ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ណ៎​! ជិះ​ជ្រេ​ចុះឡើង​ក៏​…​កាំបិត​២​លាក់​ទុក​ក្រោម​កែបម៉ូតូ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ចេញ​ល្បាត​ឃាត់ខ្លួន​ក្មេង​ស្ទាវ​១​ក្រុម​៤​នាក់ ដែល​ជិះ​ម៉ូតូ​ជ្រេ​តាម​ផ្លូវ​ប៉ះពាល់​សណ្តាប់ធ្នាប់ និង​ឆែកឆេរ​ក​ឃើញ​កាំបិត​២ លាក់​ទុក​ក្រោម​កែបម៉ូតូ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ចេញ​ល្បាត​ឃាត់ខ្លួន​ក្មេង​ស្ទាវ​១​ក្រុម​៤​នាក់ ដែល​ជិះ​ម៉ូតូ​ជ្រេ​តាម​ផ្លូវ​ប៉ះពាល់​សណ្តាប់ធ្នាប់ និង​ឆែកឆេរ​ក​ឃើញ​កាំបិត​២ លាក់​ទុក​ក្រោម​កែបម៉ូតូ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ ។

ក្មេង​ស្ទាវ​ដែល​ឃាត់ខ្លួន​៤​នាក់​មាន​១- ឈ្មោះ ចាន់ ង៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ២-​ឈ្មោះ សែ​ម វង្ស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៣- ឈ្មោះ សៅ ណែ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៤- ឈ្មោះ ហេង មក​រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ក្មេង​ស្ទាវ​១​ក្រុម​ដែល​ឃាត់​រស់នៅ​សង្កាត់ -​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ដើម្បី​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​ឲ្យ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​លោក​បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ចេញ​ល្បាត​ហើយ ឃើញ​មាន​ក្មេង​ស្ទា​យ​១​ក្រុម​ជិះ​ម៉ូតូ​២​គ្រឿង​បាន​ជិះ​ជ្រេ​ពេញ​ផ្លូវ ដោយ​សង្ស័យ​បាន​ឃាត់​សាកសួរ និង​ពិនិត្យ​ឃើញ​មានកាំបិត​តាំង​តោ​១ និង​កាំបិត​កែ​ឆ្នៃ​១ ហើយ​ឃាត់ខ្លួន​៤​នាក់ ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​ចំណុច​ទំនប់​ក​៥ ស្ថិត​ភូមិ​ទំនប់​៥ សង្កាត់​- ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរៈសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ក្មេង​ស្ទាវ​១​ក្រុម​ចំនួន​៤​នាក់ និង​ម៉ូតូ​២​គ្រឿង​ដែល​លាក់​កាំបិត​ក្រោម​កែបម៉ូតូ ដោយ​ល្មើសច្បាប់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ