ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សមាគម​ភាពយន្ត​ថ្មី គឺជា​អ្នក​ចែកចាយ​ភាពយន្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សមាគម​ភាពយន្ត​កម្ពុជា​ជ្រើសរើស​បាន​ប្រធាន និង​អនុប្រធាន​ថ្មី​ហើយ បន្ទាប់​ពី​ប្រធាន​សមាគម​ចាស់​លោក​ឆាយ បូ​រ៉ា បាន​ប្រកាស​លាឈប់ ។ សមាគម​ភាពយន្ត​កម្ពុជា​បាន​ប្រកាស​ពី​សមាស​ភាព​ប្រធាន និង​អនុប្រធាន​ថ្មី​ដែល​បាន​ជ្រើសរើស​ក្នុង​សន្និបាត​វិសាមញ្ញ​ថ្ងៃ​ទី​១២ ខែធ្នូ…

រាជធានី​ភ្នំពេញ​៖ សមាគម​ភាពយន្ត​កម្ពុជា​ជ្រើសរើស​បាន​ប្រធាន និង​អនុប្រធាន​ថ្មី​ហើយ បន្ទាប់​ពី​ប្រធាន​សមាគម​ចាស់​លោក​ឆាយ បូ​រ៉ា បាន​ប្រកាស​លាឈប់ ។ សមាគម​ភាពយន្ត​កម្ពុជា​បាន​ប្រកាស​ពី​សមាស​ភាព​ប្រធាន និង​អនុប្រធាន​ថ្មី​ដែល​បាន​ជ្រើសរើស​ក្នុង​សន្និបាត​វិសាមញ្ញ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ ២០១៨ ។

យោង​តាម​ការ​ប្រកាស​ពី​ហ្វេ​ស​ប៊ុ​ក​សមាគម​ភាពយន្ត​កម្ពុជា​ឲ្យ​ដឹង​ថា សមាគម​ភាពយន្ត​កម្ពុជា​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​ថ្មី ក្រោម​វត្តមាន​លោក​សិ​ុ​ន ចាន់​សា​យ៉ា ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​សមាគម​ភាពយន្ត​កម្ពុជា ព្រមទាំង​សមា​ជិក​ដែល​ជា​ម្ចាស់​ផលិតកម្ម ទូរទស្សន៍​អន​ឡាញ​ចំនួន​១៨​នាក់​នៃ​សមាជិក​សរុប​ដល់​ទៅ​២៧​នាក់ ។

ដោយសារ​ពេល​កន្លង​ទៅ ថ្មី​ៗ​នេះ លោក ឆាយ បូ​រ៉ា បាន​ប្រកាស​លាលែង​ចេញពី​តំណែង​ជា​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​ដោយ​មូលហេតុ​សុខភាព និង​កិច្ចការផ្ទាល់ខ្លួន ដូច្នេះ​ហើយ​សមាគម​ភាពយន្ត​ក៏​ជ្រើសរើស​ប្រធាន​ថ្មី ។

បេក្ខភាព​ឈរឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន ៥ នាក់​ពី​ស្ថាប័ន​ទាក់ទង​នឹង​វិស័យ​ភាពយន្ត​៖ ១.​លោក ជុំ សុភា ម្ចាស់​ផលិតកម្ម​រា​ហ៊ូ ។  ២.​លោក​លៀក លី​ដា ម្ចាស់​ផលិតកម្ម LD Pictures ។ ៣.​លោក​អិុ​ន សុ​ភិន ម្ចាស់​ផលិតកម្ម​មហាហង្ស ។ ៤. លោក​ហ៊ុយ យ៉ា​ឡេ​ង ម្ចាស់​ផលិតកម្ម​មា​តុ​ចក្រ ។ នង​៥.​លោក​ព្រំ សិលា ម្ចាស់​ក្រុមហ៊ុន​ចែកចាយ​ភាពយន្ត​ឯករាជ្យ ។

ឆ្លង​តាម​របៀប​វី​រៈ ផ្សេង​ៗ​របស់​អង្គប្រជុំ ដែល​មាន​ដូច​ជា​ការ​ទទួលស្គាល់​ការ​លាលែង​ពី​តំណែង​របស់​ប្រធាន និង​អគ្គលេខាធិការ និង​ការ​រំលាយ​ចោល​គណៈកម្មការ​ប្រតិបត្តិ​ចាស់ ព្រមទាំង​ការ​ប្រកាស​សមា​ភាព​ថ្មី អង្គប្រជុំ​បាន​បោះ​ឆ្នោត​ដើម្បី​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​ថ្មី ។ ការ​បោះ​ឆ្នោត​ធ្វើ​ឡើង​២​ជុំ​ពោល​​គឺ​ជុំ​ទី​១​ដើម្បី​ជ្រើសរើស​ប្រធាន ដែល​មាន​បេក្ខភាព​តែ​៤​រូប​ប៉ុណ្ណោះ​ព្រោះ​លោក លៀក លី​ដា ស្ម័គ្រ​ចិត្ត​ឈរឈ្មោះ​ជា​អនុប្រធាន ។ ជុំ​ទី​២​គឺជា​ការ​បោះ​ឆ្នោត​ជ្រើសរើស​អនុប្រធាន ។ លទ្ធផល​បាន​ទៅ​លោក​ព្រំ សិលា ដែល​ទទួល​បានការ​គាំទ្រ​សំឡេង​១២ លើ​១៨​សំឡេង ហើយ​ក្នុង​ជុំ​ទី ២​លោក​លៀក លី​ដា​បាន​ទទួល​ដំណែង​ជា​អនុប្រធាន ។

លោក​ព្រំ សិលា​គឺជា​អ្នក​ចែកចាយ និង​ផ្សព្វផ្សាយ​ភាពយន្ត​ក្នុងស្រុក ដែល​រឿង​របស់​លោក​បាន​ចែកចាយ​កន្លង​មក​មាន​ដូច​ជា រឿង​ធ្មប់ កំពូល​អ្នក​ថតរូប​Selfie វិប្បល្លាស​/​រចនា បាតដៃ​ខ្មៅ និង​រឿង​ស្នូរ​ជើង​អ្នក​ណា ? ជាដើម​។ លោក​ក៏​ធ្លាប់​រៀបចំ​មហោស្រព​ភាពយន្ត​ខ្លី​ដូច​ជា​មហោស្រព​ភាពយន្ត​ខ្លី​ចតុម្មុខ​ជាដើម​។

លោក​លៀក លី​ដា ដែល​បាន​ទទួល​តំណែង​ជា​អនុប្រធាន​របស់​សមាគម​ភាពយន្ត​គឺជា​ម្ចាស់ ផលិតកម្ម LD Pictures ដែល​ផលិតភាព​យន្ត​ខ្នាត​ធំ​បាន​ច្រើន​ជាងគេ​ជា​រៀង​រាល់​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ