ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​សេចក្តីរាយការណ៍​មែន​…​ចុះ​ឃើញ​ស្តែង​នឹង​ភ្នែក​៣​នាក់​កំពុង​ធ្វើ​សកម្មភាព

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល​ឃាត់ខ្លួន​ជាមួយ​ថ្នាំ​ញៀន​ជាង​១០​កញ្ចប់​តូច​ធំ​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ធ្នូ ២០១៨ នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។ ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​រួម​មាន​១-​ឈ្មោះ​គឹ​ម ប៊ុ​ន​ធឿ​ន…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល​ឃាត់ខ្លួន​ជាមួយ​ថ្នាំ​ញៀន​ជាង​១០​កញ្ចប់​តូច​ធំ​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ធ្នូ ២០១៨ នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​រួម​មាន​១-​ឈ្មោះ​គឹ​ម ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អ្នក​ជួញដូរ ២-​ឈ្មោះ​ចិ​ប ជាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នក​ជួញដូរ និង​៣-​ឈ្មោះ​ហ៊ុ​ល ហេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នក​ប្រើប្រាស់ ។ ជនសង្ស័យ​ទាំង​៣​នាក់​រស់នៅ​ក្នុងភូមិ​កើតហេតុ​។

ការ​បង្ក្រាប​ខាងលើ​នេះ​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​១៣​កញ្ចប់
(​ក្នុង​នោះ​ធំ​១​កញ្ចប់ និង​តូច​១២​កញ្ចប់​), ដប​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២, បំពង់​កែវ​២, កាំបិត​បុ័ងតោ​២​ដើម​, កាំបិត​ផ្គាក់​១​ដើម និង​ដាវ​សាំ​ម៉ូ​រ៉ៃ​១​ដើម​។

លោក​វរសេនីយ៍ឯក​ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​ខាងលើ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​អ្នកស្រុក​ថា​បានឃើញ​សង្ស័យ​ចែកចាយ​គ្រឿងញៀន ទើប​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ជាក់ស្តែង​តែ​ម្តង​។

លោក​អធិការ​បន្ត​ថា ក្រោយ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ទៅ​ការិ
យាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ