ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​សិស្សសាលា​ទៀត ធ្លាប់​៣​ដង​រួច​មក​ហើយ ទើបតែ​លើក​នេះ​អស់លក្ខណ៍

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​ប៉ូលិស​ស្រុក​គី​រី​វង់​បាន​ធ្វើការ​ឃាត់ខ្លួន​រួច​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​ដើម្បី​ចាត់ការ​បន្ត ខណៈ​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​លុយ​របស់​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម​នៅ​លើ​ទឹកដី​ស្រុក​គី​រី​វង់​តែ​ដល់​ថ្ងៃ​អស់លក្ខណ៍​ក៏​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បាន​តែ​ម្តង ។ ហេតុការណ៍​ចាប់ខ្លួន​ចោ​ឆក់​កាបូប​លុយ​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​០២​និង​១២​នាទី ។…

ខេត្តតាកែវ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​ប៉ូលិស​ស្រុក​គី​រី​វង់​បាន​ធ្វើការ​ឃាត់ខ្លួន​រួច​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​ដើម្បី​ចាត់ការ​បន្ត ខណៈ​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​លុយ​របស់​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម​នៅ​លើ​ទឹកដី​ស្រុក​គី​រី​វង់​តែ​ដល់​ថ្ងៃ​អស់លក្ខណ៍​ក៏​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បាន​តែ​ម្តង ។ ហេតុការណ៍​ចាប់ខ្លួន​ចោ​ឆក់​កាបូប​លុយ​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​០២​និង​១២​នាទី ។

លោក​វរសេនីយ៍ឯក យុគ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់​បានអោយ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ​នេះ​ភ្លាម​លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ដោយ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បាន​ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ទី​១-​ឈ្មោះ ជា សុ​បញ្ញា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ (​អ្នក​បើក​ម៉ូតូ​) និង​ទី​២-​ឈ្មោះ មុត សុវណ្ណ​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ថ្នាក់​ទី​១០ ជា​អ្នក​ឆក់ បាន​ធ្វើ​សកម្មភាព​ឆក់​ស្ថិត​ក្នុងភូមិ​ខ្វាវ ឃុំ​ព្រៃ​អំពក ស្រុក​គិរីវង់ ខេត្តតាកែវ ដោយ​ប្រើប្រាស់​ម៉ូតូ​ធ្វើ​សកម្មភាព​ម៉ាក C125 ផ្លា​ក​លេខ ក្រុងព្រះសីហនុ 1A-3893 ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ ស៊ឹ​ម វ​លក្ខ​ណ៏ ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ក្នុងភូមិ​ខ្វាវ ឃុំ​ព្រៃ​អំពក ស្រុក​គិរីវង់ ខេត្តតាកែវ សម្ភារ​ដែល​ជន​រង​គ្រោះ​បាត់​រួម​មាន ទឹកប្រាក់​ចំនួន​១២៣១០០​រៀល (​ដប់​ពីរ​ម៉ឺន​បី​ពាន់​មួយ​រយ​រៀល​), ទូរស័ព្ទ​ម៉ាក OPPO ១​គ្រឿង និង​កាបូបដៃ​ចំនួន​១ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ឆក់​ចំនួន​៣​លើក​រួច​មក​ហើយ​នៅ​ចំណុច​ភូមិសាស្ត្រ​ឃុំ​តា​អូរ ស្រុក​គិរីវង់ ហើយ​ខ្លួន​(​ជនសង្ស័យ​)​ពិតជា​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​ការ​បូ​ប​ពី​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ