ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិមាន​ឈ្នះ​ឈ្នះ​នឹង​ដាក់​បង្ហាញ​ស្នាដៃ​ការ​កសាង​ជាតិ​នៃ​ប្រវត្តិ​តស៊ូ​របស់​សម្តេច​តេ​ជោ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិមាន​ឈ្នះ​ឈ្នះ​នឹង​ដាក់​បង្ហាញ​ស្នាដៃ​នៃ​ការ​តស៊ូ​កសាង​ជាតិ​ចាប់ពី​ចំណុចសូន្យ​របស់​កម្ពុជា ក្រោម​ការ​តស៊ូ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។ នេះ​តាម​សម្តេច​ពិជ័យ​សេនា ទៀ…

រាជធានី​ភ្នំពេញ ៖ វិមាន​ឈ្នះ​ឈ្នះ​នឹង​ដាក់​បង្ហាញ​ស្នាដៃ​នៃ​ការ​តស៊ូ​កសាង​ជាតិ​ចាប់ពី​ចំណុចសូន្យ​របស់​កម្ពុជា ក្រោម​ការ​តស៊ូ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។

នេះ​តាម​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​បក​នាយក​រដ្ឋមន្ត្រី​  និង និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ។ សម្តេច​ពិជ័យ​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ នៅ​វិមាន​ឈ្នះ​ឈ្នះ​ថា​ក្រោម​ពី​ដាក់​សម្ភោ​ធ​ដំណើរការ​វិមាន​ឈ្នះ​ឈ្នះ​យើង​នឹង​ដាក់​ស្នាដៃ​នៃ​ការ​តស៊ូ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចាប់​ដើម​ឡើយ តាម​រយៈ​គោលនយោបាយ​ឈ្នះ​ឈ្នះ ។ សម្តេច​បាន​បញ្ជាក់​ថា «​យើង​មាន​សាក្សី​ដែល​ធ្វើ​ដំណើរ​ជាមួយ​សម្តេច​តេ​ជោ​ចាប់ពី​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​១៩៧៧ ក្នុង​នោះ​យើង​មាន​៥​នាក់ ក្នុង​នោះ ប៉ុន្តែ​២​រូប​បាន​ពលី​កម្ម​បាត់​ហើយ​» ។ សម្តេច​បាន​បន្ថែម​ថា «​យើង​មាន​សច្ចភាព​ពិត​តាម​ដំណាក់​ៗ​រហូត​ដល់​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​យើង​នឹង​រំលេច​នៅ​ទី​នេះ ។

វិមាន​ឈ្នះ​ឈ្នះ​នេះ​នឹង​ប្រមូល​អត្ថន័យ​ទាំងអស់​នូវ​សភាព​ទាំងឡាយ​ដែល​ជា​សច្ចភាព​ដែល​កម្ពុជា​យើង​មាន ដើម្បី​ប្រមូល​មក​ទុក​តម្កល់​នៅ​ទី​នេះ​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ពិជ័យ​សេនា​ក៏​បាន​លើក​ឡើង​ថា តម្កល់​ភស្តុ​ង​តាង​នៅ​វិមាន​ឈ្នះ​ឈ្នះ​នេះ គឺ​ដើម្បី​ជៀសវាង​ការ​ធ្វើ​បកស្រាយ​ណាមួយ​សុខ​ពី​ការ​ពិត​ដែល​បាន​កើតឡើង​ផង​ដែរ ។ ទី​នេះ គឺជា​តឹក​តាំង​ជា​លាក់​ពិតប្រាកដ​ទាំងអស់ ទោះបីជា​មិន​បាន​១០០% ក៏​វា​កៀក​នឹង​១០០%​ដែរ ។ សម្តេច​គូសបញ្ជាក់​ថា «​កន្លែង​នេះ​វា​មិនធំ​ប៉ុន្មាន​ទេ ប៉ុន្តែ​វា​ធំ​សម្រាប់​អត្ថន័យ​នៃ​ប្រវត្តិសាស្ត្រ​ធំ​ណាស់​ៗ ហើយ​ខ្ញុំ​ចាត់ទុកជា​ព្រ​ទ្យ​សម្បត្តិ​ដ៏​មហាសាល​នៃ​ប្រវត្តិសាស្ត្រ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ៗ​ទៀត​ក្នុង​ការ​សិក្សា​ដឹង​ពី​រឿងរ៉ាវ​ទាំងឡាយ​មក​ដល់​ពេល​នេះ​ថា មាន​អ្វីខ្លះ ? វា​បាន​ឆ្លង់កាត់​មក​ដល់​ពេល​នេះ គឺ​វា​វែង​ឆ្ងាយ​ណាស់​» ។

សម្តេច​ទៀ បាញ់ ក៏​បាន​លើក​ឡើង​ថា ការ​តម្កល់​តឹក​តាំង​នេះ​មាន​ទាំង​សៀវភៅ​ដែល​និយាយ​ពី​វិមាន​ឈ្នះ​ឈ្នះ​ក៏​មានការ​ឆ្លាក់​ខ្លឹមសារ​មួយ​ចំនួន​នៅ​លើក​ផ្ទាំង​ថ្មី ដើម្បី​កុំ​ឲ្យ​បាត់​ភស្តុ​តាង​នៃ​គុណ​តម្លៃ​នេះ ។ សម្តេច​ពិជ័យ​សេនា​ក៏​បាន​លើក​ឡើង​ថា តាម​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ថា នឹង​ធ្វើ​ពិធី​សម្ភោ​ធ​វិមាន​ឈ្នះ​ឈ្នះ​នេះ​ឲ្យ​មាន​លក្ខណៈ​ធំ​រហូត​ដល់​៣ យប់​៣​ថ្ងៃ ។

ការ​សម្ភោ​ធ​វិមាន​ឈ្នះ​ឈ្នះ​ក៏​ចំ​ថ្ងៃ​នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​តាម​រយៈ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​រាជរដ្ឋាភិបាល គឺ​មាន​រយៈពេល​២០​ឆ្នាំ​មក​ហើយ ។ សម្តេច​ក៏​បាន​អះអាង​ថា ពិធី​៣​យប់ ៣ ថ្ងៃនេះ គឺជា​វិធី​ដ៏​ធំ​មួយ ​ជាង​ពិធី​ណា​ៗ​ទាំងអស់​ ខណៈ​ដែល​កម្ពុជា​បាន​ធ្វើបុណ្យ​ទន្លេ​បុណ្យ​សមុទ្រ បុ​ណ្យុ​អ៊ុំ​ទូក …​។ ក្នុង​រយៈពេល​៣​ថ្ងៃ​នឹង​មានកម្ម​វិធី​ចាប់ពី​ពេល​ព្រលឹម​រហូត​ដល់​ព្រលប់ ប្លែក​ច្រើនដល់ភ្ញៀវ​សម្រាប់​ទស្សនា​ផង​ដែរ ។ សម្តេច​ក៏​បាន​លើក​ឡើង​ពី​គុណ​តម្លៃ​នៃ​វិមាន​ឈ្នះ​ឈ្នះ​ក៏​ដើម្បី​បង្ហាញ​ពី​ការ​បញ្ចប់សង្គ្រាម​យ៉ាង​ពេញលេញ​តាំងពី​មុន​មក​នាំ​ឲ្យ​ជាតិ​មាតុភូមិ​មាន​ឯកភាព​ជាតិ​ដែល​ចាំ​ណាយ​ពេល​រាប់រក​ឆ្នាំ​ដែល​មិន​ធ្លាប់​មាន​នោះ​ទេ ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា​បន្ទាប់​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើរ​រួច​មក​វិមាន​ឈ្នះ​ឈ្នះ​នឹង​បើក​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ស្វែង​យល់​ផង​ដែរ ។ ជាង​នេះ​វិមាន​ឈ្នះ​ឈ្នះ​ក៏​ជា​កន្លែង​ស្តុ​ប​ទុក​ឯកសារ​ដែល​ជា​ស្នាដៃ​នៃ​ការ​តស៊ូ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចាប់​ដំបូង​ផង​ដែរ ។ នៅ​ជុំវិញ​វិមាន​ក៏​មាន​រូបសំណាក់​ដែល​និយាយ​ពី​ប្រវត្តិ​តស៊ូ​រហូត​ដល់​ចប់ ។

សូម​ជម្រាប​ថា​វិមាន​ឈ្នះ​ឈ្នះ​នឹង​សម្ភោ​ធ​ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៨ ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ