ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក និង​ទំនិញ​ឆ្លង​ពី​ថៃ​ចូល​ខ្មែរ​ព្រាត​មិន​ឃាត់ តែ​ឃាត់​ក្មេង​អូស​រទេះ​ទឹកក្រូច​៣​យួរ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​តូច​2​នាក់​ដឹក​ទឹកក្រូច​តាម​រទេះ​ឆា​លី​ពី​ថៃ​ម្នាក់​ត្រឹមតែ​3​យួរ​មក​កម្ពុជា​តាម​ច្រក​ទ្វារ​តំបន់​ម៉ា​ឡៃ​អូស​ត្រឡប់​ទៅ​ថៃ​វិញ​សង្ស័យ​គ្មាន​ប្រាក់​បង់​ឲ្យ​មន្ត្រី​ជំនាញ ។ ក្មេង​ទាំង​2​នាក់​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ព្រោះ​ពួក​គេ​ក្រោយ​អូស​ទឹកក្រូច​ត្រឡប់​ទៅ​ដី​ថៃ​យក​ឲ្យ​ម្ចាស់​វិញ​មួយសន្ទុះ​វិល​ត្រឡប់​ជាមួយ​រទេះ​ឆា​លី​អូស​ត្រួត​គ្នា​មក​ដី​ខ្មែរ​ដោយ​មិន​និយាយ​អ្វី​ឡើយ ។ ករណី​នេះ​បើជា​ការ​ទប់ស្កាត់​ក្មេង​មិន​ឲ្យ​អូស​រទេះ​(​ប្រើ​កម្លាំង​ពលកម្ម​លើ​កុមា​)​វា​ជា​ការ​ប្រសើរ គេ​គិត​ថា អាច​ដោយសារ​ក្មេង​ៗ​ទាំងនេះ​គ្មាន​ប្រាក់​បង់​ឲ្យ​មន្ត្រី​ទើប​អូស​ត្រឡប់​ទៅ​ដី​ថៃ​ឲ្យ​ម្ចាស់​វិញ​យ៉ាង​ប្រញាប់ប្រញាល់…

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​តូច​2​នាក់​ដឹក​ទឹកក្រូច​តាម​រទេះ​ឆា​លី​ពី​ថៃ​ម្នាក់​ត្រឹមតែ​3​យួរ​មក​កម្ពុជា​តាម​ច្រក​ទ្វារ​តំបន់​ម៉ា​ឡៃ​អូស​ត្រឡប់​ទៅ​ថៃ​វិញ​សង្ស័យ​គ្មាន​ប្រាក់​បង់​ឲ្យ​មន្ត្រី​ជំនាញ ។ ក្មេង​ទាំង​2​នាក់​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ព្រោះ​ពួក​គេ​ក្រោយ​អូស​ទឹកក្រូច​ត្រឡប់​ទៅ​ដី​ថៃ​យក​ឲ្យ​ម្ចាស់​វិញ​មួយសន្ទុះ​វិល​ត្រឡប់​ជាមួយ​រទេះ​ឆា​លី​អូស​ត្រួត​គ្នា​មក​ដី​ខ្មែរ​ដោយ​មិន​និយាយ​អ្វី​ឡើយ ។

ករណី​នេះ​បើជា​ការ​ទប់ស្កាត់​ក្មេង​មិន​ឲ្យ​អូស​រទេះ​(​ប្រើ​កម្លាំង​ពលកម្ម​លើ​កុមា​)​វា​ជា​ការ​ប្រសើរ គេ​គិត​ថា អាច​ដោយសារ​ក្មេង​ៗ​ទាំងនេះ​គ្មាន​ប្រាក់​បង់​ឲ្យ​មន្ត្រី​ទើប​អូស​ត្រឡប់​ទៅ​ដី​ថៃ​ឲ្យ​ម្ចាស់​វិញ​យ៉ាង​ប្រញាប់ប្រញាល់ ។

ករណី​ខាងលើ​អ្នកស្រុក​ដែល​នៅ​ទីនោះ​និយាយ​ថា «​សំណាង​ហើយ​លើក​នេះ​ដេញ​ឲ្យ​ទៅ​វិញ​ពេល​ខ្លះ​ចាប់​យក​ទំនិញ​ទុក​ថែម​ទៀត​» មិន​ចង់រ​ពិស​ដៃ​ទេ ប៉ុន្តែ​នៅ​មាត់ច្រក​តំបន់​ម៉ា​ឡៃ​គេ​ឃើញ​ឈ្មួញ​នាំ​ចូល​ទំនិញ​អូស​តាម​រទេះ​ពេញ​ៗ​ពី​ថៃ​កើត​មាន​ព្រោងព្រាត​ដែល​ទំនិញ​ខ្លះ​សង្ស័យ​មិន​បង់ពន្ធ​ផង​អូស​ឆ្លងកាត់​យ៉ាង​រលូន​មុខមន្ត្រី​ជា​ច្រើន​ស្ថាប័ន​រួម​ទាំង​នគរបាល​ការពារ​ព្រំដែន​ដែល​ជា​ឆ្មាំ​នៅ​មាត់ច្រក​ទ្វារ​តំបន់​នោះ ។ រទេះដឹក​ស្បែកជើង​អូស​ចេញពី​ថៃ​កើត​មាន​ជា​ហូរហែ​ហើយ​ទំនិញ​ផ្សេង​ៗ​ក៏​ដូច​គ្នា​ដែរ​តែ​គេ​គ្រប​កៅស៊ូ​តង់ ឬ​កា​រ៉ុ​ង​ជិត​ៗ​ក្នុង​នោះ​ជ្រូក​នាំ​ចូល​ពី​ថៃ​ក៏​មាន​ដូច​គ្នា ។

ទាក់ទង​ទៅ​នឹង​ករណី​ខាងលើ​នេះ កោះសន្តិភាព មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​ការិយា​ល័យ​គយ និង​រដ្ឋាករ​ច្រក​តំបន់​ម៉ា​ឡៃ​បាន​ទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ។ ចំណែក​ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​តំបន់​ម៉ា​ឡៃ​លោក ជា សេង​អាន ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​មិន​ទាន់​បានដឹង​ពី​បញ្ហា​ខាងលើ​ទេ ប៉ុន្តែ​លោក​ថា​ចាំ សួរ​មន្ត្រី​នៅ​មាត់ច្រក​សិន ព្រោះ​លោក​កំពុង​ជាប់រវល់​ប្រជុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ