក​ណា​ដែល​គេ​អាច​ធ្វើ​បាន គេ​មិន​ធ្វើអំពើ​ថោកទាប​ដូច ការ​លាប​ពណ៌​មូល​បង្កាច់​ចោទប្រកាន់​របស់​លោក សម រ​ង្ស៊ី នោះ​ទេ ។

ចំណែក​លោក មុត ច​ន្ថា មនុស្ស​ជំនិត​លោក កឹ​ម សុខា ក៏​បាន​លើក​ឡើង «​ទោះបី​ខ្ញុំ​ត្រូវ​បាន​ដកសិទ្ធិ​ធ្វើ​នយោបាយ ប៉ុន្តែ​ខ្ញុំ​មិនមែន​ជា​ចំណាប់ខ្មាំង​របស់​នរណា​ឡើយ ។ ខ្ញុំ​នៅ​តែ​អាច​អនុវត្ត​សិទ្ធិ​សេរីភាព​របស់ខ្ញុំ​តាម​មធ្យោបាយ​ផ្សេង​ទៀត លែង​តែ​ចូលរួម ឬ​ធ្វើ​សកម្ម ឬ​ឈរឈ្មោះ​អោយ​គណបក្ស​នយោបាយ​ណាមួយ​» ។ លោក​បន្ត​ថា អ្នកមាន​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ ហើយ​ខ្ញុំ​ក៏​មាន​ដូច​អ្នក​ដែរ​ដូច្នេះ​យើង​ត្រូវ​តែ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។ មនុស្ស​កើតមក​ដោយ​ស្មើភាព ។

អ្នក​អាច​មាន​អំណាច​រដ្ឋ ឬ​អំណាច​នយោបាយ​ច្រើន ឬ​ខ្ពស់​ជាង​ខ្ញុំ​ប៉ុន្តែ​អ្នក​មិន​អាច​មាន​សិទ្ធិ និង​សេរីភាព​ច្រើន​ជាង​ខ្ញុំ​ឡើយ ។ ដោយឡែក​ម្ចាស់​អា​ខោក​ហ្វេ​ស​ប៊ុ​ន​ឈ្មោះ ផា​ន់ ច័ន្ទ​សក្តិ បាន​លើក​ឡើង​ថា ពាក្យ​សំដី​ដែល​លោក​សម រង្សី បាន​លើក​ឡើង​នៅ​ប្រ​ទេ​បារាំង​ដូច​មាននៅ​ក្នុង​ក្លឹ​ប វី​ឌី ខាងក្រោម​កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មី​ៗ​នេះ​គ្រាន់តែ​ជា​ឡេះ ដើម្បី​ដណ្តើម​អំណាច និង​ជា​ការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​របស់​លោក​សម រង្សី មក​លើ​លោក​កឹ​ម សុខា ដែល​ជា​ដៃគូរ ។

លោក​បន្ត​ថា​«​មែនហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​មាន​សេរីភាព​ពិតមែន​ដែល​មតិ​ជាតិ និង​មតិ​អន្តរជាតិ​បានដឹង​លឺ​ថា លំហរ​សេរី​តូច​ចង្អៀត​តែ​ទោះជា​យ៉ាងណា​លោក​កឹ​ម សុខា នៅ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​មាន​មេធាវី​តំណាង​តាម​ច្បាប់ និង​មាន​សិទ្ធិ​ជួបជុំ​គ្រួសារ​ដែរ​» ។ លោក​បន្ត​ថា តែ​ការ​លើក​ឡើង​ពី​សំណាក់​លោក​សម រង្សី នេះ​គ្រាន់តែ​ជា​ការ​បិទ​បាំង​ការ​ពិត​នៅ​ពី​ខាងក្រោយ​ដែល​មាន​បំណង​មួយ​ផ្ទាល់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។ ដោយសារ​តែ​ការ​រក្សា​ជំហរ​នៅ​រឹង​មាំ​របស់​ខ្លួន​នេះ​ហើយ​ទើប​លោក​កឹ​ម សុខា មិន​ខ្លាច​ក្នុង​ការ​ចាប់ចង ហើយ​ហ៊ាន​ប្រឈម​សុខចិត្ត​ជាប់គុក​នៅ​ត្រពាំង​ថ្លុ​ង ( គុក​ម​៣ ) ខែត្រ​ត្បូងឃ្មុំ ជិត​ព្រំដែន​យួន ។

មួយវិញទៀត​បើសិន​លោក កឹ​ម សុខា ធ្វើ​តាម​បញ្ជា​គេ ហើយ​ក្បត់​ឆ​ន្ទះ​របស់​ខ្លួន​នោះ​ម្លេះ​គេ​មិន​យក​លោក​កឹ​ម សុខា ទៅ​ដាក់គុក​រហូត​ដល់​ពេល​នេះ​ទេ ។ ដូច្នេះ​ការ​លើក​ឡើង​របស់​លោក​សម រង្សី នេះ​ជា​ការ​ប្រមាថ​មើលងាយមើលថោក​មក​លើ​លោក​កឹ​ម សុខា ដែល​លោក សម រង្សី ខ្លួនឯង​បាន​អះអាង​ថា ជា​មនុស្ស​តែ​មួយ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ