ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​១​យប់ ១​ថ្ងៃ ដើរ​រក​យ៉ាងណា​ក៏​មិនឃើញ ស្រាប់តែ​ឪពុក​ម្តាយ​ប្រទះ​រន្ធត់​ចិត្ត

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​បាត់​ពី​ផ្ទះ​អស់​រយៈពេល​១​យប់​១​ថ្ងៃ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ រហូត​មក​ទល់​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ ទើបបាន​ប្រទះ​ឃើញ​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ដោយ​យក​ក្រមា​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួន​នៅ​ជាប់​នឹង​ដើមឈើ ដែល​ស្ថិត​នៅ​ខាងកើត​ភូមិ​ចំងាយ​៦០០​ម៉ែត្រ ចំណុច​អូរ​តា​ប៊ុ​ន…

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​បាត់​ពី​ផ្ទះ​អស់​រយៈពេល​១​យប់​១​ថ្ងៃ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ រហូត​មក​ទល់​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ ទើបបាន​ប្រទះ​ឃើញ​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ដោយ​យក​ក្រមា​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួន​នៅ​ជាប់​នឹង​ដើមឈើ ដែល​ស្ថិត​នៅ​ខាងកើត​ភូមិ​ចំងាយ​៦០០​ម៉ែត្រ ចំណុច​អូរ​តា​ប៊ុ​ន នៅ​ក្នុងភូមិ​គោក​សំរេច ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ។ ជន​រង​គ្រោះ​ឈ្មោះ អេ​ត ធេ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

បុរស់​ម្នាក់​ឈ្មោះ អាត អេ​ត អាយុ​៥២​ឆ្នាំ ត្រូវជា​ឪពុក​ជន​រង​គ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​កូនបង្កើត​ទើប​វិល​ត្រឡប់​ពី​ធ្វើ​ការងារ​រកស៊ី​នៅ​ឯ​ប្រ​ថៃ​បាន​រយៈពេល​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ ហើយ​កូន​បាន​ប្រាប់​ឪពុក​ម្តាយ​ថា ខ្ញុំ​ចេះ​តែ​ចុក​ដៃ​បន្ទាប់​មក​ខ្លួន​ជា​ឪពុក​ម្តាយ​បាន​នាំ​កូន​ទៅ​ព្យាបាល​ដៃ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​សំរោង ។

បុរស​ជា​ឪពុក​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​រូប​ខ្លួន​ជា​ឪពុក​បាន​ចេញពីផ្ទះ​ទៅ​ចំការ​ដក​ដំឡូង​មី​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ ដោយ​ទុក​កូន​នឹង​ប្រពន្ធ​ឲ្យ​នៅ​នឹង​ផ្ទះ​លុះដល់​ពេល​ល្ងាច​ក្នុង​ថ្ងៃ​ដដែល​នោះ​រូប​ខ្លួន​បាន​មក​ដល់​ផ្ទះ​វិញ​ប្រពន្ធ​បាន​ប្រាប់​ថា កូន​ខ្ញុំ​បាន​ប្រើ​ឲ្យ​ទៅ​ផ្លាស់​គោ​តាំងពី​ព្រឹក​រហូត​មក​ទល់​ពេល​ល្ងាច​ដោយ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​សោះ ។

ខណៈនោះ​ខ្លួន​នឹង​ប្រពន្ធ​រួម​ទាំង​អ្នក​ភូមិ​ជិតខាង​បាន​ជួយ​ដើរ​ក​ទាំង​យប់​រក​មិនឃើញ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ ទើបបាន​ប្រទះ​ឃើញ​ចង​.​ក​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ខ្លួន​ជា​ឪពុក​ម្តាយ​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ឲ្យ​ចុះ​ពិនិត្យ​សាកសព ។

សមត្ថកិច្ច​ស្រុក​ចុងកាល់​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត៌មាន​រាយការណ៍​ពី​ឪពុក​ម្តាយ​ជន​រង​គ្រោះ​រួច​មក​លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​នឹង​កន្លែង​កើតហេតុ​ធ្វើ​ពិនិត្យ​នៅ​ជុំវិញ​សាកសព​ជន​រង​គ្រោះ​នឹង​ធ្វើការ​ពិនិត្យ​ទៅ​លើ​សាកសព ខណៈនោះ​សមត្ថកិច្ច​ជំ​នាយ​បាន​ធ្វើ​ស​និ្ន​ដ្ឋា​ន​ថា ជន​រង​គ្រោះ​ពិតជា​បាន​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​ពិតប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ